ភាគទី:១១

754 28 0
                                    


«ភ្លើងតណ្ហា» (ភាគទី:១១)
«ហេតប្រចាំខែ និងថ្មាំពន្យាកំណើត»

        ក្រោយឮសម្លេងស្រែកខាងក្រៅជុងគុកក៏ចេញមកមើលខាងក្រៅមកដល់ក៏ឃើញកូនស្រីកំពុងឈរស្កប់ថែមទាំងមានឈូរីនៅអោបកគេទៀត
        «ឈូរី?? ឈឹងស៊ូ??» នាយលើកចិញ្ចើមឆ្ងល់ នឹកស្មានថាពួកគេស្គាល់គ្នានិងលែងជាមួយគ្នា
        «ហ្ហឹម??» ឈឹងស៊ូ ជ្រួញចិញ្ចើមសម្លឹងមើលនៅអ្នកដែលកំពុងនៅអោបកគេស្អិត
        «អឺ...ខ្ញុំសុំទោសមុននេះខ្ញុំភ័យពេកមិនបានមើល» ឈូរី ប្រញាប់ដាក់ខ្លួនចុះឈររៀបខោអាវឲ្យបានរៀបរយមុននិងអោនគោរពអ្នកចំពោះមុខដោយភ្ជាប់ជាមួយស្នាមញញឹមៗស្រាល
         «លោកប៉ា នាងជានរណាគេ??» ឈឹងស៊ូ មិនតបនិងនាងបែរជាងាកទៅសួរលោកប៉ាវិញចំណែកមុខស្មើមាំកាត់ទៅរកនាយកម្លោះគ្មានខុសបើកម្ពស់វិញវែងដូចគ្នា
          «ចូលក្នុងសិនទៅ ថេយ៍រ៉ូមកនេះមកកូន» ជុងគុក ងាកមកហៅអាល្អិតក្បាលកំហូចចូលចិត្តធ្វើបាបមីង គេរត់មកយ៉ាងលឿននាយចាប់លើបីដើរចូលក្នុងវិញ
           «ហិហិ» ឈឹងស៊ូ ងាកមើលឈូរីបន្តិចឃើញនាងសើចដាក់តែគេមិនមាត់មិនញញឹមរឹតតែមិនចង់ខ្វល់ដើរចូលក្នុងឈូរីប្រញាប់ដើរតាមក្រោយ
           «នាងជាមិត្តភក្តិរបស់ម៉ាម៉ាកូន» ជុងគុក និយាយប្រាប់ក្រោយដាក់ខ្លួនអង្គុយចជិតថេយ៍ហើយ
          «លោកប៉ាគាត់ជាអ្នកណា» អាល្អិតរហ័សសួរចង្អុរមកឈឹងស៊ូគេក៏ឆ្ងល់ដូចគ្នាអាល្អិតនេះជានរណា
          «ជាបងស្រីកូននោះអី!! ឈឹងស៊ូ នេះជាកូនប៉ា កូនយល់ហើយមែនទេ»
          «ចា៎!! អាល្អិតកុំច្រឡើមពេក» នាងញញឹមបន្តិចលួចសម្លក់មុខអាល្អិតឃើញមុខក៏ដឹងថាគេច្រឡើមប៉ុណ្ណា
          «បងស្រីសង្ហារណាស់»
          «ឯងពិតជាភ្នែកមុតមែន»
          «បានហើយឈឹងស៊ូ ទៅផ្លាស់ខោអាវទៅញាំបាយហើយឬនៅ»
          «រួចហើយ អញ្ចឹងខ្ញុំទៅសិនហើយ» ថាហើយគេក៏ដើរចេញទៅ !!
           មួយសន្ទុះក្រោយរ៉ូទីនក៏បានរាយការណ៍មកថាមានឯកសារសំខាន់ត្រូវទៅពិនិត្យដោយផ្ទាល់ នាយក៏បានយកអាល្អិតថេយ៍រ៉ូទៅជាមួយដែលដើម្បីទៅពិភាក្សាជាមួយនាយកសាលាចុះឈ្មោះចូលរៀនឲ្យគេតែម្ដងមិនចាំបើកវិសមកាលថ្មីឡើយ តាមទម្លាប់ឈឹងស៊ូនៅសង្ងំរៀនតែក្នុងបន្ទប់មិនបានចុះមកក្រោមទេថេយ៍ក៏បានចាត់ឲ្យអ្នកបម្រើយកទឹកដោះគោនិងចំណីមួយចំនួនទៅឲ្យគេផងដែរ
          «ឯងទទួលស្គាល់ជាកូនហើយហ្ហេស ឯងស្រឡាញ់លោកចន??» ឈូរី
           «ឈឹងស៊ូប្រៀបដូចជាក្មេងកំព្រាខ្វះភាពកក់ក្តៅម្នាក់ដែរយើងមិនចង់ឲ្យគេទទួលបានអារម្មណ៍ដូចយើងកាលពីក្មេងទេ ទទួលស្គាល់ថាយើងចូលចិត្តស្រឡាញ់គេដូចជាកូនអញ្ចឹង»
           «ចុះលោកចននោះ??»
          «យើងមិនទាន់ទទួលទេ»
          «ហេតុអី»
          «ដរាបណាយើងមិនទាន់ច្បាស់ថានាយទទួលស្គាល់យើងព្រោះស្រឡាញ់ឬគ្រាន់តែទំនួលខុសត្រូវនោះ យើងមិនទាន់ទទួលទេ»
          «អញ្ចឹងឯងអត់មានអារម្មណ៍អីចំពោះលោកចនទេហ្ហេស»
           «គឺ....» គេឆ្លើយមិនចេញព្រោះខ្លួនឯងក៏មិនយល់ដែលអារម្មណ៍ច្របូកច្របល់មិនដឹងថាស្រឡាញ់ឬអត់តែគ្រប់ពេលដែលនៅជិតនាយធ្វើទង្វើល្អៗដាក់គេកក់ក្ដៅណាស់
            «មិនបាច់ឆ្លើយ យើងយល់ហើយ»
            «ពឹងមួយបានទេ»
            «រឿងអី»
            «ជួយទៅទិញថ្នាំឲ្យយើងបន្តិចបានទេ»
            «កើតអី ឯងឈឺអី» គ្រាន់តែឮបែបនេះគេប្រញាប់ចូលមកស្ទាបថ្ងាស់នាយល្អិតភ្លែត
            «អត់ឈឺទេ!! គ្រាន់តែចង់ឲ្យឯងទិញថ្នាំឲ្យប៉ុណ្ណោះ»
            «ហេតប្រចាំខែ និងថ្មាំពន្យាកំណើត»
            «ហេតុអីទិញថ្នាំពន្យាកំណើត??»
            «គ្រប់ពេលធ្វើវាហើយនាយតែងតែបញ្ចូលក្នុងខ្លួនយើង យើងមិនទាន់ចង់មានកូនម្នាក់ទៀតទេ»
            «មិនសួរលោកចនសិនទេហ្ហេស មើលទៅគាត់ស្រឡាញ់ក្មេងណាស់ជាពិសេសគឺកូន»
            «យើងជាអ្នកសម្រេចចិត្ត!!»
            «អឹមចាំទិញឲ្យ» គេលែងដេញដោលបើនេះជាអ្វីដែលមិត្តសម្រេចចិត្តហើយគេក៏មិនចង់ជំទាស់ដែរព្រោះគេច្បាស់ជាមានហេតុផលអាចថាចង់ដឹងចិត្តជុងគុកសិន

ភ្លើងតណ្ហា 🔥Where stories live. Discover now