ភាគទី:២

1.1K 37 0
                                    


«ភ្លើងតណ្ហា» (ភាគទី:២)
«យើងធ្លាប់ជួបគ្នាហើយ ក៏ធ្លាប់ធ្វើរឿងសុីជម្រៅជាមួយគ្នាដែរ»

       «បានដំណឹងយ៉ាងម៉េច» នាយញ័រទ្រូងហាក់រំភើបពេលឮបែបនេះ
       «គឺអ្នកប្រុតតូចឈ្មោះថា គីមថេយ៉ុង អាយុ២៤ឆ្នាំហើយ មានស្រុកកំណើតនៅឯដេហ្គូរៀនចប់ថ្នាក់ទី១២ក៏ឈប់បញ្ហាដោយសារជីវភាពមិនល្អគ្មានបងប្អូនសាច់ញាតិឡើយជាកូនកំព្រាតាំងពីក្មេងអាយុ១០ឆ្នាំមកម្ល៉េះ ចំណែកឯទីលំនៅបច្ចុប្បន្តខ្ញុំបានលួចតាមពេលចេញពីក្រុមហ៊ុនគឺនៅផ្ទះតូចមួយជាមួយមិត្តភក្តិស្រីម្នាក់ជាអតីតបុគ្គលិកក្នុងសណ្ឋាគាយើងផ្ទាល់» ទីន រៀបរាប់បានយ៉ាងក្បោះក្បាយនូវអ្វីដែលខ្លួនបានដឹងឮមកក៏ព្យាយាមសើបមកជាយូរហើយតែទើបនិងបានដំណឹងនៅពេលនេះ
          «ទើបតែដឹង??»
          «បាទ!! នេះជាសុីវីរបស់អ្នកប្រុសតូច ដោយព្រឹកមិញបានមកដាក់ពាក្យធ្វើការខ្ញុំមើលដឹងទើបព្រមទទួលព្រឹកស្អែកនេះក៏បានឲ្យចូលធ្វើការផងដែរ» នាយកម្លោះរហ័សទាញសឺមីហុចឲ្យចាហ្វាយទាំងទឹកមុខមឺុងមាត់ម៉ត់ចត់ដូចរាល់ដង កូនចៅនិងចាហ្វាយគឺមិនខុសគ្នាប៉ុន្មានឡើយ
          «ឯងកំពុងតែដាក់ការងារឲ្យអនាគតប្រពន្ធយើងហើយ»
          «សុំទោសចាហ្វាយ» ទីន អោនមុខចុះរក្សាមុខមាំដដែលដោយហេតុចង់ឲ្យចាហ្វាយបានជួបនិងអ្នកប្រុសតូចទើបធ្វើបែបនេះ
          «ហ្ហឹម» ជុងគុក ក្រហឹមងក់ក្បាលបញ្ជាក់ថាមិនអីរ៉ូទីនក៏ដើរចេញទៅ !! នាយចាប់ផ្ដើមបើកសីុវីរបស់មាឌល្អិតមានរូបថតបច្ចុប្បន្នរបស់គេស្អាតជាងរូបថតដែលថតជាប់តាមកាំមេរ៉ាសុវត្តិភាពរាប់ពាន់ដង គឺគេនេះហើយកែវភ្នែកនាយបាញ់មើលចុះរូបថតហើយរំញោចឲ្យបេះដូងលោតញាប់កន្ទ្រាក់នៅមិននឹងនចង់ជួបមុខគេភ្លាមៗតែមិនអាចឡើយបើទៅទាំងបែបនេះគេច្បាស់ជាមិនព្រមទទួលនាយឡើយ !!
           ព្រឹកថ្ងៃបន្ទាប់!!
          ចន ជុងគុក ជាម្ចាស់ក្រុមហ៊ុនផលិតឡានដែលល្បីបំផុតនៅប្រទេសកូរ៉េខាងត្បូងព្រមទាំងជាសម្ព័ន្ធមិត្តម្ចាស់ភាគហ៊ុនជាច្រើនទៀតក៏ជាម្ចាស់សណ្ឋាគារលំដាប់កំពូលនៅទីក្រុងសេអ៊ូលនេះផងដែល មានអាយុ៣០ឆ្នាំ រូបសម្បត្តិរាប់មិនអស់សុទ្ធសឹងតែនារីប៉ងប្រាថ្នាចង់បានគួរឲ្យស្ដាយណាស់នាយបានដាក់បេះដូងទុកទទួលចាំក្មេងម្នាក់រួចទៅហើយ ហើយក៏ជាមនុស្សដំបូងដែលនាយរង្គោះរង្គើចិត្តស្រឡាញ់ផងដែរ ជួបម្ដងធ្វើរឿងមិនគប្បីបែកគ្នាជា៥ឆ្នាំជួបវិញម្ដងនេះនាយនិងមិនដោះលែងឲ្យគេចេញទៅណាបានទៀតឡើយ !!
           «សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះគីមថេយ៉ុងជាបុគ្គលិកថ្មីផ្នែកទីផ្សារបើខុសទាស់អ្វីសូមជួយណែនាំផង» ថេយ៍ដើរ ចូលមកទាំងស្នាមញញឹមស្រស់អោនគោរពបុគ្គលិកឯទៀតដែលធ្វើការនៅជាន់ជាមួយគេ ពួកគេក៏ក្រោកទទួលស្វាគមន៍គេវិញយ៉ាងកក់ក្ដៅ
          «រីករាយណាស់ ពួកយើងនិងណែនាំ»
          «បាទអរគុណ»
          «ស្គាល់គ្នាបណ្ដើរៗទៅណា តោះថេយ៍ចូលកន្លែងធ្វើការចុះណា» មេក្រុមស្រីផ្នែកទីផ្សារនិយាយទើបថេយ៍ញញឹមងក់ក្បាលចូលកន្លែងធ្វើការរបស់គេ នៅទីនោះក៏មានបុគ្គលិកប៉ុន្មាននាក់តាមមើលមុខគេរហូតដោយមិនភ្លេចពោលសរសើរថាគេស្អាតមិនដាច់
           «អ្នកស្រីសឹង» រ៉ូទីន ដើរចូលមកពោលដៅមេស្រីផ្នែកទីផ្សារគាត់ប្រញាប់ងើបឈរ
           «ចាស៎ លេខាទីន»
           «ឯណាបុគ្គលិកចូលថ្មី»
           «ចាស៎គឺនៅទីនេះ ថេយ៍ឆាប់ងើបទៅ»
           «អ៎បាទ» ថេយ៍ងើបញញឹមស្រាលដាក់ទីននាយមិនហ៊ានមើលចំឡើយព្រោះធ្វើបែបនេះហាក់មិនគោរពអនាគតអ្នកប្រុសតូចពេកណាស់ទៅហើយ
           «លោកអគនាយកហៅទៅជួប ដើរតាមខ្ញុំមក» ទីននាយដើរនាំមុខថេយ៍ងាកមើលអ្នកស្រីសឹងឃើញគាត់ងក់ក្បាលទើបព្រមដើរទៅតាមនៅជាន់ជាមួយគ្នាដើរមិនប៉ុន្មានក៏មកដល់
           «ចូលទៅខាងក្នុងទៅ លោកអគនាយកនៅចាំស្គាល់គាត់ហើយមែនទេ??»
           «បាទគឺមិនសូវជាស្គាល់ប៉ុន្មានទេ» ពិតណាស់គេមិនទាំងដែលឃើញមុខឬរូបថតបានម្ដងផងមកនេះគ្រាន់តែគិតថាបានធ្វើជាបុគ្គលិកលក់ធម្មតាមិននិងស្មានថាបានការងារធំបែបនេះឡើយហើយត្រូវមកជួបម្ចាស់ក្រុមហ៊ុនដោយផ្ទាល់ថែមទៀត
           «មិនអីទេ»
           «បាទ»
            ក្រាក!! ទ្វារបើកឡើងថេយ៍ដើរចូលមកដល់ខាងក្នុងគេហាក់ដូចជាស្រៀបន្តិចមានអារម្មណ៍ថាក្នុងនេះគឺត្រជាក់ខ្លាំង ដើរមកដល់តុលោកអគនាយកនាយកំពុងអង្គុយបែរខ្នងមើលទៅខាងក្រៅ
            «សួស្ដីលោកអគនាយក» សម្លេងស្រួយស្រេះមួយនេះជ្រាបចាក់ទម្លុះបេះដូងនាយកម្លោះភ្លាមនាយសឹងទប់អារម្មណ៍មិនបានស្ទុះចូលទៅអោបគេភ្លាមៗ
            «សួស្ដី!!» សម្លេងមាំពោលតបស្របពេលកៅអីក៏បែរមករកគេថេយ៍ញញឹមតាមសម្លឹងមើលមិនហ៊ានមាត់តែក៏ធ្លាក់ទឹកមុខមួយរំពេចក្រោយឃើញមុខអ្នកនៅចំពោះមុខចំហើយ
            «លោក?? លោកចន...» គេញ័រខ្លួនធ្វើអ្វីលែងត្រូងចាប់ផ្ដើមភ័យក្នុងខ្លួនដៃជើងត្រជាក់ដូចជាខ្មោចបបូរមាត់ញ័រនិយាយអីលែងចេញ
             «យើងធ្លាប់ជួបគ្នាហើយ ក៏ធ្លាប់ធ្វើរឿងសុីជម្រៅជាមួយគ្នាដែរ» នាយនិយាយមាត់ៗចំៗមិន បញ្ឆិតបញ្ឆៀងរិតតែធ្វើឲ្យគេភ័យលើសដើម
             «អត់ទេ!! ខ្ញុំមិនធ្លាប់ជួបលោកអគនាយកទេរិតតែមិនធ្លាប់បានស្គាល់» គេប្រកែកញាប់មាត់ទោះបីជាភ័យយ៉ាងណាតែគេនៅអាចទប់ស្មារតីមិនឲ្យនាយចាប់បាន គេខំណាស់ខំគេចណាស់គេចឡើងបាន៥ឆ្នាំជាងតែពេលនេះបានក៏បានជួបវិញតើហេតុអីទៅ??
             «ច្បាស់ទេ?? ឬឲ្យរំលឹកឡើងវិញ??»
            

ភ្លើងតណ្ហា 🔥Where stories live. Discover now