វិស្សមកាលរដូវក្តៅកន្លងផុតទៅត្រឹមតែមួយពព្រិចភ្នែកទើបពេលនេះសាលាដែលធ្លាប់តែស្ងាត់ប្រែមកអ៊ូអរដូចពីកាលដើមឆ្នាំ។សិស្សានុសិស្សជាច្រើនកំពុងដង្ហែរគ្នាតាំងពីឃ្លោងទ្វារសាលារហូតម្នាក់ៗចូលតាមថ្នាក់រៀងៗខ្លួន។
ក្រឡេកទៅមើលសិស្សស្រីក្នុងឯកសណ្ឋានសិស្សអាវពណ៌ស ក្រវ៉ាត់កពណ៌ក្រផេះ នឹងសំពត់លើជង្គង់ពណ៌ប្រផេះដូចគ្នា។នាងកំពុងលើដៃគ្រវីទៅមកព្រមទាំងហៅឈ្មោះអ្នក
នៅម្ខាងទៀត។« Xingxing!ខ្ញុំនៅត្រង់នេះ »ឈ្មោះរបស់នាងគឺSushiនាងជាមិត្តរួមថ្នាក់ជាមួយXingxingមិត្តសម្លាញ់របស់នាង។
« Sushiខ្ញុំស្មានថាឯងមិនមកហើយតាស៎ »
Xingxingដោះកាសដែលជាប់នឹងត្រចៀកចេញហើយក៏យកដៃគៀក~កSushiដូច
ដែលមិត្តទូទៅធ្វើ។« មិនមកម៉េចនឹងកើតទៅ តែថាXingxing ឯងបានឃើញUlmi ខ្លះដែរទេ? »
« អត់ទេ! តាំងពីវិស្សមកាលមកខ្ញុំមិនដែរឃើញ
នាងទេ!ហើយយ៉ាងម៉េចមែនទេ? »Xingxing លើកចិញ្ចើមធ្វើមុខឆ្ងល់ព្រោះUlmiក៏ជាមិត្តរួមថ្នាក់ជាមួយពួកនាងដែរ ។« គ្មានអីទេXingxing ឯងកុំបារម្ភអី! ពួកយើងទៅថ្នាក់វិញល្អជាង »Sushiញញឹមដាក់
Xingxingរួចអ្នកទាំងពីរក៏ដើរទៅជាមួយគ្នា។> ទឺង ទឺង <
មិនទាន់ដើរដល់ថ្នាក់ស្រួលបួលផងសំឡេង
កន្តឹងក៏លាន់ឮពេញប្រសាទស្រីក្រមុំទាំងពីរ។ពួកនាងមិនបង្អង់យូរទើបប្រញាប់រត់យ៉ាងលឿន។« អង្គុយចុះបានហើយ! »សំឡេងអ្នកគ្រូដែលកំពុងបង្រៀនក្នុងថ្នាក់បានរសាត់មកដល់ត្រចៀកអ្នកទាំងពីរ។
« ស៊យហើយSushi ! »Xingxingធ្វើមុខដូចជាចង់យំបន្តិចអត់បន្តិច នេះចូលរៀនវិញ
នាងនៅតែយឺតម៉ោងអ្នកគ្រូWangទៀតគាត់
ប្រាកដជាពិន័យនាងឲ្យសម្អាតបណ្ណាល័យទៀតមិនខាន។« អ្នកទាំងពីរចង់ឈរដល់ចេញលេងមែនទេទើបមិនចូលថ្នាក់បែបនេះ!! »អ្នកគ្រូWang។
« ចាស៎! សុំទោសអ្នកគ្រូដែលមកយឺត »
Xingxingអោនមុខចុះដាក់អ្នកគ្រូនៅចំពោះមុខសិស្សរួមថ្នាក់។