🍬Love for the only you🍬

355 15 0
                                    

សំឡេងនិយាយគ្នារវាងមនុស្សពីរនាក់
រសាត់ដល់ត្រចៀតរបស់Xingxingដែលកំពុងដើរកាត់តែមិនបានចាប់អារម្មណ៍ថាអ្នកណា។នាងក៏មិនចង់ធ្វើជាមនុស្សអត់
មាយាទលួចស្តាប់អ្នកដទៃទេបើការ
សន្ទនារបស់ពួកគេគ្មានឈ្មោះរបស់នាង
ចូលទៅពាក់ព័ន្ធ។

ពួកគេដើរកាន់តែឆ្ងាយទើបXingxingមិន
អាចដឹងទៀតទេថាពួកគេចង់និយាយពីអី
រឹតតែធ្វើឲ្យនាងអន្ទះសារចង់ដឹងពេលឃើញវត្តមានរបស់Jinនៅត្រង់ហ្នឹងដែរ។

« និយាយស្អីជាមួយស្រីម្នាក់នោះ! »នាង
និយាយចោលទាំងឆ្ងល់ពេញទំហឹងឬនាង
នោះចង់ទាក់Jinពេលនាងមិននៅ។

នាងគិតអីមិនចេញចង់តែបំបាំងខ្លួនទៅលួច
ស្តាប់បើអាចធ្វើបាន។ភ្លាមនោះJinនឹង
JuMpក៏ដើរចូលទៅក្នុងទីចាត់ការជាមួយគ្នាធ្វើឲ្យXingxingកាន់តែក្តៅក្រហាយឡើងមកតិចៗចង់ទៅតាមតែឥលូវនាងកំពុងខឹងបើធ្វើអញ្ចឹងJinច្បាស់ជាដឹងនាងចិត្តទន់មិនខាន។

« អូយ៎! ពិបាកឡើងម្លេះវើយ៎! »
Xingxingរអ៊ូរបណ្តើរប្រឹងឈោងដៃឈោងជើងឡើងដើមឈើខ្ពស់កម្ពស់ចុងត្នោត។តែទោះពិបាករបៀបម៉េចនាងត្រូវតែដឹងថាពួកគេកំពុងធ្វើស្អីជាមួយគ្នាឲ្យបាន។

« មើលមិនឃើញសោះអញ្ចឹង! »នាងធ្វើមុខក្រម៉េវក្រម៉ូវហើយក៏លើកជើងទៅលើមែកឈើមួយទៀតគ្រាន់អាចឃើញ។

5នាទីកន្លងផុតហើយនាងមិនព្រមចុះងាយគិតតែដកកដូចកុកសម្លឹងមើលទៅបង្អួចទីចាត់ការមិនហ៊ានដកភ្នែកទៅណាសូម្បី
តែមួយវិនាទី។

« នាងទៅស្អីលើហ្នឹង? »គ្រប់កាយវិការរបស់នាងJinមើលពីទីចាត់ការមកឃើញទាំងអស់ពេលរួចរាល់កិច្ចការទើបប្រាប់
ឲ្យJuMpទៅមុនទុកឲ្យគេមកធ្វើកិច្ចការ
សំខាន់សិន។

« ... »នាងភ្ញាក់ស្ទើរតែធ្លាក់ពីលើដើមឈើ
គង់តែទប់ជាប់។តាមពិតនាងក៏រំជើបរំជួល
ពេលបានឃើញមុខJinតែនាងត្រូវរក្សារ
ទឹកមុខរាបស្មើរ បញ្ជារបេះដូងហាមលោត
ញាប់បើមិនអញ្ចឹងគេនឹងដឹងថានាងជ្រួលជ្រើមកំរិតណា។

« នាងឮខ្ញុំសួរទេ? »Jinបង្ហើបសំឡេងធ្ងន់ជាងមុនព្រោះអ្នកម្ខាងមិនព្រមឆ្លើយហើយ
មិនងាកមកសម្លឹងមុខគេអីបន្តិច ចាត់ទុកគេដូចខ្យល់អាកាសមើលមិនឃើញ។

🍬 Love for the only you 🍬Where stories live. Discover now