« ផ្អែម! »Jinដកបបូរមាត់ចេញមុននឹង
និយាយតិចៗ ដាក់រាងល្អិតដែលខ្លួនកំពុងបី
មិនចង់លែងឲ្យរបូតទៅណា ពេលបាន
ឃើញថ្ពាល់នាងឡើងជាពណ៌ក្រហមង៊ាំង
ទើបអត់នឹងក្នាញ់មិនបាន។
« ផ្អែមអីរបស់បង? »Xingxingសួរ នឹង
ធ្វើភ្នែកឡេមឡាមដូចមិនយល់ពីន័យដែល
Jinនិយាយ។
« មាត់របស់អូន ផ្អែមខ្លាំង! »Jinនិយាយ
ត្រង់ៗ កាន់តែធ្វើឲ្យនាងអៀនកាន់តែខ្លាំង។
« ដាក់អូនចុះទៅ អូនដើរទៅដោយខ្លួនឯង
បាន »នាងខ្ជឹបមាត់ គេចខ្សែភ្នែកពីJin
ព្រោះពន្លឺរភ្នែកដែលចេញពីកែវភ្នែកJin
ធ្វើឲ្យនាងញាប់ញ័រ ជ្រួលច្របល់ ពិបាក
នឹងសម្រួលអារម្មណ៍កុំឲ្យរវើររវាយទៅតាម
ស្ថានការណ៍។
« No! »Jinធ្វើមាត់ស្រួច មុននឹងបោះ
ជំហានដើរសំដៅទៅរីសតជាប់សមុទ្រ
ដែលជាប្រភេទផ្ទះកញ្ចក់អាចមើលធ្លុះទៅខាងក្រៅបាន។
« នៅក្នុងនេះសិនទៅ បងទៅយករបស់
ក្នុងឡានបន្តិច »Jinដាក់នាងឲ្យអង្គុយនឹង
សាឡុងពណ៌ដោះគោចាស់ថ្នមៗ ហើយក៏
ដើរទៅឡានយករបស់ដែលទិញពីMart។
« ឃ្លានដល់ហើយ! »Jinដើរចេញផុត នាងក៏ក្រោកដើរពិនិត្យមើលក្នុងផ្ទះ ឃើញ
ថាមានការតុបតែងយ៉ាងប្រណីត មានរបស់
របរប្រើប្រាស់ជាច្រើន មានថូរផ្កា រូបគំនូរ
ក្រវេមក្រវាងមើលមិនយល់តែតម្លៃវិញ
ឡើងថ្លៃកប់ពពក ត្រូវបានយកមកចងព្យូរ
តាមជញ្ជាំង នឹងជណ្តើរឡើងទៅជាន់ខាង
លើ។នាងយកដៃអេះក្បាល ទើបនឹកឃើញ
ដល់រឿងកាលពីពីរអាទិត្យមុន។
« មានអីមិនល្អឬ? »Jinដើរចូលមកជាមួយ
ថង់សំប៉ីងសំប៉ោងយួរពេញដៃ តែពេល
ឃើញនាងឈរវិភាគរូបគំនូរយ៉ាងយូរ ទើប
អត់សួរមិនបាន។
« អូនឆ្ងល់! រូបគំនូររបស់អូនក្រែងបងប្រាប់ថាយកទៅឲ្យអ៊ំស្រីKim តែថ្ងៃនោះអូន
បានឃើញវានៅក្នុងបន្ទប់របស់បង ថែម
ទាំងព្យូរលើក្បាលដំណេកទៀត នេះ
បងកុហកអូនហេស៎? »នាងដេញដោល
សួរអ្នកចំពោះមុខដែលញញឹមមិនសូវ
ចេញព្រោះត្រូវអនាគតប្រពន្ធចាប់បាន
បែបនេះ។តែពេលនាងបានឃើញថាJin
យកទៅតាំងនៅបន្ទប់ ក៏មានអារម្មណ៍
រលីងរលោងទឹកភ្នែកខ្លះដែរ ព្រោះមិន
ធ្លាប់គិតថាគាត់ស្រឡាញ់នាងបែបនេះ
សោះ។
« អូនខឹងបងហេស៎? »Jinទំលាក់មុខចុះ
ដូចដឹងកំហុស មិនគួរកុហកនាងបែបនេះ
តែពេលនោះគេមិនទាន់ក្លាហានដល់ថ្នាក់
ហ៊ានប្រាប់នាងថាយកទៅតាំងក្នុងបន្ទប់
ណាមួយគេក៏ជាមនុស្សធ្លាប់ប្រកាន់ខ្លួន
ខ្ពស់។
« អូនខឹងបងធ្វើអី បងមិនខុសឯណា តែអូន
គ្រាន់តែសួរលេងប៉ុណ្ណោះ! »នាងធ្វើមុខ
អាណិតអ្នកនៅចំពោះមុខ នឹងប្រឹងជំទើត
ជើង យកដៃតូចៗទាំងពីរ ទៅក្រសោប
មុខរបស់Jin។
« អត់ខឹងមែនហេស៎? »Jinសួរម្តងទៀត
ដើម្បីប្រាកដចិត្ត ដោយមិនចង់ឃើញនាង
ខឹង អន់ចិត្ត ឬយំអីជាដើម ព្រោះពេល
ឃើញហើយបេះដូងគេកន្ត្រាក់ខ្លាំងៗ។
« ចាស៎! »នាងងក់ក្បាលផ្ងក់ៗ នឹងប្តូរមក
លូកដៃអោបJin ផ្អែកក្បាលនឹងទ្រូងទូ
លាយ ដើម្បីស្រង់យកភាពកក់ក្តៅដែល នាងនឹងJinសុទ្ធតែត្រូវការ។
« អរគុណដែលមិនទៅចោលបង ទោះពី
មុនបងធ្លាប់ធ្វើមិនល្អជាមួយអូនច្រើនក៏
ដោយ »Jinអង្អែលក្បាលនាងថ្នមៗ
បង្ហាញឲ្យដឹងពីអារម្មណ៍ជ្រួតជ្រាបឲ្យនាង
បានយល់ នឹងដឹងថាគេស្រឡាញ់នាងជាង
អ្នកណាៗទាំងអស់ ហើយក៏គ្មានស្រីណា
ដែលចូលមកជ្រែកតំណែងម្ចាស់បេះដូង
របស់គេក្រៅពីនាងម្នាក់គត់ គឺនាងតែម្នាក់
គត់ដែលគេស្រឡាញ់ ចង់មើលថែនឹងចង់បំពេញក្តីសុខជាមួយគ្នាដល់ថ្ងៃស្លាប់។
« បងទិញអីមកខ្លះហ្នឹង? »នាងរសាយខ្លួន
ពីរង្វង់ដៃដ៏កក់ក្តៅ នឹងអោនទៅមើលរបស់ របរដែលJinទំលាក់លើឥដ្ឋអំបាញ់មិញ។
« របស់របរសម្រាប់ធ្វើម្ហូប! »Jinតបនឹង
លើកវាទៅដាក់ក្នុងផ្ទះបាយ។
« ធ្វើម្ហូបហេស៎? »នាងធ្វើមុខផ្អើលៗឲ្យតែ
ឮពាក្យថាធ្វើម្ហូប ព្រោះនាងមិនចេះអីសូម្បី
បន្តិច ហើយមិនយូរក៏ក្លាយជាប្រពន្ធរបស់
Jin បើពេលនោះនាងឈរមើលJinញាំ
មីរាល់ថ្ងៃក៏មិនកើតដែល។
« រឿងម្ហូបទុកខ្ញុំជាអ្នកចាត់ការ បងទៅគេង
ឲ្យបាត់ហត់សិនទៅព្រោះបើកឡានផ្លូវ
ឆ្ងាយផង! »នាងនិយាយចប់រហ័សយក
អាវអៀមមកពាក់ការពារប្រឡាក់ខោអាវ។
« អូនគេងរហូតម៉េចក៏ដឹងថាផ្លូវឆ្ងាយអ្ហឹម? »
Jinញាក់ចិញ្ចើមសួរនាង។
« គឺអូនស្មានលេងៗហ្នឹងណា ទៅគេងទៅ
ទុកអូនចាត់ចែង! »នាងរុញខ្នងJinឲ្យដើរ
ចេញពីផ្ទះបាយ។
« ទៅក៏បាន តែថើបមួយមកក្រែងលោ
គេងលក់សុបិន្តល្អ »Jinបែរមករកនាងវិញ
ព្រមទាំងបន្ទន់ជើង ផ្អៀងមុខទៅរកនាង។
« ជុប! រួចរាល់ហើយទៅគេងបានហើយ »
នាងថើបថ្ពាក់Jinតែបែរជាមុខក្រហម
ខ្លួនឯងទៅវិញ។
« ខ្សឺត! ថ្ពាល់អនាគតប្រពន្ធបងក្រអូប
ដល់ហើយ »Jinញញឹមពេលបានឆ្មក់
ថើបស្រង់ក្លិនក្រអូបមិនប្រែរបស់នាង រួច
ក៏ដើរទៅបន្ទប់បាត់ ទុកឲ្យនាងឈរគ្រវី
ក្បាលញញឹម។
« ធ្វើអីមុនទៅ? »នាងដកដង្ហើមសួរខ្លួនឯង
ទាំងមើលទៅរបស់របរដែលទើបនឹងរើ
ចេញពីថង់ តែក៏គ្មានមួយមុខណាដែលនាង
គិតឃើញថានឹងធ្វើម្ហូប។
« ចានពងទាឲ្យគាត់ញាំមិនកើតទេ គាត់
ប្រាកដជាមិនចង់ញាំ នឹងមើលមកខ្ញុំជា
ស្រីមិនចេះធ្វើម្ហូបមិនខ្លាច! »នាងរអ៊ូររងំ
ពេញផ្ទះបាយ លើកដៃក្តោបក្បាល ដើរ
ទៅដើរមកដោយរិះគិត។
« នឹកឃើញហើយ! »នាងញញឹមរួចស្ទុះ
ទៅយកទូរស័ព្ទមកឆែកYoutubeពីរបៀប
ធ្វើម្ហូប ហើយក៏បានដូចចិត្តមែន។
« Yes!!!! »នាងញញឹមខ្ជឹបមាត់នឹងចាប់
ផ្តើមមើលបណ្តើរ ធ្វើម្ហូបតាមបណ្តើរដោយ
មិនខ្វល់ច្រើន ឃើញគេដាក់អីនាងក៏ដាក់
នឹង។
« ហាច់ឈីស!! »នាងកណ្តាស់ខ្លាំងៗ
ពេលរោយម្រេចលើអាហារហើយវាហ៊ុយ
មកប៉ះចុងច្រមុះឲ្យឆួលស្ទើរស្លាប់។
1ម៉ោងក្រោយមក...
អាហារដែលនាងបានធ្វើដោយផ្ទាល់ដៃ
ដោយមានYoutubeជាអ្នកបង្រៀន ហើយ
ពេលនេះនាងក៏យកមករៀបចំលើតុជ្រុង
វែង ថែមទាំងលម្អរដោយទៀន នឹងកែវ
ដែលមានស្រាទំពាំងបាយជូរ។
« Romanticអស់ស្ទះ! »នាងទះដៃឲ្យខ្លួន
ឯង ព្រោះមិនធ្លាប់គិតសូម្បីតែប៉ុនចុងក្រចក
ថានាងអាចរៀបចំបានយ៉ាងឡូយបែបនេះ។
« បងងើបហើយហេស៎? »នាងប្រញាប់
ដោះអាវអៀមចេញ រួចទៅអូសដៃJinមក
អង្គុយកៅអីទល់មុខនាង។
« អូនជាអ្នករៀបចំមែនទេ? »Jinមើលមុខ
នាងទាំងភ្ញាក់ផ្អើល ព្រោះក៏ដឹងមកខ្លះថា
នាងមិនសូវជំនាញខាងធ្វើម្ហូបអាហារ។
« ចាស៎! អូនធ្វើដោយផ្ទាល់ដៃ ឥលូវបង
ទៅលាងដៃសិនទៅ ខ្ញុំសុំទៅប្តូរខោអាវ
សិន! »នាងញញឹមហើយដើរទៅបាត់។
« ខ្ញុំមកវិញហើយ! »នាងដើរមកវិញដោយ
ទឹកមុខញញឹមដូចមុន ពេលឃើញJin
អង្គុយទើបប្រញាប់ទៅទាញកៅអីអង្គុយ
ដែល។
« បងចាំថា បងមិនបានទិញស្រាទំពាំង
បាយជូរមកទេ »Jin
« អ៎! គឺអូនឃើញវាក្នុងទូរនោះ តែមិនបាច់
ផឹកទេ អូនយកមកលម្អរតុប៉ុណ្ណោះ »នាង
សើចញឹមៗ មិនហ៊ានផឹកព្រោះខ្លាចជ្រុល
ខ្លួនដូចលើកមុនទៀត។
« អូនរៀបចំបែបនេះ ធ្វើឲ្យបងគិតថាពួក
យើងមកHoney moodចឹង! »Jin
និយាយបេះបួយនាងលេង មុននឹងប្រុង
លើកកែវស្រាមកជឹប។
« អត់...អត់ឲ្យផឹកទេ! »នាងទាញកែវស្រា
នោះមកកាន់ជាប់ទ្រូងដូចរបស់មានតម្លៃ
មុននឹងយកទៅទុកនៅកន្លែងផ្សេង។
« បងមិនផឹកឲ្យស្រវឹកឯណា »Jinសើច
ពេលឃើញនាងឆ្លេរឆ្លាដូចមាន់រកពង។
« មិនស្រវឹងក៏មិនឲ្យផឹកដែរ ចាំខ្ញុំទៅយក
ទឹកក្រូចវិញ »នាងរត់ទៅផ្ទះបាយ ចាក់
ទឹកក្រូចមកជំនួសឲ្យស្រាអំបាញ់មិញ។
« សម្រេចថាញាំបាយហើយឬនៅ? »Jin
« Ok ញាំបានហើយ តែ...រសជាតិយ៉ាង
ម៉េចខ្ញុំមិនដឹងទេណា៎! »នាងប្រឹងនិយាយ
មួយៗ យឺតៗ ច្បាស់ៗ ព្រោះខ្លួននាងក៏មិន
បានភ្លក់ថាវារសជាតិយ៉ាងម៉េចដែរ។
« បើមិនធ្វើឲ្យបងរាគ ចាត់ទុកថាស្នាដៃ
អូនអាចញាំបាយ! »Jinប្រាប់ មុននឹងប្រើ
កាំបិទហាន់សាច់គោ នឹងយកសមចាក់
សាច់គោដាក់ចូលមាត់។
« ... »Jinទំពារសាច់គោដែលនៅក្នុងមាត់
ទាំងមិនបង្ហាញប្រតិកម្មអ្វីឲ្យនាងបានដឹងអី
បន្តិច។មិនយូរប៉ុន្មានមុខរបស់Jinឡើង
ក្រហមង៊ាំងព្រោះសាច់គោរបស់នាងហឹរ
ផងប្រៃផង ប្រៀបដូចជាអំបិលបុកម្លេស។
« កើតអីឬ មិនឆ្ងាញ់មែនទេ? »នាងសួរ
ទាំងទឹកមុខភ័យៗ ព្រោះឃើញJinលើក
កែវទឹកក្រូចមកផឹកក្អឹកៗ។
« ឆ្ង...ឆ្ងាញ់ »
« មិនជឿ ទុកខ្ញុំញាំម្តងថារសជាតិវាយ៉ាង
ម៉េច »នាងធ្វើមុខមិនជឿព្រោះបើឆ្ងាញ់
Jinមិនមែនត្រដាបត្រដួសរកទឹកផឹក
ចឹងទេ ទើបនាងកាន់សមទៅចាក់សាច់
គោមកញាត់ចូលមាត់ ហើយក៏ដឹងដូចចិត្ត។
« វ៉ាយ ហឹរខ្លាំងណាស់ព្រះអើយ ទឹក ទឹក
ហុតទឹកឲ្យខ្ញុំបន្តិច »គ្រាន់តែសាច់គោមក
ដល់អណ្តាតភ្លាមនាងស្រាប់តែភ្ញាក់ក្រញាងខ្លួន លើកដៃលើកជើង មុខនឹង
ត្រចៀកឡើងក្រហមលើសJinទៅទៀត។
« អរគុណ! »នាងដាក់កែវទឹកក្រូចដែល
សល់តែកែវទទេរចុះ មុននឹងនិយាយទាំង
ហើបបបូរមាត់ស្ទីក។
ប្រូង~ប្រូង~
ពេលឮសំឡេងភ្លាម នាងរហ័សងាកមើលទៅទ្វារកញ្ចក់ភ្លេត ហើយរូបភាពដ៏អស្ចារ្យក៏កំពុងនៅចំពោះមុខនាង។ទាំងនាងនឹងJin
ប្រញាប់ប្រញាល់ចេញពីកៅអីទៅមើល
ភ្លើងកាំជ្រួចចម្រុះពណ៌កំពុងបណ្តែងលើ
ផ្ទៃអាកាស។នាងញញឹមពេញចិត្តនឹងអ្វី
ដែលកើតឡើងនៅពេលនេះ ភ្លើងកាំជ្រួច
សំឡេងតន្ត្រីបូករួមនឹងភាពអ៊ូអររបស់
មនុស្សនៅរីសត នឹងសំឡេងទឹករលក
បោកបក់ កាន់តែធ្វើឲ្យនាងស្រឡាញ់នឹង
ចង់ចងចាំពេលវេលាដ៏វិសេសនេះទុកក្នុង
ទ្រូងខាងឆ្វេងរបស់នាង។
« គេប្រារព្ធពិធីអីឬ បងមានដឹងទេ? »នាង
ងាកទៅសួរអ្នកក្បែរខ្លួនទាំងរំភើបញាប់ញ័រ
ឯរឿងសាច់គោអំបិញមិញរលាយចេញពី
ខួរក្បាលនាងបាត់អស់ទៅហើយ។
« រាល់ឆ្នាំនៅថ្ងៃនេះ កន្លែងនេះ គេតែងតែ
បាញ់កាំជ្រួចដើម្បីអបអរដល់គូរស្នេហ៍ឬ
ស្វាមីភរិយា ដែលមកកំសាន្តនៅទីនេះ នឹង
ជាចំណែកមួយធ្វើឲ្យពួកគេកាន់តែផ្អែម
ល្ហែម »Jinរៀបរាប់ច្បាស់ៗ ដោយប្រើ
ភ្នែកសម្លឹងភ្នែករបស់នាង។
« តែពួកយើងមិនទាន់... »
« មិនយូរទេ! »Jinច្របាច់ថ្ពាល់នាងថ្នមៗ
នឹងយកដៃម្ខាងទៀតផ្ងើយចង្ការនាងឡើង
លើ ហើយក៏ចូលទៅគ្រប់គ្រងបបូរមាត់
ក្រពុំនាងតាមបែបទន់ភ្លន់ដែលគេតែងតែ
ប្រគល់ឲ្យនាងតែម្នាក់គត់។🍬 To be continued 🍬
Cmt your feeling 🍭
Thanks you for reading 💕
150share for new episode 🌿