ថ្ងៃបន្ទាប់...
« ចូលទៅមើលនាងល្អទេ? »Sushiសួរ
ទៅUlmi Taehyung jkដែលកំពុងឈរ
លួចមើលXingxingយំរហេមរហាមរហូត
ទឹកភ្នែកនាងអាចលិចសេអ៊ូល។Taehyung
ដកដង្ហើមធំពេលគម្រោងការឲ្យJinនឹង
Xingxingនៅជាមួយគ្នាពេញមួយយប់
ប៉ុន្តែមិនទាន់បានចាប់ផ្តើមផងបងប្រុសរបស់គេស្រាប់តែហោះទៅជប៉ុនជាមួយ
ប៉ាបាត់ ទុកត្រឹមប្រយោគមួយឃ្លារថា
នឹងព្យាយាមមកឲ្យទាន់ថ្ងៃកំណើតរបស់
នាង តែជឿបានឬអត់ក៏មិនដឹង។« អាណិតនាងខ្លាំងណាស់យំតាំងពីព្រឹក
រហូតដល់យប់ហើយនៅមិនព្រមបាត់យំ
ទៀត បើនៅតែបែបនេះនាងប្រាកដជា
ឈឺមិនខាន »Ulmiក៏តឹងចិត្តតឹងថ្លើមមិន
ស្ទើរ អ្នកណាក៏បានជួយប្រទានJinឲ្យ
ហោះហើរមករកនាងផងទៅ មើលចុះនាង
ទាំងយំទាំងស្រវឹកជោគជាំ ខេកក៏មិនហ៊ាន
ផ្លុំទុករហូតរលត់ខ្លួនឯង ទឹកភ្នែកក៏ហូរមក
ដូចជាទឹកជ្រោះគ្មានដាច់អីសូម្បីមួយ
តំណក់។« បងថ្លៃស្រវឹកហើយចូលគេងទៅណា »
Jkទ្រាំមើលសភាពរបស់នាងលែងបាន
ទើបដើរទៅតុដែលនាងកំពុងអង្គុយសោក
សៅម្នាក់ឯង។« ពួកឯងមើលមកខ្ញុំជាស្អី ចង់ទៅក៏ទៅ
ហឹក ចង់ទុកឲ្យខ្ញុំម្នាក់ឯងចឹងហេស៎ ខ្ញុំឈឺ
ចាប់ណាស់ ឈឺចាប់ត្រង់នៀក »នាង
ស្រែកទួញយំនិយាយមិនដឹងក្បាលមិន
ដឹងកន្ទុយ លើកដៃគក់ទ្រូងខាងឆ្វេងខ្លាំងៗ
ឲ្យពួកគេដឹងថានាងកំពុងឈឺពើតផ្សារ។« គ្មានអ្នកណាទៅចោលឯងទេXingxing
តែពេលនេះយប់ហើយឯងមិនអាចអង្គុយ
ហាលខ្យល់ហាលសន្សឹមចឹងទេ »Sushi
ថ្នមសំឡេងដើម្បីឲ្យនាងលង់នឹងសំឡេង
លួងលោមព្រមទាំងចាប់ដបស្រាពីដៃ
នាងតិចៗ។« មិនទៅណាទាំងអស់ខ្ញុំអង្គុយត្រង់នេះ
កន្លែងនេះរង់ចាំJinត្រឡប់មកវិញ ទោះ
មួយថ្ងៃ មួយខែ មួយឆ្នាំ ឬមួយមួយជីវិត
ខ្ញុំក៏នៅតែចាំ ហឹកហឹក »នាងរៀបរាប់
ជាហូរហែរពេលចប់ក៏លើកដបស្រាមក
ផឹក ទោះល្វីងចត់មាត់តែនាងផឹកអស់
ច្រើនដបទៅហើយ។« ធ្វើតាមគាត់ទៅ ពេលគាត់គេងលក់
ដោយខ្លួនឯងចាំយកគាត់ទៅខាងក្នុង »
Taehyungស្ទើរតែស្រក់ទឹកភ្នែកដោយ
មិនដឹងខ្លួន ពេលបានឮនាងរៀបរាប់ទាំង
ទឹកភ្នែកបែបនេះ។