🍬Love for the only you🍬

382 13 0
                                    

« ខ្ញុំស្រឡាញ់នាង »Jinនិយាយម៉ាត់ៗ
បែបប្រាកដប្រជាតែក៏លាយឡំភាពទន់
ភ្លន់ក្នុងហ្នឹងដែរ ទោះកន្លងមកគេធ្លាប់ប្រកែកថាគ្មានផ្លូវនឹងលង់ស្រឡាញ់ស្រី
សស្លាក់សស្លើកដូចXingxingក៏ដោយ
ប៉ុន្តែពេលនេះJinក៏ទទួលស្គាល់ថាគេ
ចុះចាញ់ស្រីជ្រឡើមម្នាក់នេះហើយ។

« ... »Xingxingស្ងាត់មិនមាត់អីមួយម៉ាត់
ថែមទាំងថយក្រោយមួយជំហានព្រម
ទាំងបែរខ្នងដាក់Jinទៀត។ នាងធ្វើបែប
នេះមិនមែនមកពីនាងអស់ស្រឡាញ់Jin
នោះទេតែនាងភាំងរហូតគិតថាវាជាសុបិន្ត
ឬមិនចឹងJinប្រាកដជាលលេងជាមួយនាង
មិនខានទេ។

« នាងប្រហែលជាគិតថាខ្ញុំលេងសើច
ជាមួយនាងហើយមែនទេXingxing? »
Jinដើរមកកាន់តែជិតនាងហើយក៏ទាញ
បង្វិលរាងកាយញ័រទទ្រើងរបស់នាងមក
ប្រឈមមុខនឹងគេ។

« បងប្រាប់មកថាវាមិនមែនជាការលលេង
បងពិតជាអាចស្រឡាញ់ខ្ញុំមែនហេស៎? »
Xingxingពេបមាត់យំយកៗលែងខ្មាស់
Jinនឹងអ្នកជុំវិញខ្លួនទៀតហើយ ថែមទាំង
ចង់ស្រែកសួរកណ្តាលមុខJinថាគាត់ចូល
ចិត្តនាងពីពេលណាហេតុអ្វីទើបនឹងប្រាប់
ដឹងទេថានាងត្រូវមុខក្រាស់តាមគាត់រហូត
មុខនាងអាចហៅថាជ័រកៅស៊ូក៏បានដែរ។

« ខ្ញុំស្រឡាញ់នាងZang xingxing »
Jinទាញនាងមកអោបផ្ទប់នឹងទ្រូងរលាយ
របស់គេ ព្រមទាំងលើកដៃអង្អែលក្បាល
នាងថ្នមៗជាការលួងលោមនាងហើយក៏
ជាការអោបដ៏កក់ក្តៅមួយដែលគេមិនធ្លាប់
ធ្វើ។

« តែបងធ្លាប់ប្រាប់ថាខ្ញុំមិនមែនជាប្រភេទ
មនុស្សស្រីដែលបងស្រឡាញ់នោះទេ »
នាងនិយាយទាំងយំរហាម ឯដៃទាំងគូរអោបJinស្អិតជាងតុកកែទៅទៀត ព្រោះ
នាងប៉ងធ្វើបែបនេះយូរហើយ នាងចង់អោបJinឲ្យជុំដៃអោបរហូតមិនព្រមលែង
នោះទេ។

« ក្មេងល្ងង់ »Jinអស់សំណើចនឹងសម្តី
របស់នាងកាលដែលគេប្រាប់នោះវាពិត
មែនប៉ុន្តែព្រោះតែនាងទើបគេត្រូវប្តូរគំនិត
នោះវិញ។

« មិនស្មើរប្រៀបគ្នាទេខ្ញុំខំតាមស្រឡាញ់
បងមកយូរស្ទើរស្លាប់ បងចង់មកប្រាប់ថា
ស្រឡាញ់ខ្ញុំតែប៉ុណ្ណឹងទេហេស៎? »នាងរអ៊ូរ
ង៉ូវៗទើបJinផ្ទុះសំណើចមកម្តងទៀតមុន
នឹងប្រលែងខ្លួននាងពីការអោបដ៏កក់ក្តៅ
អំបាញ់មិញនេះ។

🍬 Love for the only you 🍬Where stories live. Discover now