ប៉័ង~~
សំឡេងបិទទ្វារឡានលាន់ឮដូចផ្ទុះគ្រាប់
បែក។បន្ទាប់ពីញាត់Xingxingចូលទៅក្នុង
ឡានរួចរាល់ Jinក៏ដើរមកបើកទ្វារម្ខាង
ទៀត។« សម្លឹងអី? »JinមើលមុខXingxing
មួយសន្ទុះព្រមទាំងសួរដោយសំឡេងមាំៗ
ព្រោះឃើញនាងមើលមុខគេដូចចង់ស៊ី
សាច់ហុតឈាមគ្នា។« ភ្នែករបស់ខ្ញុំ! ខ្ញុំចង់សម្លឹងបងពេលខឹងតែ
ធ្វើអីមិនបាន! »នាងនិយាយទាំងមិនព្រម
ព្រិចភ្នែកអីបន្តិច ទោះភ្នែកនាងឡើង
ផ្សាក៏ដោយ។« ខឹងខ្ញុំ? »Jinលើកចិញ្ចើមឆ្ងល់គេដូចមិន
បានធ្វើអីហួសហេតុរហូតនាងខឹងគេឡើង
មុខក្រហមបែបនេះ។« ខឹងខ្លាំងណាស់! »Xingxing
« បើពូកែមែននាងត្រូវតែសម្លឹងខ្ញុំបែប
នេះរហូតទោះមានរឿងអីកើតឡើងក៏
ដោយ »ដំបូងJinត្រៀមនឹងបញ្ឆេះឡាន
បើកចេញទៅ តែពេលឃើញប្រតិកម្ម
នាងបែបនេះក៏ប្តូរចិត្តមកញ៉ោះនាងលេង
សិន។« ប្រាកដហើយ »នាងពើងទ្រូងងើយមុខ
តបយ៉ាងក្លាហានបំផុត តែភាពក្លាហាន
ស្រាប់តែរលត់ចេញភ្លាមៗពេលJinខិត
មករកនាងកាន់តែជិតគ្នាស្ទើរតែរលាយ
ក្លាយជាខ្លួនតែមួយទៅហើយ។មិនតែ
ប៉ុណ្ណោះមុខរបស់គេក៏អោនទៅរកនាង
ទើបក្លិនខ្លួននឹងខ្យល់ដង្ហើមក្តៅខណ្ឌៗបាន
ភាយមកប៉ះនឹងផ្ទៃមុខរបស់នាង។Xingxingទទួលស្គាល់ថាបេះដូងនាង
លោតញាប់ស្ទើរតែសន្ទប់បាត់ស្មារតី
ទៅហើយ ភ្នែកទាំងគូររបស់នាងស្រាប់
តែទន់គ្មានកម្លាំងបើកដូចជាពេលមុនទៀត
ទីបំផុតភ្នែកនាងក៏បិទជិតឈឹង។« មិនបាច់ធ្វើមាត់ស្រួចខ្ញុំគ្មានបំណងថើប
នាងទេ គ្រាន់តែចង់ដាក់ខ្សែក្រវ៉ាត់ឲ្យ
ប៉ុណ្ណោះ »Jinញញឹមព្រមទាំងអោនទៅ
ខ្សឹបដាក់ត្រចៀកនាងដោយសំឡេង
ស្អកៗស្តាប់ហើយព្រឺរសម្បុរ។« ខ្ញុំ...ខ្ញុំមិនបានធ្វើមាត់ស្រួចនោះទេបង
ព្រិលភ្នែកហើយ »នាងព្រលែងមាត់មក
ជាធម្មតាវិញមុននឹងបើកភ្នែកបើកមាត់
តវ៉ាជាមួយJin។« គ្មានទេ!អំបាញ់មិញខ្ញុំឃើញនាងធ្វើ
បែបនៀក »Jinនិយាយព្រមទាំងបិទ
ភ្នែកធ្វើមាត់ស្រួចដូចជាXingxingបាន
ធ្វើអំបាញ់មិញ។