ក្លិនប្រហើរៗដែលសាយភាយពីរាងក្រាស់
ចូលមកប៉ះនឹងច្រមុះតូចរបស់Xingxing។
ក្លិនដែលចេញពីរាងកាយមួយនេះកំពុង
បបួលនាងឲ្យឈ្លង់វង្វេង ប្រឹងដកដង្ហើម
ចូលជ្រៅៗទទួលយកក្លិនដែលធ្វើឲ្យរបស់
ដែលនៅទ្រូងខាងឆ្វេងរីកមាឌមួយរំពេច។នាងបិទមាត់ជិតមិនហ៊ាននិយាយអីច្រើន
ព្រោះខ្លាចត្រូវមាត់ ណាមួយពេលនេះ
នាងក៏កំពុងធ្លាក់ក្នុងអន្ទង់ស្រមៃថាបាន
ហិតក្លិនចេញពីរាងកាយមួយនេះរាល់ថ្ងៃ។« ថ្ងៃនេះនាងបង្កររឿងច្រើនណាស់មាន
ដឹងខ្លួនទេ? »Jinបង្ហើបប្រយោគមុនគេ
ហើយបន្តរចាំតៃកុងឡានមកទទួលទៅផ្ទះ។
ជាទំលាប់របស់Jinទោះគេមានឡានបើក
ផ្ទាល់ខ្លួនក៏មិនខ្ចីជិះមកដែរ សុខចិត្តឲ្យតៃកុងជូនទៅជូនមក។« រឿងអំបាញ់មិញហ្នឹងមែនទេ? »នាង
តោងកJinជាប់សួរទាំងមិនដឹងខ្យល់អី
ពិតមែន។« ... »Jinមិនតបព្រោះបានឃើញស្រមោលឡានជិះជិតមកដល់កន្លែងដែលខ្លួនឈរ។បន្ទាប់ពីឡានមកដល់គេក៏ទាញទ្វារឡានហើយទំលាក់Xingxing
ទៅលើកៅអីមិនសំចៃដៃអីបន្តិច។« អូយ៎...ឈឺណាស់ដាក់តិចៗមិនបានទេ
ឬ? »នាងស្រែកថ្ងូចថ្ងូរព្រោះគេទំលាក់នាង
មួយទំហឹងឡើងមានអារម្មណ៍ថាឆ្អល់ដល់
ពោះយ៉ាងថាមិនត្រូវ។ចំណែកអ្នកម្ខាងទៀត
ក៏ធ្វើមុខធម្មតាៗដូចមិនដឹងខ្លួនថាខុសអី
បន្តិចសោះ។« ឈឺហើយក៏ត្រូវចាំលើកក្រោយកុំគេច
មុខពីខ្ញុំទៀត »សំឡេងមុតដូចចុងកាំបិទ
ចាក់ទម្លុះចិត្តនាងឲ្យឈឺជាងរឿងអំបាញ់
មិញទៀត។« ខ្ញុំបានធ្វើអញ្ចឹងពីពេលណា? »នាងប្រឹង
តវ៉ាដាច់ក្បាលដាច់កន្ទុយទោះដឹងថាកែវភ្នែកមួយគូរនោះសម្លឹងនាងដូចវីរុស។« នៅមានមុខមកសួរទៀត?ព្រឹកមិញនាង
ទៅសាលាទាំងមេឃមិនទាន់ភ្លឺព្រោះតែ
ចង់គេចមុខពីខ្ញុំមិនអញ្ចឹង? »Jinតម្លើង
សំឡេងជាងមុនទើបបរិយាកាសក្នុងឡាន
ស្រាប់តែអាប់អួលឯអ្នកដែលទើបនឹងត្រូវ
គេធ្វើល្អដាក់អំបាញ់មិញ ក៏រៀបខ្លួនលែង
ត្រូវព្រោះសុខៗគេដូចជាបិសាចចូលខ្លួន
មិនខុស ទាំងទឹកមុខពាក្យសម្តីបើប្រាប់ថា
មិនមែនជាJinដែលនាងលួចស្រឡាញ់ក៏
នាងព្រមជឿ ព្រោះប្រុសនៅចំពោះមុខ
នាងទាំងកោងកាច គ្មានហេតុផលសូម្បី
បន្តិច។