🍬Love for the only you🍬

392 16 0
                                    

JinនឹងXingxingដើរត្រឡប់មកកន្លែង
ដាក់ឡានវិញ បន្ទាប់ពីពួកគេចំណាយ
ពេលនៅទីនេះរហូតមេឃជិតងងឹតទៅ
ហើយ។JinដើរដំណាលជាមួយXingxing
ទាំងក្នុងដៃកំពុងកាន់ផ្ទាំងរូបគំនូរដែល
Xingxingទើបនឹងអង្គុយឲ្យបុរសចំណាស់ដែលជាវិចិត្រករគូរឲ្យឡើងស្ពឹងគូទទៅ
ហើយ។

« បងមិនទាន់ប្រាប់ខ្ញុំទេថាយករូបគំនូរ
ខ្ញុំទៅធ្វើអី? »Xingxingដេញដោល
ដោយកែវភ្នែកសង្ស័យព្រោះពេលគូរ
គំនូរនេះរួច បែរជាមិនបានមកនាងព្រោះ
Jinប្រាប់ថាត្រូវការគំនូរមួយនេះ។

« ចុះនាងគិតថាខ្ញុំយកទៅធ្វើអី? »Jinសួរ
បកវិញទាំងពេលនេះគេកំពុងប្រើកម្លាំង
កាន់គំរូរដ៏ធំថែមទាំងធ្ងន់គួរសម។

« គឺប្រហែលជាយកទៅ... »Xingxing
គោះថ្ងាស់ខ្លួនឯងតិចៗទាំងកំពុងរិះគិតថា
Jinយកទៅធ្វើអី។

« ឆ្លើយមិនចេញ? »Jinសួរ។

« មែនហើយ!ខ្ញុំស្រមៃមិនឃើញថាបង
ត្រូវយកគំនូរសខ្មៅខ្ញុំទៅអីសោះ »នាង
ពិតជាមិនយល់ពីបំណងរបស់Jinមែន។

« យកទៅឲ្យម៉ាក់ខ្ញុំទេដឹង? »Jinញញឹម
តិចៗ។

« អ៊ំស្រីKimហេស៎? ស្លាប់ហើយខ្ញុំទើប
នឹងនឹកឃើញថាចាកចេញមកទាំងមិនទាន់
បានជំរាបគាត់អីមួយម៉ាត់ នេះគាត់ខឹងខ្ញុំ
ស្លាប់ហើយ »Xingxingធ្វើស្អុយប៉ែរ។

« ម៉ាក់ខ្ញុំម៉េចនឹងអាចខឹងនាងបានទៅ បើ
គាត់ស្រឡាញ់នាងដូចកូនបង្កើតចឹង »Jin

« និយាយបែបនេះកុំប្រាប់ថាច្រណែន
ខ្ញុំឲ្យសោះ »Xingxingស្រាប់តែប្តូរទឹក
មុខយ៉ាងរហ័ស ថែមទាំងសើចឃឹកៗម្នាក់
ឯងទៀត ទើបអ្នកដែលដើរក្បែខ្លួនបាន
តែគ្រវីក្បាលហួសចិត្ត។

« ច្រណែនដើម្បីអីទោះយ៉ាងណានាង
ក៏ត្រូវធ្វើជាកូនម៉ាក់ខ្ញុំស្រាប់ទៅហើយ »
Jinនិយាយទាំងលួចសើច ពេលបាន
ឃើញឫកពារឆ្ងល់មុខឆ្ងល់ក្រោយរបស់
នាង។

« ចុះប៉ាម៉ាក់ខ្ញុំនោះ? »Xingxingស្ទុះ
ទៅឈរពីមុខJinម្តងថែមទាំងបញ្ចេញ
ពន្លឺរភ្នែកមិនដឹងខ្យល់។

« នាងមិនយល់ពីអ្វីដែលខ្ញុំនិយាយពិត
មែនឬ? »Jinសួរដោយចម្លែកចិត្តមើល
ទៅនាងឆ្លាតណាស់ដែរម៉េចក៏មិនដឹង
រឿងដែលគេនិយាយ។

🍬 Love for the only you 🍬Where stories live. Discover now