🍬Love for the only you🍬

349 19 0
                                    

រាងស្តើងដើរទាំងមានទំនុកចិត្តទោះបីសភាព
របស់ខ្លួនពិបាកមើលក៏ដោយ។ដើរជិតមកដល់ថ្នាក់ទៅហើយមិត្តសំណព្វទាំងពីក៏មកបង្ហាញ
ខ្លួនចំពោះមុខភ្លាមៗ។

« លេងស្អីភ្ញាក់ចង់ប្រកាច់! »នាងថាឲ្យហើយ
ក៏ដើរទៅបន្តរដែលមានមិត្តដើរត្រកងសងខាង។

« អំបាញ់មិញឯងអស្ចារ្យណាស់Xingxing! »
Ulmiរុញស្មារមិត្តហើយសើចកក្អិក។

« ពួកឯងឃើញឬ? »នាងបែរទៅសួរបង្ហើរៗ
ធម្មតាព្រោះរឿងអំបាញ់មិញដូចជាខ្យល់ដែល
ប៉ះនាងមួយភ្លេចរួចរសាត់ទៅវិញ គ្មានអីដែលត្រូវឲ្យនាងរក្សាទុកនាំតែធ្ងន់ខួរអត់អំពើ។

« ឃើញឲ្យច្បាស់ភ្នែកទាំងគូរតែម្តងឯងធ្វើឲ្យយាយប៉ិពីរនាក់នោះរាបដូចអាចម៍គោត្រូវឡានកិនអញ្ចឹង »Sushiរៀបរាប់ហូរហែរទាំងទឹកមុខអស់សំណើចនឹងស្រីដែលមករញ៉េរញ៉ៃជាមួយXingxingមិត្តដៃឆៅជើងឆៅរបស់នាង។

« ឯងឃើញហើយតែមិនចូលទៅជួយ! »នាងញ៉ោះឲ្យមិត្តទាំងពីរវិញទាំងការពិតនាងមិនបាច់អ្នកណាជួយក៏អាចរាបដូចកន្ទេរបានដែរ។

« ព្រោះដឹងឯងចាត់ការបាននោះអី!! »
Ulmiបញ្ចេញប្រយោគមុនSushiហើយពួកគេទាំងបីក៏ដើរចូលទៅក្នុងថ្នាក់រៀនដែល
រញ៉េរញ៉ៃបំផុតព្រោះមិនទាន់មានគ្រូណា
ចូលមកបង្រៀន។

ប្រហែលជាមួយសន្ទុះធំគួរសមទើបអ្នកគ្រូ
Wangដើរចូលមកក្នុងថ្នាក់រួមជាមួយប្រុសមុខឌឺៗដែលអាចទាយបានថាជាសិស្សប្តូរមកពីសាលាផ្សេងមិនខានព្រោះមើលតែការស្លៀកពាក់ក៏ដឹង អាវក៏មិនទ្រនុយឲ្យបានស្រួល កាតាបក៏មិនស្ពាយបែរជាយកទៅព័ទ្ធនឹងកទៅវិញ តែដែលគួរឲ្យចាប់អារម្មណ៍គឺមុខមាត់ដ៏សង្ហារអាចកើបយកបេះដូងសិស្សស្រី
ក្នុងថ្នាក់នេះសឹងតែ70%ទៅហើយ។

*លើកលែងកូនស្រីអេតមីនមួយ ខិខិ*

« ស្ងាត់!អ្នកទាំងអស់គ្នាថ្ងៃនេះពួកយើងមានសិស្សថ្មីប្តូរមកពីសាលាSD »អ្នកគ្រូWang
តម្លើងសំឡេងបន្តិចព្រោះថ្នាក់រៀនដូចទ្រង់វ៉ែខ្លាំងទាំងដែលគាត់កំពុងឈរនៅត្រង់នេះ។

« សួស្តីអ្នកទាំងអស់គ្នា! ឈ្មោះMinho រីករាយ
ដែលបានស្គាល់ »សំឡេងគ្មានទឹកដមស្តាប់
មិនសូវជាចូលត្រចៀកប៉ុន្មាន តែគេក៏ប្រឹង
និយាយមិនឲ្យដាច់ក្បាលដាច់កន្ទុយ។

🍬 Love for the only you 🍬Where stories live. Discover now