>ភោជនីយដ្ឋាន<
Jinរុញទ្វារភោជនីយដ្ឋានចូលទៅរកHoseok
ដែលអង្គុយចាំបាយថ្ងៃត្រង់ជាមួយគ្នា។« លោកព្រះអើយ~ថ្មើរនេះទើបតែអញ្ញើញ
មកខ្ញុំចាំបាយស្ទើរតែដាច់ក្រពះទៅហើយ »
HoseokឃើញJinដើរមកដាក់គូថអង្គុយទាំងមុខក្រម៉ូវខុសពីសព្វដង។« មុខយើងដូចខ្មោចទេ? »Jin
« ហាស៎?? ម៉េចនឹងអាចទៅអ្នកណាហ៊ានមកថាHyungមុខដូចខ្មោចបាននោះ! »Hoseok
តបទាំងអស់សំណើច។« មាននាងស្លាក់ស្លឺកម្នាក់នោះមួយ ដែល
និយាយថាមុខយើងដូចជាខ្មោចព្រមទាំងធ្វើ
ចរិកគួរឲ្យចង់ចាប់ច្រកប៉ាវពន្លិចតាមទឹកស្អុយ
ឲ្យបាត់ៗទេ »Jin« អ្នកណា? ឈ្មោះអី? នៅឯណា ? ប្រុសឬស្រី? »
« ផុស!! ~វាមិនដែលនាងជាប្រុស!! »
Jinយកមីនុយដែលដាក់លើតុទៅវាយក្បាល
Hoseokមួយទំហឹង។មនុស្សកំពុងតែក្រពុលឆ្លៀតមកលេងសើចបានទៀត។« អ៎ត្រូវហើយខ្ញុំនិយាយខុស!មិនដឹងយ៉ាង
ម៉េចប៉ុន្មានថ្ងៃនេះដូចជាទ្រង់បែកៗម៉េចមិន
ដឹង!! តែក៏ស៊យណាស់ដែរព្រឹកមិញត្រូវក្មេង
មាត់សំអុយជាន់ជើងមួយទំហឹង ហើយពេល
នេះHyungវាយក្បាលមួយទំហឹងទៀត ជីវិត
ខ្ញុំសែនអភ្វ័រពេកក្រៃ »Hoseokរៀបរាប់បែក
អូរហូរស្ទឹង។« បានហើយ!បើនៅតែស្តាប់បន្តរទៀតត្រចៀក
យើងច្បាស់ជាផ្ទុះមិនខាន! »« និយាយទៅHyungក៏មិនខុសពីខ្ញុំដែរ »
« មិនខុសស្អី? »
« ត្រូវក្មេងធ្វើបាបហើយមកជះកំហឹងដាក់ខ្ញុំអ្នក
មិនដឹងស្អីទៅវិញ Hyungអយុត្តិធម៍ណាស់ »« ឈប់សិនក្មេងដែរជាន់ជើងឯងព្រឹកមិញនោះឈ្មោះអី? រូបរាងយ៉ាងម៉េច? »Jin
« Hyungចង់សងសឹងឲ្យខ្ញុំពិតឬ? »Hoseok
« អាឆ្គួតប្រាប់ភ្លាមមក😑 »Jin
« នាងឈ្មោះXingxing ! ទាបល្មមនឹងចាប់
បោះចូលទឹកត្រពាំងបាន ចំណែកមុខនាងវិញ
គឺញឹនខ្លាំងណាស់មិនខ្លាចអ្នកណាសូម្បីបន្តិច
គ្រាន់តែមើលក៏ដឹងថានាងឌឺខ្លាំងប៉ុណ្ណា ដែល
ពិសេសមាត់ដាចខ្លាំងទៀតផង គិតទៅនាង
កំហូចម្នាក់នេះឆ្នាស់សម្បើមណាស់បើអ្នក
ណាបានធ្វើប្រពន្ធខ្ញុំធានាថាធ្វើបុណ្យទាប
ខ្លាំងណាស់ហើយ »Hoseok