🍬Love of the only you🍬

368 18 0
                                    

ព្រឹកថ្ងៃបន្ទាប់ហើយក៏ជាថ្ងៃដែលម៉ាក់
Xingxingត្រូវធ្វើដំណើរទៅផ្ទះលោកយាយនៅស្រុកGoseongឆ្ងាយពីSeoulគ្រាន់បើ
ទើបគាត់រូតរះទៅទាំងព្រឹកព្រលឹម។Xingxing
អង្គុយលើជណ្តើរធ្វើជូរដាក់អ្នកម៉ាក់ ថ្ងៃនេះមិនចង់ទៅរៀនទេចង់តាមម៉ាក់នាងទៅជាមួយ។
ធ្វើយ៉ាងម៉េចបើស្រីតូចដូចនាងមិនធ្លាប់បាត់
ម៉ាក់បាត់ប៉ាឆ្ងាយពីខ្លួនអីពីមុនមកផង វាជា
លើកដំបូងរបស់នាង។

« Xingxingកូនធ្វើមុខបែបនេះម៉ាក់ទៅម៉េចនឹងអាចសប្បាយចិត្តបានទៅ »គាត់ដើរមកអង្គុយជិតXingxingព្រមទាំងអង្អែលសក់ទន់រលោងថ្នមៗដៃ។គាត់ដឹងថានាងច្រម៉ក់នេះក្លាហាន
រឹងមាំតែនៅចំពោះមុខអ្នកដទៃទេ តែនៅខាង
ក្នុងរបស់នាងទន់ខ្សោយខ្លាំងណាស់ទើបគាត់
មិនចង់ធ្វើអ្វីប៉ះពាល់ចិត្តរបស់នាងអីបន្តិច តែ
ពេលនេះគាត់ត្រូវធ្វើវាព្រោះវាពិតជាមាន
សារៈសំខាន់។

« ឲ្យខ្ញុំញញឹមយ៉ាងម៉េចទៅម៉ាក់! បើម៉ាក់ទៅខ្ញុំត្រូវនៅម្នាក់ឯងហើយខ្ញុំមិនចេះធ្វើម្ហូបមិនចេះសព្វគ្រប់ល្មមតែម៉ាក់មកវិញខ្ញុំក្លាយជាគ្រងឆ្អឹងបាត់ទៅហើយ »នាងច្រម៉ក់ធ្វើមុខជូរ ត្រដុល
ក្បាលទៅជិតទ្រូងម្តាយហើយអោបគាត់យ៉ាង
ពេញដៃ។រាងកាយXingxingញ័រទទ្រឺត ដក
ដង្ហើបផើតផត ហើយសំឡេងទួញយំក៏ឮខ្លាំង
ទៅៗ។អាវរបស់ម្តាយនាងជោគទៅដោយ
ទឹកភ្នែករបស់នាង គាត់ចង់សើចបន្តិចលួង
បន្តិច កូនស្រីគាត់ពេញក្រមុំហើយនៅយំ
ហៀរសំបោរខខ្លិកខខ្លាក់ទៀត។

« បានហើយ~ឈប់យំទៅណាXingxing
កូនមិនមែនក្មេងដូចមុនទៀតទេ កូនត្រូវតែ
រឹងមាំឡើង »គាត់ទាញXingxingចេញពី
រង្វង់ដៃហើយលើកដៃទៅជូតទឹកភ្នែកដែល
ហូរដាបថ្ពាស់ក្រហមប៉ោងរបស់នាង។

« ម៉ាក់មិនទៅមិនបានទេហ្អេស៎? បើចឹងនាំ
ខ្ញុំទៅជាមួយដែរទៅ »Xingxingនៅតែ
ធ្វើមុខស្អុយប៉ែរគួរឲ្យអាណិត។

« មិនបានទេកូនរៀនឆ្នាំទី3ហើយណា៎ មិន
អាចចោលការសិក្សាព្រោះតែរឿងប៉ុណ្ណឹងបាន
ទេ Xingxingកូននៅចាំអ៊ំស្រីKimបានទេ? »
ម៉ាក់Xingxingរំលឹកឈ្មោះមិត្តសំលាញ់ចាស់ដែលនៅរាប់អានគ្នារាល់ថ្ងៃ។ពេលដែលដឹងដំណឹងថាគាត់ត្រូវទៅGoseongចោលនាងល្អិត លោកស្រីKimក៏ស្នើរសុំមើលថែនាងមួយរយៈបន្ទាប់ពីម៉ាក់នាងត្រឡប់មកវិញ។

🍬 Love for the only you 🍬Where stories live. Discover now