🍬Love for the only you🍬

372 10 0
                                    

New day~

Xingxingក្រោកតាំងពីព្រលឹមឡើងទៅ
ស្រោចផ្កាអ័គីដេរដែលម៉ាក់នាងផ្តាំឲ្យ
ជួយមើលជួយថែពេលគាត់មិននៅ។
ហើយថ្ងៃនេះក៏ជាថ្ងៃចុងសប្តាហ៍ទើប
Xingxingមិនបាច់ទៅសាលាដេកផ្ទះ
ស្រួល ឆ្លៀតពេលទំនេរទើបនាងក្រោក
មកបោសសម្អាតផ្ទះម្តងព្រោះតាំងពីម៉ាក់
នាងមិននៅផ្ទះដូចសំបុកជ្រូក។

« ស្រពោនអស់ទៅហើយ »

នាងរអ៊ូររទាំពេលឃើញផ្កាអ័គីដេររបស់ម៉ាក់នាងប្រែពីស្រស់ទៅក្រម៉ៅ។
មួយស្របក់ក្រោយមកនាងក៏បង្ហើយ
ការងារផ្ទះទាំងអស់រួចរាល់ទើបឆ្លៀតតុប
តែងខ្លួនចេញទៅក្រៅ ដើរលេងលំហែរ
ខួរក្បាលព្រោះនៅផ្ទះក៏អត់ប្រយោជន៍។

« Xingxing! »

នាងបើកទ្វាររបងចេញមកដើម្បីដើរទៅ
ផ្លូវធំរកតាក់ស៊ីជិះ តែមិនទាន់បានរកផង
ក៏បានឮសំឡេងប្រហែលៗហៅនាងពី
ក្រោយខ្នងដោយសំឡេងស្រទន់គួរឲ្យ
ស្រឡាញ់។

« សិស្សច្បង? »

Xingxingរហ័សហើបមាត់ហៅអ្នកដែល
ឈរជ្រែងដៃដាក់ក្នុងហោប៉ាវព្រមទាំង
សម្លឹងមើលនាងដោយកែវភ្នែកស្មានមិន
ត្រូវដឹងតែថានាងមិនធ្លាប់ឃើញកែវភ្នែក
បែបនេះមើលមកនាងម្តងណាសោះ។

« ជាខ្ញុំ »Jinញញឹមស្រស់ដាក់Xingxing
ទើបនាងស្រាប់តែភាំងនឹងស្នាមញញឹមមួយ
នោះរហូតកម្រើកដៃកម្រើកជើងមិនបាន។

« Xingxing! »Jinបោះជំហានមករក
នាងម្តងមួយជំហានៗព្រោះឃើញនាងភ្លឹកមិននិយាយអ្វី។សុខៗនាងក៏ភ្ញាក់ក្រញេងខ្លួន
ពេលJinចាប់កដៃនាងថ្នមៗ។

« របួសត្រង់មាត់បងយ៉ាងម៉េចហើយ?
ខ្ញុំសុំទោសព្រោះតែខ្ញុំទើបធ្វើឲ្យបងមិន
បានទៅសាលា! »បន្ទាប់ពីភ្ញាក់ពីអន្លក់ការ
គិតទើបXingxingប្រញាប់ជំទើតជើង
លើកដៃទៅប៉ះកែមមាត់Jinថ្នមៗព្រោះ
ខ្លាចថាធ្វើឲ្យJinឈឺ។

« ខ្ញុំមិនកើតអីធ្ងន់ធ្ងរទេ តែខ្ញុំមានការរវល់
ទើបមិនបានទៅសាលា! »Jinចាប់ដៃ
នាងជាប់ហើយប្រាប់នាងម្តងមួយៗទើប
Xingxingងក់ក្បាលតិចៗ។

« អ៎! »នាងងក់ក្បាលធ្វើខ្លួនមិនត្រូវដែល
សុខៗនាងស្រាប់តែទៅប៉ះរាងកាយJin
បែបនេះតែមកពីនាងបារម្ភខ្លាំងពេក។

🍬 Love for the only you 🍬Where stories live. Discover now