🍬Love for the only you🍬

362 14 0
                                    

« បង!បងហ៊ានថើបខ្ញុំផងហេស៎? »
Xingxingយកដៃខ្ទប់មាត់ ដកដង្ហើមមិន
ដល់គ្នាដូចមនុស្សជិតដាច់ខ្យល់ ថែមទាំង
ថ្ពាល់ទាំងគូររបស់នាងប្រែជាពណ៌ក្រហម
ដូចប៉េងប៉ោះទុំ។

« រឿងអីខ្ញុំមិនហ៊ាន »Jinលានអណ្តាតមក
លិតបបូរមាត់របស់ខ្លួនព្រមទាំងញញឹម
កំហូចដាក់Xingxingទៀត។

« បងចំជាអាក្រក់ពិតមែន! ហេតុអ្វីមកលួច
ស្នាមថើបដំបូងរបស់ខ្ញុំអញ្ចឹង មនុុស្សឆ្គួត
មនុស្សចង្រៃ »នាងក្រឺតធ្មេញក្តាប់ដៃណែន ខឹងរហូតរបូតពាក្យជេរចេញពីមាត់
ទាំងមិនដឹងខ្លួន។

« នែ៎! ខ្ញុំមិនបានឲ្យនាងជេរFreeទេណា៎
នាងជេរខ្ញុំ,ខ្ញុំថើបនាង ហើយអំបាញ់មិញ
នាងជេរខ្ញុំប៉ុន្មានដង អញ្ចឹងខ្ញុំថើបនាងចាត់
ទុកថារួចគ្នាចុះ »មិនដឹងប្រាប់ពីអារម្មណ៍
ដែលមាននៅពេលនេះយ៉ាងម៉េចទើបសម
តែដឹងថាពេលនៅជាមួយនាង ធ្វើឲ្យនាង
ខឹងបែបនេះ ក្តីសុខក៏រត់មករកខ្លួនគេដោយ
ឯកឯង។

« អាក្រក់ខ្លាំងណាស់! ឯណាទៅភាពជា
សុភាពបុរសបងនៅទីណាឆាប់ខ្វេះវា
ចេញមក »Xingxing

« ខ្ញុំគ្មានទេ!ខ្ញុំបានប្រាប់នាងពីពេលណា
ថាខ្ញុំជាសុភាពបុរស? »Jinលើកចិញ្ចើម
សួរ តែនៅលើផ្ទៃមុខសភ្លឺរលោងរបស់គេ
ក៏មានបង្កប់ទៅដោយសំណើចដដែល។

« ខ្ញុំប្រហែលជាភ្នែកស្អុយហើយដែល
តែងតែគិតថាបងជាសុភាពបុរសជិះសេះ
ស មករហូត »នាងនិយាយព្រមទាំង
សម្លក់Jinស្ទើរតែជ្រុះគ្រាប់ភ្នែក។

« ខ្ញុំថានាងមិនមែនភ្នែកស្អុយទេ តែស្គាល់
ខ្ញុំមិនទាន់ច្បាស់ »Jin

« ឈប់ទៅ! ខ្ញុំស្គាល់បងច្បាស់ដល់គ្រឿង
ក្នុងទៅទៀត តើលើលោកនេះមានមនុស្ស
ដូចបងប៉ុន្មាននាក់ទៅ បែបគំរិះ សម្តីអាក្រក់
ចិត្តចង្អៀត គ្មានហេតុផល ចូលចិត្តធ្វើបាប
អ្នកទន់ខ្សោយ នឹងពូកែឆ្លៀតឪកាសបំផុត »
នាងសកឲ្យJinមួយខ្សែយ៉ាងវែងអន្លាយ
ទើបអ្នកស្តាប់មានអារម្មណ៍ស្រគាល
ត្រចៀកគួរសម។

« នាងចង់គិតបែបណាក៏តាមចិត្តតែពេល
នេះនាងត្រូវទៅជាមួយខ្ញុំ »Jinមិនខ្វល់
ពីអ្វីដែលនាងនិយាយនោះទេ សំខាន់ឲ្យ
តែគេអាចនាំនាងចេញពីតំណក់ទឹកភ្លៀង
ពេលនេះក៏ចាត់ទុកថាល្អបំផុតហើយ។

« ទៅណា?ខ្ញុំមិនចង់ទៅជាមួយបងទេ »
នាងថយក្រោយមួយជំហានព្រមទាំង
បង្ហាញទឹកមុខនឹងធឹង មិនខ្លាចរអារអីបន្តិច។

« កុំក្បាលរឹងទៅជាមួយខ្ញុំឥលូវនេះ »Jin
ឈានជើងមកមុខមួយជំហានហើយលូក
ទៅចាប់កដៃនាងឲ្យដើរទៅជាមួយគ្នា។

« លែង!ខ្ញុំប្រាប់ហើយថាមិនទៅ ខ្ញុំចង់ជិះ
តាក់ស៊ីទៅដោយខ្លួនឯង »នាងក្រលាស់
ដៃហើយក៏ប្រុងនឹងដើរចេញទៅតែJin
ក៏ស្រវារចាប់ដៃនាងម្តងទៀត។

« ខ្ញុំមិនទុកចិត្តឲ្យនាងជិះតាក់ស៊ីតែម្នាក់
ឯងទេ »Jin

« ខ្ញុំក៏មិនទុកចិត្តបងដូចគ្នា មេត្តាលែងដៃ
ខ្ញុំទៅបើមិនចង់ឲ្យខ្ញុំស្រែកឲ្យគេជួយ »
Xingxingនិយាយទាំងញាក់ចិញ្ចើមដាក់
Jin។

« ស្រែកទៅ! ខ្ញុំនឹងចាប់មើលថានាងនឹង
និយាយឲ្យគេជួយយ៉ាងម៉េច? »Jinកាន់
តែផ្គើមនាងថែមព្រោះមើលទៅមិនឃើញ
មានមនុស្សឆ្លងកាត់ទីនេះសូម្បីម្នាក់។

« ជួយផង! ជួយផង មានមនុស្សចង់រំលោទ
ខ្ញុំហើយ ជួយផង »គ្រាន់តែបានឮសម្រែក
នាងភ្លាមJinស្ទើរតែគាំងបេះដូង និយាយ
អីមិនចេញក្រៅពីលើកដៃទៅខ្ទប់មាត់
នាងប៉ុណ្ណោះ ។

« នាងឡប់សតិ »Jinក្រលេកមើលឆ្វេង
ស្តាំ សំណាងហើយដែលគ្មានមនុស្សគង់
អីគេជាប់ឈ្មោះជាប្រុសស៊ីស្រីកណ្តាល
វាលបាត់ទៅហើយ។

« អូយ៎! នាងជាឆ្កែឆ្គួតមែនទេ? »Jin
ស្រែកអស់សំឡេងព្រមទាំងអោនទៅមើលដៃដែលមានស្នាមធ្មេញរបស់Xingxing។

« សមមុខ ឆឹស! »នាងបែរមកសម្លក់មុខ
Jinថ្មែរ។

« អេនែ៎! បងធ្វើស្អីហ្នឹង ដាក់ខ្ញុំចុះភ្លាម
មានឮដែរទេ? »នាងភ្ញាក់ក្រញេងខ្លួន
ពេលដែលត្រូវJinចាប់លើមកលីលើ
ស្មារដូចជាបាវខ្សាច់។

« បិទមាត់នៅឲ្យស្ងៀមបើមិនចង់ឲ្យខ្ញុំ
បោះនាងទំលាក់ទឹក »Jinគំរាមតែក៏បាន
ផលពិតមែនព្រោះឃើញថានាងលែង
ហើបមាត់បន្តរទៀត។

« ឥលូវដាក់ខ្ញុំចុះទៅខ្ញុំព្រមទៅជាមួយបង ហើយ »មិនដល់5នាទីស្រួលបួលផងនាង
ក៏បើកមាត់និយាយចែតៗលាន់ឮឡើង
ពេញប្រសាទរបស់Jin។

« នៅមិនបិទមាត់ទៀត? »Jin

« តែបងមិនធ្ងន់ទេឬ? លីខ្ញុំបែបនេះបង
មិនធ្ងន់អីខ្លះទេហ៎? »Xingxing។

« ស្រាលឲ្យដូចសំឡីចេះមកសួរថាធ្ងន់
ឬអត់? »Jin

« តែ...! »Xingxing

« គ្មានតែគ្មានស្ករ បបរ ប៊ីចេង ស្អីទេ!
ស្ងាត់មាត់នៅឲ្យតែស្ងៀមទៅ តិចទៀត
ដល់ឡានហើយ »Jin

« 😒😒😒 »Xingxing

To be continued
Thanks you for reading
350likes 95share for new episode

🍬 Love for the only you 🍬Where stories live. Discover now