រាងក្រាស់ត្បិតតែដើរចេញពីបន្ទប់ដោយ
កាយវិការធម្មតាមិនខ្វល់ពីXingxing
ប៉ុន្តែនៅក្នុងចិត្តស្រាប់តែមានអារម្មណ៍
ដូចបាត់អ្វីម្យ៉ាង ចង់ត្រឡប់ពេលទៅក្រោយប្តូរពាក្យដែលបាននិយាយមុននេះ
ចោលឲ្យអស់តែគ្រប់យ៉ាងហួសពេលបាត់
ទៅហើយ។Jinដើរដូចមនុស្សគ្មានព្រលឹងក្នុងខ្លួនសំដៅទៅបន្ទប់ដេករបស់ខ្លួនដើម្បីរំសាយអារម្មណ៍រសាប់រសល់ដែលខ្លួនឯងសឹងតែមិនយល់ថាមកពីអ្វីឲ្យប្រាកដ។Jinដាក់
បង្គុយចុងគ្រែនឹកស្រមៃទៅផ្ទៃមុខតូចៗ
ដែលធ្លាប់តែញញឹមពព្រាយដាក់គេប៉ុន្តែថ្ងៃនេះនាងយំមិនដឹងប៉ុន្មានដងហើយឯគេក៏មិនអាចជួយអីនាងសូម្បីតែជូតទឹកភ្នែក។« ទៅខ្វល់ធ្វើអីបាននាងទៅបែបហ្នឹងឯងគួរ
តែសប្បាយចិត្តដែលគ្មានមនុស្សតាមរំខាន
ទៀត »Jinក្រោកឈរនិយាយជាមួយខ្លួន
ឯងដើម្បីដាស់តឿនថាគេមិនបានចាប់អារម្មណ៍ពីនាងអីបន្តិច។ឈូ~~~
សំឡេងទឹកផ្កាឈូកដែលធ្លាក់មកស្រោច
លើរាងកាយដែលឈរស្ងៀមចាំទទួលទឹក
ត្រជាក់មកលាងជម្រះខួរក្បាលកុំឲ្យរូបភាព
អំបាញ់មិញបង្ហាញខ្លួនម្តងទៀត។បន្ទាប់ពីងូតទឹកជម្រះកាយរួចJinក៏ដើរចុះ
ទៅក្រោមបំណងរកអីញាំព្រោះដល់ម៉ោង
អាហារថ្ងៃត្រង់ល្មម ណាមួយលោកស្រី
kimមិននៅគេក៏អាចញាំម្នាក់ឯងយ៉ាង
ស្រួល។« Hyungមកតាំងពីពេលណាខ្ញុំទៅរកនៅ
សាលាមិនឃើញ? »Taehyungអង្គុយលើសាឡុងទាំងឯកសណ្ឋានសិស្សនៅឡើយពេលបានឃើញJinចុះពីជាន់លើទើបប្រញាប់ហារសួរ។« យើងមិនមែនក្មេង3ឆ្នាំឲ្យឯងតាមក្វៀ
រហូតទេ! »Jinឆ្លើយសំឡេងកំប៉ុតៗ។« ខ្ញុំមានអីឲ្យHyungមើលទាក់ទងនឹងអ្នក
បងXingxing! »Taehyungលូកយក
ទូរស័ព្ទចេញពីហោប៉ាវ។« មិនមើលទេ! »Jinងាកទៅសម្លក់Tae
ដែលគ្មានដឹងរឿងស្អីបន្តិច។« មើលបន្តិចទៅណា៎ខ្ញុំសុំអង្វរ »មិនចាំឲ្យ
Jinឆ្លើយTaehyungក៏ដាក់ទូរស័ព្ទចំពោះ
មុខJinហើយចុចClickពីលើវិឌីអូដែលគេ
បានមកពីJungkookកាលពីព្រឹកមិញ។