ព្រឹកថ្ងៃថ្មីក៏ដូចជារាល់ដងព្រោះXingxing
ត្រូវងើបទៅងូតទឹករៀបចំខ្លួនទៅសាលា
ដូចសព្វដងអញ្ចឹង។បន្ទាប់ពីតែងខ្លួនរួចនាង
ក៏ចុះមកជាន់ខាងក្រោមមុននឹងដើរទៅញី
ក្បាលJujuកូនឆ្កែនាងលេងព្រោះខាន
ឃើញគ្នាយូរដែរហើយ។« Jujuឯងខឹងខ្ញុំមែនទេដែលទុកឯងឲ្យនៅ
ចាំផ្ទះម្នាក់ឯង មើលចុះពោះឯងឡើងស្វិត
អស់ហើយ »Xingxingត្អូញត្អែរដាក់ឆ្កែ
មើលតែវាអាចយល់ពីអ្វីដែលនាងនិយាយ
អញ្ចឹង។« អ្ហកនេះ »នាងដាក់កំប៉ុងចំណីឆ្កែក្បែរ
Jujuរួចក៏បង្វិលខ្លួនដើរទៅបើកទ្វារចេញ
ទៅសាលារៀន។« មានអ្នកទិញលឿនម្លេះ ? »នាងគ្រវីតិចៗ
ពេលដើរចេញមកក៏ឃើញផ្លាកដែលគេ
ដាក់លក់ផ្ទះនៅជិតផ្ទះនាងនេ ឥលូវនេះមាន
គេទិញបាត់ទៅហើយ។School
មកដល់សាលារៀនXingxingក៏ទទួលដំណឹងល្អដែលអ្នកគ្រូWangទើបនឹងប្រាប់
អំបាញ់មិញនេះ។នៅចុងសប្តាហ៍ក្រោយនឹង
មានដំណើរកំសាន្តរដូវក្តៅជាលើកចុង
ក្រោយនៅBusanរយៈពេល2ថ្ងៃ។« ព្រះអើយ!ខ្ញុំសឹងតែមិនជឿថានឹងមាន
tourជុំគ្នាអញ្ចឹងសោះ Xingxing
ឯងសប្បាយចិត្តដែរទេ? »Sushiសួរ
ទាំងទឹកមុខរីកដូចគ្រាប់ជីថែមទាំងកំពុងគិត
ថាទៅទិញសម្លៀកបំពាក់ស្អាតៗ។« សប្បាយចិត្តចង់ងាប់ហើយ យើងនឹង
មិនបាច់ចាំលួចទៅនោះអី »Xingxing
តបទាំងសប្បាយចិត្តមិនខុសពីSushi
ព្រោះនាងមិនងាយបានទៅណាងាយៗ
នោះទេបើគ្មានការអនុញ្ញាតពីប៉ាម៉ាក់ប៉ុន្តែ
ពេលនេះនាងបានទៅមើលសមុទ្រស្អាតៗ
រទេះភ្លើង អាហារដ៏ឆ្ងាញ់គ្រាន់តែគិតក៏
ស្រកទឹកមាត់បាត់ទៅហើយ។« ចឹងពួកយើងទៅផ្សារទំនើបយ៉ាងម៉េច
ដែរទៅទិញខោអាវស្អាតៗ »Sushi
បបួលនាងទាំងអង្វរកព្រោះរាល់ដង
Xingxingមិនដែលយល់ព្រមរឿងដើរ
ទិញខោអាវខ្ជះខ្ជាយនោះទេ តែបើបបួល
ទៅស៊ីអីនាងប្រាកដជាយល់ព្រមលឿន
ជាងស្អីទៅទៀត។« តែឯងជួយគិតយើងទៅមើលថាសិស្ស
ច្បងគាត់ទៅឬអត់ណ៎? »Xingxing
លើកដៃចុចចង្ការព្រមទាំងរិះគិតមួយភ្លេត។« ហើយឯងមិនទៅសួរគាត់ខ្លួនឯងទៅ
ក្រែងឯងជាមិត្តស្រីគាត់ត្រូវទេ? »Sushi