សភាពក្នុងឡានស្ងាត់ច្រងំឮតែសំឡេង
ដកដង្ហើមរបស់មនុស្សពីរនាក់ដែលកំពុង
អង្គុយមើលមុខគ្នាម៉ក់ៗ។« អេ៎!នាងប្រុងទៅណា? »Jinភ្ញាក់កម្រើក
ខ្លួនស្រវាទៅទាញដៃនាងទាំងពិបាកព្រោះ
Xingxingប្រុងនឹងបើកទ្វារឡានចេញទៅ
ទាំងមិនសុំការអនុញ្ញាតគេអីបន្តិច។« ទៅមើលថាមនុស្សឬខ្មោច ឬបងមិនចង់
ដឹង? »នាងនិយាយចប់ Jinក៏គ្រវីក្បាល
ហួសចិត្តមិនគិតថានាងហ៊ានខុសរបៀប
បែបហ្នឹងសោះ អំបាញ់មិញទើបនឹងធ្វើមុខ
ស្លេកដូចមាន់ស្ងោរហើយសោះ។« ក្លាហានខុសរឿង!បើនាងចុះទៅជួបពួក
អន្ធពាល អ្នកលេងអីវិញទៅ ពួកវាមិនចាប់
អូសនាងទៅរំលោទទេឬ? »Jinគំរាមនាង
ក្រែងខ្លាចគេខ្លះ តែនាងដូចមិនព្រឺរសម្បុរ
អីបន្តិចសោះ។« ហើយនៅក្នុងឡានស្ងៀមៗធ្វើអីបើមិន
ព្រមជិះទៅដដែល! »នាងចោទសួរទាំង
ចម្លែកចិត្តព្រោះអស់មួយសន្ទុះធំហើយ
ដែលJinឈប់ឡានមិនគិតធ្វើអ្វី។« ខ្ញុំចាំមើលថាមានអ្នកណាគោះម្តងទៀត
ឬអត់ បើគ្មានខ្ញុំនឹងបានជិះទៅក៏មិនបានចង់
នៅដូចគ្នា »Jinតបធម្មតា តែអ្នកដែលនៅ
មិនសុខបែរទៅបែរមកបែរជាXingxing
ទៅវិញ ក្នុងចិត្តចង់ដឹងចង់ឮជាងJinទៅ
ទៀត។« ចាំមិនបានទៀតទេខ្ញុំពិតជាចង់ដឹងណាស់ថាជាស្អីឲ្យប្រាកដទៅ »Jinអង្គុយ
ត្រង់ខ្លួននិយាយយ៉ាងប្រាកដប្រជា។« កុំបង្កររឿង..នៅក្នុងឡានទៅទុកខ្ញុំចុះ
ទៅមើល »Jinខ្ជិលតវ៉ានឹងនាងច្រើនទើប
សម្រេចចិត្តចុះទៅមើលឲ្យដឹងសដឹងខ្មៅ
តែម្តងទៅ។« អត់ទេ!ខ្ញុំជាអ្នកចង់ដឹងទុកខ្ញុំជាអ្នកចុះទៅ
មើលវិញ បងនៅក្នុងឡានឲ្យស្ងៀមៗទៅ
បានហើយ »នាងទះខ្នងដៃJinធ្វើដូចនាង
ជាកីឡាកាសមកពីណាអញ្ចឹង។« ស្តាប់នាងនិយាយចុះ!ធ្វើដូចជាអ្នករៀន
ប្រដាល់តាំងពីពេលណាអញ្ចឹង »Jin
បែរមុខចេញព្រមទាំងគ្រវីក្បាល។« ... »មិនតវ៉ាអីច្រើនព្រោះដឹងថាគ្មាន
បានផលអីទាំងអស់ទើបលើកដៃទៅបើក
ទ្វារឡាន។