« Xingxing!!នេះកំពុងគេងទៀតតើមែន
ទេ? »លោកស្រីZangដែលជាម្តាយរបស់Xingxingឡើងមកគោះទ្វារនាងម្តងទៀត។« ម៉ាក់!!!ខ្ញុំកំពុងរៀបចំសៀវភៅនឹងចុះទៅឥលូវនេះហើយ »Xingxingទាញ
កាតាបមកពាក់មុននឹងចេញពីបន្ទប់ចុះទៅខាងក្រោម។មកដល់ខាងក្រោមនាងក៏ឃើញនំបុ័ងនឹងពងទារជាមួយទឹកដោះគោដែលម៉ាក់នាង
ត្រៀមឲ្យនាងជារៀងរាល់ព្រឹក។« Xingxingញាំអីសិនទៅ!! »
« ចាស៎!! »នាងយកនំបុ័ងបន្ទះញ៉ុកចូលមាត់មិនខ្វល់រឿងអួលអីបន្តិច បន្ទាប់ពីទំពារអស់មិនដល់មួយនាទីនាងក៏អកទឹកដោះគោភ្លាមៗ។
« អង្គុយញាំឲ្យស្រួលបួលទៅXingxing! »
« មិនអីទេខ្ញុំរួចរាល់ល្មម!!ខ្ញុំទៅសិនហើយណាម៉ាក់ជុប ជុប »Xingxingអោនចង់ខ្សែស្បែកជើងរួចក៏ឆ្លៀតFly kissដាក់អ្នកជាម្តាយ។
« យ៉ាប់ណាស់កូនម្នាក់នេះ! »គាត់ក្រវីក្បាលអស់សំណើច។
...
រាងតូចដើរបណ្តើរលោតចុះលោតឡើងបណ្តើរ ខួរក្បាលនាងចេះតែនឹកឃើញដល់រឿងដែលយល់សប្តិមុននេះវាដក់ជាប់ក្នុងដួងចិត្តមិនអាចរលុបបានជាដាច់ខាត។នាងច្រៀងតិចៗតាមតន្ត្រីនៅក្នុងកាសដែលនាងកំពុងស្តាប់។
« បើនៅបន្តិចទៀតប្រហែលជាជុប~ជុបហើយមើលទៅ គួរឲ្យស្តាយណាស់! »នាងធ្វើមាត់ស្រួចៗ ជាមួយទឹកមុខស្តាយ។
« តែមិនគួរថាមានយាយប៉ិSofa ក្នុងយល់សប្តិសោះ គ្មានបានការមែន! »នាងទាត់កំប៉ុងទឹកសុទ្ធនៅក្បែជើងដើម្បីបន្ធូរអារម្មណ៍តែមិនគួរណាកំប៉ុងនោះហោះទៅប់ះក្បាលអ្នកដែលដើរជិតនឹងអញ្ចឹងសោះ។
« អ្នកណា..អ្នកណាទាត់កំប៉ុងទឹកសុទ្ធមក?? »
Hoseokលាន់មាត់យ៉ាងឮព្រមទាំងយកដៃទៅអង្អែលកន្លែងដែលកំពុងឈឺ។« រត់!! នៅមិនបានទៀតទេ~~~អាស៎!!! លែង លែងទៅខ្ញុំមិនដឹងអីទេ »Xingxingប្រុងជើង
ដាក់មេប្រុយទៅហើយតែHoseokកំលោះជើងរហ័សដៃរហ័សដូចគេនេះមិនងាយឲ្យស្រីក្បាលខូចដូចនាងទៅបានងាយៗនោះទេ។« ជើងមួយណាដែលទាត់កំប៉ុងទឹកសុទ្ធអំបាញ់មិញ »Hoseokចាប់យឹងកអាវនាងឡើងលើព្រោះតែកម្ពស់នឹងមាឌតូចល្អិត
បែបនេះទើបវាងាយស្រួលធ្វើបាបនាង។