ភាគបញ្ចប់
8ខែក្រោយមក...
« Xingxingអ្នកណាឲ្យកូនចុះមក មាន
ពោះមានពង់ចឹង នៅក្នុងបន្ទប់បានហើយ
បើឃ្លានអីប្រាប់អ្នកបំរើបាន »លោកស្រី
Kimនិយាយហាមអ្នកដែលដើរអោបពោះ
ចុះពីជណ្តើរ ទាំងដំណើរមួយៗព្រោះពោះ
ធំណាស់ដែរ។
« មិនអីទេ ម៉ាក់ខ្ញុំមិនកើតអីទេ តែចង់ចុះ
មកចិតស្វាយឲ្យJinបន្តិច ព្រោះគាត់ចាញ់
ជំនួសខ្ញុំ »ចប់ប្រយោគXingxingក៏ដើរចុះ
មកដល់ល្មម ទើបលោកស្រីKimត្រូវរហ័សទៅជួយគ្រាហ៍។
« រឿងប៉ុណ្ណឹងចាំម៉ាក់ឲ្យអ្នកបំរើធ្វើ កូនឡើងទៅលើមើលJinវិញចុះ ថ្មើរនេះមិន
ដឹងក្អូតដល់ណាដល់ណីហើយទេ »គាត់
និយាយទាំងសើចញឹម ពេលនឹកឃើញ
ទិដ្ឋភាពកាលពីម្សិលមិញ Jinអង្គុយក្អូត
មួយថ្ងៃវាល់ល្ងាច ដល់ថ្ងៃនេះនៅមិនទាន់
បាត់ទៀត ចម្លែកតែXingxingមិនបាន
ចាញ់អីបន្តិចសោះ។
« ចាស៎ ចឹងក៏បានដែរម៉ាក់ »នាងងក់ក្បាល
ដាក់ម្តាយក្មេក រួចក៏ឡើងទៅមើលសភាព
ទារុញទារារបស់ស្វាមី។
« បងបានធូរខ្លះទេ មុខស្លាំងអស់ហើយ »
នាងចូលដល់បន្ទប់ក៏ញញឹម ពេលឃើញ
ស្វាមីគេងលើគ្រែ ទឹកមុខស្លេកស្លាំងព្រោះ
អស់កម្លាំង។
« ប្រហែលទាល់តែស្វាយទើបធូរ! »Jin
ធ្វើមាត់ពេបដូចកូនក្មេង ទើបXingxing
ដើរទៅគ្រែទម្លាក់ខ្លួនអង្គុយក្បែរ។
« កូនប៉ាកុំធ្វើទុក្ខពេកណា អាណិតប៉ាៗ
ផងគ្មានកម្លាំងធ្វើការប្រយ័ត្នគ្មានលុយទិញ
របស់លេងឲ្យកូនណា »Jinក្រោកអង្គុយអោបពោះប្រពន្ធបន្តិច រួចក៏អោនទៅថើប
ពោះ នឹងនិយាយជាមួយកូនក្នុងផ្ទៃដែល
មិនដឹងរូបរាងយ៉ាងម៉េច តែយ៉ាងណាកូន
កើតមកត្រូវតែស្អាតកាត់តាមប៉ាគេស្រាប់
ហើយ។
« បើកូនមិនឈប់ធ្វើទុក្ខទេ ពេលចេញមក
ប៉ាវាយកំប៉េះគូទឲ្យហើមហើយចាំមើល
ទៅ »Jinបន្តរនិយាយទាំងមានពន្លឺភ្នែក
លលេងនឹងកូនប៉ុណ្ណោះ គេម៉េចនឹងអាច
វាយកូនបណ្តូលចិត្តគេបានទៅ។
« ចេះសំឡុតកូនទៅកើត ប្រយ័ត្នកូនកើត
មកមិននិយាយរក »Xingxing
« ប៉ាៗសុំទោសណា៎ ប៉ាៗដឹងខុសហើយ »
Jinមើលមុខប្រពន្ធមួយភ្លេត ហើយអោន
ទៅអង្អែលពោះវិញម្តង។
« កូនរើខ្លាំងហើយ ព្រោះតែបងនឹងធ្វើឲ្យ
កូនខឹង »នាងចំអន់ស្វាមី ដែលកំពុងធ្វើមុខ
ផ្អើលៗ។
« ខឹងប៉ាៗហេស៎កូនសម្លាញ់ ប្រាប់ប៉ាៗមក
ឲ្យប៉ាៗធ្វើអីទើបបាត់ខឹង ហឹម ថើបម៉ាក់កូន
ហេស៎? »Jinសួរខ្លួនឯង ហើយក៏ឆ្លើយខ្លួនឯងទើបអ្នកជាប្រពន្ធអត់នឹងអស់សំណើច
មិនបាន។
« ចេះតែមានហើយបងនេះ អូនមិនឮកូន
និយាយផង »នាងសម្លក់សម្លឹងស្វាមីទាំង
ក្នាញ់មែនទែន។
« អត់ដឹងទេ ឆាប់ឲ្យបងថើបឲ្យលឿនមក
ប្រយ័ត្នកូនខឹងទាំងអូនដែរ »និយាយទាំង
បូញមាត់បូញកដាក់នាង ។
« ងូតទឹកសិនទើបឲ្យថើប »នាងនិយាយ
ចប់ភ្លាម Jinក៏រហ័សប្តូរទឹកមុខស្រពោន
ឲ្យនាងអាណិត។
« ខ្ពើមប្តី? »Jinព័ទ្ធដៃធ្វើមុខខ្មូរ។
« មិនបានខ្ពើមទេ អ្នកណាដាច់ចិត្តខ្ពើមប្តី
ខ្លួនឯងនោះ »
« សម្តីផ្អែមចឹង ប្តីមានរង្វាន់ឲ្យប្រពន្ធ
សម្លាញ់ »និយាយចប់Jinលើកដៃចាប់
កញ្ចឹងកនាងថ្នមៗ រួចក៏ទំលាក់បបូរមាត់គ្រប់
ទីកន្លែងលើមុខរបស់នាង។
« បានហើយអូនដកដង្ហើមមិនចេញទេ »
នាងប្រាប់ទាំងមុខក្រហម ទាំងថប់ដង្ហើម
ព្រោះJinថើប ឈ្មុលឈ្មួលលើមុខនាង
ថែមទាំងយកថ្ពាល់ដែលមានពុកមាត់តិចៗ
មកត្រដុសថ្ពាល់ទន់ល្មើយដូចកូនង៉ែតរបស់
នាង។
« ថើបមិនទាន់ឆ្អែតទេ សុំបួន ដប់ខ្សឺតទៀត
មកណា ប្រពន្ធសម្លាញ់ »Jinក្រសោប
ថ្ពាល់នាងដូចរបស់ដែលគេហួងហែងខ្លាំង
ក្នុងជីវិត ថែមទាំងរំលេចពន្លឺភ្នែកអង្វរក
ប្រពន្ធទៀត។
« ទៅងូតទឹកទៅ កូនប្រាប់អូនថាបងស្អុយ
ខ្លួនខ្លាំងណាស់ »នាងនិយាយទាំងយកដៃខ្ទប់ច្រមុះ ទាំងការពិតគេមិនបានស្អុយខ្លួនអី
បន្តិច នាងគ្រាន់តែចង់បោកឲ្យទៅងូតទឹក
ប៉ុណ្ណោះ។
« ងូតជាមួយគ្នា »Jinលោមុខទៅជិតនាង
ម្តងទៀត ទើបរោមដែលមានលើខ្លួននៅ
នាងត្រូវព្រឺរខ្ញាក់ៗតែម្តង។
« ងូតតែម្នាក់ឯងទៅ អូនទើបនឹងងូតហើយ
ទេ ឬបងចង់ឲ្យអូនងូតៗៗរហូតរីកឆ្គិស
អស់? »
« ទោះរីកដូចគ្រាប់ជី ក៏បងមិនថាអីដែរ
ម៉ោលឿនមកទៅងូតទឹក បងកក់សក់ឲ្យ »
Jinក្រោកឈរ រួចក៏លូកដៃទៅចាប់ដៃនាង
ឲ្យក្រោកតិចៗ ឯងនាងក៏ព្រមទៅជាមួយ
ព្រោះមិនចង់ប្រកែកជាមួយកំពូលស្វាមី
ច្រើន។
.
.
.
4ឆ្នាំក្រោយមក...
បន្ទាប់ពីសម្រាលកូនប្រុសដ៏ទ្រលុកទ្រលន់
នឹងគួរឲ្យស្រឡាញ់ហើយមក ពេលនេះ
XingxingនឹងJinក៏ត្រូវវិលក្បុងដោយសារ
កូនប្រុសអាយុ4ឆ្នាំ ដែលរពឹស រប៉ិលរប៉ូច
ចាប់សឹងមិនឈ្នះ តែទោះបីជាហត់យ៉ាង
ណាក៏អ្នកទាំងពីរ ស្រឡាញ់ថ្នាក់ថ្នមSong
Kangកូនប្រុសសំណព្វចិត្តតែមួយគត់
របស់គេលើសពីអ្វីៗទៅទៀត មិនថាកូនគេ ចង់បានអី តែងតែទិញមកឲ្យជានិច្ច។
« Song kang! »Xingxingដើរមកបន្ទប់
អង្គុយដែលឃើញកូនប្រុសកំពុងលេង
របស់លេងជាមួយម៉ែដោះចំណាស់ម្នាក់។
ពេលឈរមើលកូនមួយសន្ទុះដោយក្រឺត
ចង់ចាប់មកអោបឲ្យជាប់ទ្រូង ទើបរហ័ស
ហៅឈ្មោះកូន។
« Mummy! »Song kangងាកមករក
ហើយហើបបបូរមាត់ក្រហមព្រឿងៗ ភ្នែក
ធំៗដោយមានរោមភ្នែកងរ ថ្ពាល់ប៉ោងៗ
ក្រហាញៗ សម្បុរសបែកផ្កាឈូកតិចៗតាម
បែបរបស់កូនក្មេង។
« ថ្ងៃនេះពូTaeមកលេងកូនណា ឆាប់ឡើង
កុំឲ្យពូចាំយូរ »នាងនិយាយហើយក៏លើក
ពរកូនប្រុសទ្រលុកទ្រលន់សុទ្ធតែសាច់
ហើយក៏ដើរទៅសួនច្បារខាងក្រោយផ្ទះ។
« Mummy ពូពូTaeមានទិញសូកូឡាឲ្យ
Song kangទេ? »កូនប្រុសដែលនៅក្នុងដៃ
នាង ប្រឹងសួរទាំងធ្វើភ្នែកភ្លឹសៗ។
« ច្បាស់ជាទិញឲ្យកូនហើយ តែបើSong
Kangនៅតែរពឹស ងរង៉ក់ទៀត Mummy
នឹងយកទៅលាក់មិនឲ្យSong kangញាំ
នោះទេ »នាងនិយាយគម្លាកូនប្រុសលេង
តែក៏ផ្ទុះស្នាមញញឹមពេលឃើញកូនប្រុស
ធ្វើមុខពេបដូចចង់យំ។
« Mummyកុំយកលាក់អីណា Song kang
សន្យាមិនរពឹសទៀតទេ តែMummyក៏
សន្យាដែរណា ថាឲ្យSong kangញាំឲ្យ
ច្រើនៗ »
« ចាស៎! Mummyសន្យា »នាងតបរួចក៏
ដើរដល់សួនច្បារល្មម ទើបឃើញស្វាមី
នឹងប្អូនថ្លៃកំពុងអង្គុយជជែកគ្នាលើកៅអី
ថ្មភ្លឺរ ឯអាល្អិតក្នុងដៃនាងវិញ គ្រាន់តែបាន
ឃើញTaehyungក៏កញ្ជ្រូលដូចជ្រូកព្រៃ
ចង់ទៅលេងជាមួយពូដែលមានចរិក
ស្រដៀងៗគ្នា។
« ពូពូTae »អាល្អិតហៅទាំងសើចឲ្យកក្អឹក
ហើយកាន់តែសប្បាយអរពេលត្រូវTae
យារដៃលើកពរដោយក្រឺតក្នាញ់។
« អីយូយ៎! អាល្អិតធ្ងន់ខ្លាំងណាស់ឥលូវ
អ្នកបងពរអាល្អិតនេះមិនចុកដៃខ្លះទេ? »
Taehyungសើច ដោយងាកទៅសួរបង
ថ្លៃដែលត្រូវបងប្រុសខ្លួនឈរអោបចង្កេះ
ជាប់ដូចខ្លាចមានចោរណាមកលួចប្រពន្ធ
ទៅចឹង។
« ចុកខ្លះដែរ តែបើមិនពរទេច្បាស់ជារក
រឿងយំបែកផ្ទះមិនខាន »Xingxing
« ក្បាលខូចណាស់អាល្អិត »Taehyung
និយាយព្រមទាំងយកដៃក្តិចថ្ពាល់ប៉ោងៗ
គួរឲ្យស្រឡាញ់របស់Song kang។
« ល្មមរកប្រពន្ធហើយ ន្អាលមានកូននឹង
គេ ដោយមិនបាច់មកពរកូនរបស់បង
ទៀត »Jinចំអន់ប្អូនប្រុសលេង ហើយក៏
ធ្លាប់ឮដំណឹងថាគេកំពុងស្វែងយល់ចិត្ត
ជាមួយSushiទៀតផង។
« គិតមើលសិន »Taehyungសើចញឹមៗ។
« ពូពូTae មានទិញសូកូឡាឲ្យSong kang
ទេ? Song kangឃ្លានៗៗ »អាល្អិតងាក
ឆ្វេងងាកស្តាំរកមើលប្រអប់សូកូឡា។
« ពូពូ ឲ្យMummyក្មួយយកទៅទុកហើយៗ
តែមិនឲ្យញាំច្រើនទេខ្លាចដង្កូវស៊ីធ្មេញ
លែងស្អាត ស្រីអត់តាមទេណា »Tae
« បាទ! »អាល្អិតងក់ក្បាលញាប់ស្អេក
ហើយក៏នៅលេងព្រលែងជាមួយ
Taehyungរហូតដល់មេឃងងឹតហើយ
ក៏ឲ្យម៉ែដោះយកទៅងូតទឹកលាងសម្អាត
ខ្លួន។ ឯJinនឹងXingxing ក៏លួចទៅផ្អែមល្ហែមជាមួយគ្នាទាន់មានពេល ព្រោះរាល់
ដងត្រូវកូនប្រុសក្បាលខូចមករករឿង
រហូត។
« ប្រពន្ធសម្លាញ់ ប្តីចង់បានកូនស្រីម្តង »
Jinចេញពីបន្ទប់ទឹក ស្លៀកពាក់រួច ក៏ឡើង
មកលើគ្រែដែលមានភរិយាកំពុងអង្គុយ
លាបឡេរ។
« ចាប់ឈ្នះឬអត់ គ្រាន់តែSong kangម្នាក់
បងនឹងអូនក៏សឹងតែបែងភាគជា9ទៅ
ហើយ »នាងនិយាយ ហើយក៏លាបឡេរ
បន្តរ។
« ឈ្នះណា ចង់ដប់នាក់ទៀតក៏បងចាប់
ឈ្នះដែរ »Jinនិយាយទាំងលួចលេបទឹក
មាត់ក្អឹក ពេលមើលប្រពន្ធដែលពាក់រ៉ូបដេក
យប់ ខ្សែតូច ពណ៌ផ្ទៃមេឃស្តើង ថែមទាំង
ងងុយលាបឡេបែបនេះទៀត ឃើញហើយញាក់សាច់ ធើតៗ។
« ជឿសិន »
« ជុប...ពាក់រ៉ូបចឹងប្តីក្តៅខ្លួន »Jinថើបស្មារ
នាង រួចក៏និយាយឲ្យនាងក្រហមមុខ។ហើយក៏ទាញនាងមកប្រឈមមុខគ្នា រួចក៏
ប្រុងនឹងទំលាក់បបូរមាត់លើបបូរមាត់នាង
តែ...
តុក~តុក
« Mummy daddy!!!Song kangខ្លាច
ខ្មោច ឲ្យSong kangគេងជាមួយផង »
គ្រាន់តែឮសំឡេងរបស់កូនប្រុសភ្លាម
Xingxingក៏សើច ឯJinក៏លើសពីហួសចិត្ត
ព្រោះមិនមែនតែម្តងទេ ដែលកូនក្បាលខូច
មកកាត់ចង្វាក់គេនឹងប្រពន្ធ។
« បងចង់ធ្វើមុខជូរផ្អូមដល់ណាទៀត ទៅ
បើកទ្វារឲ្យកូនចូលមក តិចយំបែកផ្ទះ
ពិបាកលួង »Xingxing
« បាទ~បាទ~បាទ!!! ហ៊ើយអត់ទៀត
ហើយ »Jinនិយាយ ដោយចុះពីលើគ្រែ
ទៅបើកទ្វារហើយពរអាល្អិតដែលឈរ
ធ្វើមុខម៉ក់ៗដាក់daddy។
« មោះមកគេងត្រង់នេះមក »នាងលើក
ដៃទៅទទួលកូនប្រុសពីស្វាមី ហើយដាក់
ឲ្យគេងនៅប្រឡោះកណ្តាល។
« Mummy daddy! Song kangគេង
ហើយ »អាល្អិតប្រាប់រួចXingxingក៏យក
ដៃអង្អែលក្បាលថ្នមៗ ឯJinក៏អោនមកថើប
ថ្ងាសកូនប្រុស។បន្ទាប់មកក៏ឈោងទៅថើប
មាត់ប្រព្ធម្តង រួចក៏បិទភ្លើងសម្រូតខ្លួនគេង
ដោយទាញXingxingមកគេងលើដៃ នឹង
ទុកចន្លោះឲ្យកូនប្រុសនៅកណ្តាលបាន
គេងលក់ស្រួល។
« អរគុណសម្រាប់គ្រប់យ៉ាង! »នាងនិយាយតិចៗល្មមឲ្យJinស្តាប់ឮ នឹងដឹងពី
អារម្មណ៍ដ៏សែនកក់ក្តៅជាងគេដែលនាង
ទទួលបាន ពេលវេលាមួយដែលនាងគេង
ក្នុងរង្វង់ដៃមនុស្សដែលខ្លួនស្រឡាញ់នឹង
មានកូនប្រុសដែលជាចំណែកមួយនៃក្តី
សុខរបស់នាងផងដែរ។
« បងស្រឡាញ់អូន នឹងកូន »Jinតបវិញ
នឹងសន្យានឹងខ្លួនឯងយ៉ាងច្បាស់ហើយ
ថា នឹងមើលថែប្រពន្ធនឹងកូនឲ្យបានល្អ
ធ្វើជាស្វាមីដ៏ល្អ នឹងស្រឡាញ់នាងមិនមែន
តែមួយថ្ងៃ មួយខែ មួយឆ្នាំ តែនឹងស្រឡាញ់នាងបែបនេះជារៀងរហូតទៅ។
« អូនក៏ស្រឡាញ់បងដែរ »ចប់ដោយបរិបូរណ៍
ជាចុងក្រោយអេតមីនសូមថ្លែងអំណរគុណដល់អ្នកអានទាំងទាំងអស់គ្នា ទាំងអ្នកអាន
ហើយបញ្ចេញមតិ នឹងអានហើយមិន
បញ្ចេញមតិ តែមិនអីទេ អេតមីននៅតែចង់
អរគុណអ្នកទាំងអស់គ្នាដដែល ព្រោះបើគ្មានអ្នកអានទាំងអស់គ្នា អេតមីនក៏មិនអាចបញ្ចប់រឿងប្តីអេតមីនបានដែរ ខិខិ។
ហើយអេតមីនសុំអ្នកអានទាំងអស់គ្នាតែ
មួយទេ ជួយចូលទៅLike album រឿង
Wa aរបស់អេតមីនផង ចាត់ទុកថាធ្វើដើម្បី
អេតមីនទៅចុះណា៎ អរគុណម្តងទៀត
ហើយអេតមីនស្រឡាញ់អ្នកអានធំៗ❤️។See you for next novel🍭
#Burger