Amusement park
ចុងសប្តាហ៍បែបនេះមិនថាកន្លែងណាក៏
ពោលពេញទៅដោយមនុស្សមកជួបជុំ
ដើរលេងជាលក្ខណៈមិត្តភក្តិក៏មាន គូរ
ស្នេហ៍ក៏មាន ខ្លះទៀតមកជាមួយគ្រួសារ។« OMG!ខ្ញុំស្រឡាញ់ទីនេះខ្លាំងណាស់ »
Xingxingញញឹមអស់ពីចិត្ត លើកដៃ
ត្រដាងស្រូបខ្យល់អាកាស នាងខានមាន
អារម្មណ៍ថាស្រស់ស្រាយបែបនេះយូរមក
ហើយ។« សប្បាយចិត្តទេ? »Jinឃើញនាងសើច
សប្បាយខ្លួនគេផ្ទាល់ក៏មានអារម្មណ៍ល្អ
ដូចគ្នាទោះបីជាគេមិនទម្លាប់មកដើរលេង
កន្លែងមនុស្សច្រើនក៏ដោយ។«»« សប្បាយចិត្តខ្លាំងណាស់! »នាងបង្អូស
ពាក្យយ៉ាងវែងអន្លាយព្រមទាំងលោតចុះ
លោតឡើងដូចជាកូនក្មេង3ឆ្នាំ។« Xingxing! »Jinហៅនាងដូចពេល
នៅក្នុងហាងអាហារចឹង ព្រមទាំងលើក
ដៃមកដាក់លើស្មារបស់នាងហើយចាប់
បង្វិលឲ្យបែរមកសម្លឹងចំកែវភ្នែកគ្នា។« បង..បងធ្វើអីហ្នឹង? »Xingxingភ្ញាក់
ថយក្រោយបន្តិចពេលឃើញJinបន្ទន់
ជង្គង់ចុះហើយលូកដៃទៅចងខ្សែស្បែក
ជើងឲ្យនាង។តែនាងគួរតែជេរខ្លួនឯងឬ
អត់ណ៎ដែលភ្លីភ្លឺរគ្រាន់តែខ្សែស្បែកជើង
ក៏ធ្វើឲ្យរបូតដែរ។« នាងលោតអំបាញ់មិញទើបវារបូតតែខ្ញុំ
ចង់បន្តឹងឲ្យហើយៗ »Jinចាត់ការបន្តឹង
ខ្សែស្បែកជើងឲ្យតឹងជាងមុន រួចក៏ងើយមុខនិយាយជាមួយនាង។« បងគួរតែប្រាប់ខ្ញុំមិនគួរចងឲ្យខ្ញុំចឹង
សោះ »Xingxingចាប់ផ្តើមសង្កេត
សកម្មភាពចម្លែកៗរបស់Jinខ្លះដែរ ណា
មួយនាងក៏មិនធ្លាប់គិតថាJinអាចធ្វើរឿង
បែបនេះដាក់នាងបានទៀត។« ខ្ញុំពេញចិត្ត! »Jinឆ្លើយខ្លីៗតែពន្លឺភ្នែក
របស់គេបានបញ្ជាក់យ៉ាងច្បាស់ថាគេពិត
ជាចង់ធ្វើសម្រាប់នាងតែម្នាក់គត់ប៉ុណ្ណោះ។« អរគុណបងណាស់! »Xingxingមិន
ដឹងឆ្លើយតបយ៉ាងម៉េចដឹងតែថាអារម្មណ៍
របស់នាងកំពុងហោះហើរពេញផ្ទៃអាកាស
ព្រោះតែផ្ទៃមុខទន់ភ្លន់ឆក់បេះដូងរបស់
Jinធ្វើឲ្យខួរក្បាលនាងលែងដំណើរកាល។« តោះទៅខាងក្នុង! »Jinកាន់ដៃនាង
យ៉ាងស្អិតហើយក៏បណ្តើរគ្នាចូលទៅ
ខាងក្នុង។