🍬Love for the only you🍬

385 14 0
                                    

« Jin! បង... »Xingxingឆ្លេរឆ្លារដូចមាន់
រកពងពេលបានឃើញJinដើរមកកាន់តែ
ជិតនាងនឹងMinho ជាពិសេសនាងក៏បាន
ដឹងពីចំហាយក្តៅចេញពីរាងកាយJinដូច
គ្នា ទោះបីគេមើលមកនាងដោយកែវភ្នែក
ត្រជាក់តែវាគួរឲ្យខ្លាច។

« ខ្ញុំ...»នាងប្រុងនឹងហើបបបូរមាត់និយាយ
ស្រាប់តែJinលើកដៃចង្អុលទៅប៉ះមាត់
របស់នាង ទើបពាក្យដែលចង់និយាយត្រូវ
ទុកមួយឡែកសិន ប៉ុន្តែនាងក៏ភ័យខ្លាចថា
Jinនឹងវាយអាម្សៀរក្បាលរឹងនោះ។

« ឯងត្រូវការ? »JinមើលMinhoមិនដាក់
ភ្នែកថែមទាំងចោទសំណួរដែលធ្វើឲ្យគេ
ជ្រួញចិញ្ចើមឆ្ងល់មិនយល់ពីអ្វីដែលJin
និយាយ សូម្បីតែXingxingក៏មិនយល់
ដូចគ្នា។

« និយាយស្អីមិនយល់ទាល់តែសោះ! »
Minhoបែរមុខចេញទាំងទឹកមុខគួរឲ្យ
ចង់ដាល់។

« Jinបងធ្វើអី? »Xingxingដែលស្ងាត់
មិនហ៊ានលូកមាត់ តែដោយសារJinបែរ
មកទាញក្រវ៉ាត់កពីអាវរបស់នាងហើយ
បោះទៅឲ្យMinhoដែលឈរភ្ញាក់ផ្អើល
មិនខុសពីនាង។

« របស់នេះបើឯងត្រូវការខ្ញុំឲ្យបាន! តែ
បើជាមិត្តស្រីរបស់ខ្ញុំឯងគួរតែដឹងហើយ
ថាមានអីកើតឡើង! »Jinនិយាយដោយ
សំឡេងត្រជាក់ស្រេងជាងទឹកកកទៅទៀត
ហ៊ាននិយាយថាបើអ្នកស្តាប់ហើយគ្មាន
អារម្មណ៍ព្រឺរសម្បុរទើបចម្លែក។

« ច្បាស់ដែរទេ? »Jinបញ្ជាក់ម្តងទៀត
ដោយទឹកមុខរាបស្មើរដដែល ព្រមទាំងចាប់ក្រវ៉ាត់កដែលMinhoកំពុងពាក់នឹងកមក
កាន់ទៀត។ មនុស្សដូចគេមិនចូលចិត្តគំរាមស្រាប់ទៅហើយបើសិនម្សៀរនេះនៅតែ
មិនឈប់រញ៉េរញ៉ៃXingxingទៀត Jin
ប្រហែលជាត្រូវចំណាយពេលតែ2នាក់ជាមួយMinhoហើយ។

« នាងមាត់ដាចនឹងហេស៎!! អ្នកណាទៅ
ចង់រញ៉េរញ៉ៃជាមួយទៅ អញ្ញើញហួងហែង
សង្សារមោកៗរបស់ឯងបន្តរទៅ »បន្ទាប់
ពីបញ្ចប់ប្រយោគមិនផ្តល់កិត្តិយស ទាំង
JinនឹងXingxingចង់តែដាល់ម្សៀរនេះ
ឲ្យជ្រុះធ្មេញទេ។

« ... »Jinប្តូរមកជាញញឹមវិញហើយក៏
ចាត់ការទាញក្រវ៉ាត់ករបស់Minhoបន្តឹង
រហូតមុខរបស់គេឡើងស្វាយ គួរឲ្យខ្លាច។

« ... »Minhoនិយាយអីមិនបានព្រោះ
វាថប់អស់ទៅហើយ អ្វីដែលគេធ្វើបាន
មានតែលើកដៃចាប់ទាញដៃJinប៉ុណ្ណោះ។

🍬 Love for the only you 🍬Where stories live. Discover now