🍬Love for the only you🍬

374 16 0
                                    

Episode 6

« Hyung....! ឃើញXingxingដែរទេ? »
Taehyungដើរមកបន្ទប់សិក្សរបស់Jin
ទាំងរហេនរហន់។គ្រាន់តែកន្តឹងបន្លឺឡើងភ្លាមគេក៏ប្រញាប់ទៅបន្ទប់រៀនរបស់
Xingxingតែក៏មិនបានឃើញនាង។

« នាងចងជើងជាប់ជាមួយយើងឬទើបយើងដឹងថានាងនៅឯណា ចេះមកសួរឲ្យជេរកើត! »Jinត្រៀបនឹងចេញពីបន្ទប់រៀនតែត្រូវស្វាព្រៃមកពាំងមុខ។

« មិនចងជើងទេ តែចង់បេះដូងត្រូវទេ? »
ភ្លេចទៅថាTaehyungមិនបានមកតែម្នាក់ក៏ឆ្លៀតបបួលJungkookមកជាមួយ។ហើយឪកាសល្អទើបJungkookជួយថែមល្បោយ។

« បិទមាត់ឯងទៅអាKook បើទំនេរអត់ការងារធ្វើទៅMartរកដោះគោចេកឯងផឹកទៅ »Jinបែរមកនិយាយជាមួយកាពៅក្នុងក្រុម។

« អីយ៉ា..អាពីរក្បាលឯងមកធ្វើអីនៅ
ទីនេះ? »HoseokដើរមកឃើញTae &Jkទើបស្វាគមន៍ដោយពាក្យយ៉ាង
ពិរោះជាទីគាប់ចិត្ត។

« ហៅឲ្យពិរោះបន្តិចខ្ញុំក៏មិនថាអីដែរ Hyung »Tae

« មែនហ្នឹងហៅបែបនេះបើស្រីៗឮពួកខ្ញុំយកមុខទុកត្រង់ណាទៅ? »Jungkook

« ទុកក្នុងខោក្នុងឯងទៅបើអត់កន្លែងទុក! »
Jinចង់ឆ្លងជំងឺឌឺពីXingxingមែនទែនហើយទើបនិយាយមិនទុកមុខឲ្យប្អូនៗអីបន្តិច។

« Hyungចេះបាញ់ឈឺៗតាមអ្នកណាប្រាប់បន្តិចមក! »Jkធ្វើមាត់ជីបអូតៗ។

« តិចឆ្លងតាមនាងមាត់សំអុយទៅ! »
Hoseok

« ហៅបងថ្លៃខ្ញុំបែបនេះមិនបានទេ ត្រូវហៅថាអ្នកបងXingxingបែបនេះទើបគួរឲ្យចង់ស្តាប់បន្តិច »

« អូយ៎! បងថ្លៃXingxingអញ្ចឹងឬប្រាប់ចុះបើយើងមិនក្អូតឲ្យពួកឯងមើលក៏គិតថាសំណាងណាស់ទៅហើយ »Hoseok
ធ្វើមុខដូចជាចង់ក្អូត។

« បានហើយៗ~មានមើលក្បាលយើងជាបងគេនៅត្រង់នេះទេ? យើងប្រាប់ម្តងទៀត យើងនឹងយាយប៉ិXingxingគ្មានស្អីនឹងគ្នា គ្រប់យ៉ាងគ្រាន់តែជាការយល់ច្រឡំ ច្បាស់ទេ? »Jin

« មិនដឹងស្តាប់មិនឮ ទៅរកបងថ្លៃ
Xingxingវិញល្អជាង តោះអាKook »
Taehyungបែរមុខចេញធ្វើស្តាប់មិនឮ ហើយក៏ដើរចេញទៅព្រមគ្នាជាមួយJungkook។

« មើលវាធ្វើចរិកចុះ~ចំមែនអាពីរគ្រឿង
នេះ »Jinសឹងតែលើកជើងធាក់
Taehyungឲ្យបាក់ធ្មេញខានស៊ីបាយទេ។

🍬 Love for the only you 🍬Where stories live. Discover now