🍬Love for the only you🍬

371 11 0
                                    

« មិនបាច់ទេ!ខ្ញុំធ្វើខ្លួនឯងបាន »គ្រាន់តែ
ឃើញJuMpប្រុងនឹងលើកដៃមកប៉ះសក់
របស់គេភ្លាម Jinក៏ចេញប្រតិកម្មជំទាស់
យកតែម្តង។

« លោកមើលមិនឃើញទេចាំខ្ញុំយកចេញ
ឲ្យនៅឲ្យស្ងៀមៗទៅ »JuMpមានះចង់
ធ្វើឲ្យទាលតែបានទោះឃើញទឹកមុខមិន
ពេញចិត្តរបស់Jinក៏ដោយ។

« សមីខ្លួនគេមិនត្រូវការហើយម៉េចក៏នៅ
តែចង់ម្លេះ? »Xingxingមកទាន់ចង្វាក់
ទើបJuMpដកដៃចេញមកវិញ ព្រោះតែ
សុខៗការចង់ចាំពេលដែលMoraត្រូវ
Xingxingធ្វើបាបយ៉ាងចាស់ក៏លេចឡើង
ពេញខួរក្បាលនាងដោយស្វ័យប្រវត្តិ។

« នេះXingxingមែនទេ? »JuMpសួរ
ទាំងញញឹមញញែម ខុសពីXingxing
ដែលស្ងាត់មិននិយាយមិនបញ្ចេញកាយ
វិការ ប៉ុន្តែកែវភ្នែកនាងកំពុងត្រួតពិនិត្យ
ភាពពិសពុលដល់បាតរបស់JuMp។

« JinនាំXingxingមកក៏មិនប្រាប់ខ្ញុំខំ
តែអង្គុយកន្លែងនាង ចឹងខ្ញុំអង្គុយជិតលោក
ក៏បានដែរណា៎ »JuMpចាប់ផ្តើមព្រឺរ
សម្បុរពេលXingxingមើលមកនាងមិន
ដាក់ភ្នែកទើបរកអីមកនិយាយដើម្បីការពារ
រឿងមិនល្អកើតឡើង។

« មិនបាច់ប្តូរទេ!នាងអង្គុយត្រង់ហ្នឹងដដែលទៅព្រោះតាមចរិកខ្ញុំមិនចេះអង្គុយ
ដោយគ្នាទេ »Xingxingញញឹមបែប
កំណាចទៅJuMpហើយក៏ទាញកៅអី
ក្បែរJinមកអង្គុយ។

« បងកម្មង់អាហារហើយនៅ? »
XingxingបែរទៅសួរJinដែលកំពុងរក្សា
មុខស្មើរដដែលព្រោះមិនគិតថាអាចនឹង
មានរថភ្លើងបុកគ្នាទាំងព្រឹកអញ្ចឹងសោះ។

« នៅទេ!នាងឆាប់កម្មង់ទៅក្រែងថាឃ្លាន
មិនអញ្ចឹង? »JinបែរមកមើលមុខXing
Xingចំៗ ទើបអ្នកខ្លះមានអារម្មណ៍ដូចខ្លួន
ឯងជាខ្យល់អាកាស។

« ចេះទៅណា៎ទុកខ្ញុំអ្នកកម្មង់ទៅចុះព្រោះ
ខ្ញុំមកហាងនេះញឹកញាប់ខ្លាំងណាស់ »
JuMpជ្រៀតនិយាយព្រោះខ្លាចខ្លួនឯង
គ្មានរូបរាងនៅទីនេះ។

« ស្រាច់តែនាង! »Xingxingតបខ្លីៗ។

« Xingxing! »Jinហៅនាងដោយ
សំឡេងពិរោះស្តាប់ហើយធ្វើឲ្យJuMp
ក្តៅក្រហាយតែម្តង ហេតុអ្វីមិនហៅឈ្មោះ
នាងដែលទៅ នាងក៏នៅត្រង់ហ្នឹងដែរ។

« ហឹម!បងមានការអីឬ? »Xingxing
សម្លឹងមើលមុខJinភ្លឹសៗនៅតែមិនទាន់
ទម្លាប់យ៉ាងម៉េចទេពេលJinហៅនាងចំៗ
ហើយថែមទាំងប្រើសំឡេងស្រទន់អញ្ចឹង
ទៀត ចង់ប្រាប់ថាបេះដូងរលាយដូចអំបិល
ត្រូវទឹកហើយ។

🍬 Love for the only you 🍬Where stories live. Discover now