សួរស្ដីបាទ!ខ្ញុំឈ្មោះថាKim Taehyung ជានិស្សិតពេទ្យឆ្នាំទី2តែសព្វថ្ងៃខ្ញុំជាប់ងារជាបុរសសង្ហារតារ៉ានិពន្ធរឿងBL!ខ្ញុំមានសៀវភៅរឿងផ្ទាល់ខ្លួនចំនួន4សុទ្ធតែជារឿងប្រភេទបែបហ្នឹងទាំងអស់ ហើយវាលក់ដាច់ខ្លាំងណាស់ តែខ្ញុំក៏ជាអ្នកដែលនិពន្ធហើយPostក្នុងWattpadឫ Facebookផងដែរ ព្រោះតែដៃទំនេរនៅមិនសុខដូចជាខ្ញុំ ទើបចេះតែសរសេរហើយPost តែម្ដងទៅ ណាមួយពេលPostហើយក៏មានអ្នកអាននិងCmtច្រើន វាធ្វើអោយខ្ញុំសប្បាយចិត្តនិងមានកម្លាំងខ្លាំងទោះបីជាខ្ញុំហត់យ៉ាងណាក៏ដោយ!មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំត្រូវបានគេShipជាមួយនិងប្រុសស្អាតតែមុខដែក មិនខ្ចីញញឹមអីបន្តិច កោដតែពួកអស់នោះជ្រួលជ្រើមនិងគេដែរ ហើយអ្វីដែលសំខាន់មិនShipខ្ញុំជាមួយអ្នកណាដែលរញ៉េរញ៉ៃលេងច្រើនដូចជាខ្ញុំអត់ទេ បែរជាShipជាមួយអាបុិនិងទៅវិញ គួរអោយស្អប់បំផុត។ពេលដែលខ្ញុំសួរថាហេតុអ្វីបានជាShipជាមួយអាបុិនិងគេ?គេថាខ្ញុំក្រមិចក្រមើមចឹងសមឥតខ្ចោះជាមួយអ្នកដែលស្ងៀមស្ងាត់និងមុខដែកដូចជាគេ!ដឹងទេ ពេលនោះខ្ញុំហួសចិត្តរកពាក្យថ្លែងលែងចេញតែម្ដង!បើចង់សួរខ្ញុំថាហេតុអ្វីខ្ញុំមិនខឹង?មិនបាច់ឆ្ងល់ច្រើនទេ មកពីខ្ញុំខ្ជឹលប្រកែកច្រើន ណាមួយបើខ្ញុំសម្របនិងFan Fan អស់នោះអាចថាពួកគេគាំទ្រខ្ញុំកាន់តែខ្លាំង ម្យ៉ាងវិញទៀតអាបុិនិងមិនមែនជាចំណូលចិត្តខ្ញុំផង ទោះShipទាល់តែងាប់ទៀតក៏គ្មានថ្ងៃបេះដូងមួយនេះទទួលយកអាបុិនិងដែរ!~,~
...........
ជើងស្រឡូនស្អាតបោះចេញពីគ្រែដាក់ទៅលើឥដ្ធ លើកដៃពន់ពែនខ្លួនប្រាណអោយស្អាតទើបរហ័សដើរទៅបន្ទប់ទឹកព្រោះថាត្រូវទៅរៀន!រាងកាយតូចច្រឡឹងគ្រងដោយសម្លៀកបំពាក់អាវសរទីនុយជាមួយខោសាច់ក្រណាត់ពណ៌ខ្មៅដៃវែងតែមួលពីរតង់មើលទៅស្អាតខ្លាំងណាស់។សក់ពណ៌ខ្មៅទម្លាក់មកខាងមុខត្រឹមចិញ្ចើមឡើងរលោងស្រិល។ដៃស្រឡូនដូចបន្លាក្រូចឈោងយកកាតាបមកស្ពាយមុននិងយកស្បែកជើងប៉ាត់តាម៉ាកFilaពណ៌សរមកពាក់ ទើបដើរចេញពីខុនដូរជិះម៉ូតូZoommer X ស៊េរី2020មកសាលាតាមទម្លាប់!
សម្លេងសម្រឹបជើងនៃនិស្សិតលាន់ឮអោយរងំខណៈមនុស្សមួយចំនួនកំពុងតែមានសកម្មភាពរៀងៗខ្លួនស្របពេលដែលព្រះអាទិត្យរះឡើងប្រហែលជាម៉ោងជិត7ទៅហើយ ខ្យល់អាកាសនាពេលព្រឹកដូចជាអំណោយផលល្អខ្លាំងណាស់!កំលោះសង្ហារដែលជាប់ងារជាបុរសសង្ហារប្រចាំសកលវិទ្យាល័យជិះឡានមកចតនៅកន្លែងចតឡានមុននិងដើរមកកាន់បង់ដែលនៅទល់មុខនិងអគាររបស់គេ គ្រាន់តែដំណើររហ័សរហួន គ្មានញញឹមប៉ុណ្ណឹងអាចទាក់ចិត្តទាំងប្រុសទាំងស្រីអោយលង់និងគេសឹងតែមួយសាលាទៅហើយ ចុះទម្រាំញញឹមទៀតទោះតារ៉ាលំដាប់ប្រទេសក៏ប្រដូចនិងគេមិនកើតដែរ។
KAMU SEDANG MEMBACA
Lovely Writer
Fiksi Penggemar«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡