ភាគទី11:មិនថាស្នេហាឫការប្រកួតឯងត្រូវតែចាញ់យើង!

3.3K 220 14
                                    

   The ShinWa university

   ក្រោយពេលដែលដាក់អោយកំលោះតូចគេងបានរួចរាល់ហើយ Jungkookបោះជំហ៊ានចេញពីខុនដូរTaeមុននឹងជិះឡានសំណព្វចិត្តទៅសាលារៀន។ដោយយោងថាសាលាជិតដល់ថ្ងៃប្រកួតបាល់បោះហើយទើបមានថ្នាក់ខ្លះមិនមានសាស្ត្រាចារ្យមកបង្រៀន តែសម្រាប់កីឡាករគេអនុញ្ញាតមិនបាច់ចូលរៀនក៏គេមិនកត់អវត្តមានដែរ ម្ល៉ោះហើយនិស្សិតដែលមាននាមជាកីឡាករដែលត្រូវប្រកួតភាគច្រើននាំគ្នាមកហ្វឹកហាត់នៅកន្លែងលេងបាល់បោះ។

    ឡានទំនើបម៉ាកប៊ូឌីសបើកមកចតនៅកន្លែងផ្ញើរឡានម៉ូតូទើបឈានជើងដើរចេញពីក្នុងឡានតម្រង់ទៅបង់មុខអគារ មិនចម្លែកទេដែលល្បងក្រុមSteal heartមកកន្លែងនេះព្រោះតែវាទឹកដីគេស្រាប់។

«ម៉ោង9ចាំហាត់បាល់ហី!»Jiminបន្លឺសួរគ្នីគ្នាគេទាំង3នាក់ដែលអង្គុយមួយកៅអីម្នាក់មួយៗ

«អឺ..ស្រេចតែឯងទេ»Mek

«Kookភ្នែកឯងស្លក់ម្ល៉េះ?»Kitទើបចាប់អារម្មណ៍មើលទៅកាន់មុខរបស់នាយកម្លោះ មើលចុះភ្នែកឡើងស្លក់ហាក់បីដូចជាយប់មិញគេមិនបានគេងអីចឹង។

«គ្មានស្អីទេ!តោះទៅសុីអី ឃ្លានហើយ»បញ្ចប់ប្រយោគនាយប្រញាប់ប្រញាល់បោះជំហ៊ានចេញទៅមុនគេក្រោមការងើយឆ្ងល់ពីសំណាក់មិត្តភក្តិទាំង3របស់គេ។នាយគិតថាអាចគេចផុតពីការសង្កេតមើលរបស់ពួកគេមែនទេ?
_______________________

ម៉ោង9៚

   ម៉ោង9ពួកគេទាំងបួននាក់ផ្លាស់ខោអាវសរចេញតែជំនួសមកវិញនូវអាវកីឡាសម្រាប់លេងបាល់ ជាធម្មតាការលេងបោះបាល់ភាគច្រើនគេត្រូវការគ្នា6-7នាក់តែសម្រាប់ក្រុមមួយនេះមិនចង់បាននរណាផ្សេងទៀតខ្លាចប៉ះពាល់ដល់ក្រុមរបស់គេទើបសម្រេចចិត្តយកតែ4នាក់ប៉ុណ្ណោះ។ បើទោះបីជាក្រុមSteal heartមានតែ4នាក់ តែម្នាក់ៗសុទ្ធតែមានសមត្ថភាពនិងទេពកោសល្យស្មើរៗរីឯប្រាជ្ញាក៏មិនមែនអន់ដែរ ទាស់ត្រង់Jiminដែលមានមាឌតូចខុសគេបន្តិចប៉ុណ្ណោះ។ល្បងៗទាំង4ឈានជើងចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់បោះជំហ៊ានទន្ទឹមគ្នាសម្ដៅទៅកន្លែងហាត់បាល់តែក៏ប្រទះជាមួយក្រុម The killingដែលជាក្រុមត្រូវមកប្រកួតជាមួយគេ។ គ្រាន់តែឃើញភ្លាមJungkookចាប់ផ្ដើមក្ដៅឆេវព្រោះមិនចូលចិត្តមេក្រុមមួយនោះ។

Lovely WriterOnde histórias criam vida. Descubra agora