Morning-ពេលព្រឹក៚
កណ្ដឹងរោទិ៍ឡើងបញ្ជាក់ថាដល់ពេលដែលនិស្សិតគ្រប់រូបត្រូវចូលរៀនហើយខណៈដែលពួកគេក៏មិនបង្អង់ដូចគ្នា។ក្រោយពីកណ្ដឹងរោទិ៍ចប់គ្រប់យ៉ាងនៅក្នុងសកលវិទ្យាល័យប្រែជាស្ងប់ស្ងាត់មួយរំពេចប្រៀបដូចជាវាលកប់ខ្មោច តែក្នុងថ្នាក់នីមួយៗបែរជាមានភាពអធឹកអធមព្រោះតែការបង្រៀននៃសាស្រ្តាចារ្យនិងការសន្ទនាគ្នាទៅវិញ!
Taehyungអង្គុយរៀនបណ្ដើរស្ងាបបណ្ដើរព្រោះតែយប់មិញគេងមិនលក់ទាល់តែសោះក្ដៅចិត្តសឹងងាប់ទៅហើយបើគេងលក់ទើបចម្លែក។ឯភ្នែកក៏ចេះតែមមីររកគេងគ្រប់ពេល កុំតែម៉ោងនេះជាម៉ោងសំខាន់ទេកុំអីគេប្រហែលជាត្រូវគេងនៅខុនដូរបាត់ហើយ មិនប៉ុន្មានថ្ងៃទៀតទេដែលនិស្សិតពេទ្យដូចជាគេត្រូវចុះយាមនៅតាមមន្ទីរពេទ្យតែក្នុងសកលវិទ្យាល័យប៉ុណ្ណោះដើម្បីហ្វឹកហាត់អោយកាន់តែស្ទាត់ជំនាញ ដូចគេនិយាយថារៀនជាច្រើនដងមិនស្មើនិងការអនុវត្តម្ដង!ចំណែកឯIngវិញអង្គុយតែសើចនិងអត្តចរិកTaeនៅថ្ងៃនេះតែប៉ុណ្ណោះ ខ្លួនក៏មិនសួរនាំច្រើនព្រោះមើលឃើញស្នាមនៅនិងកររបស់គេឡើងច្រើនបញ្ជាក់ថាយប់មិញអ្នកកំលោះដាក់ទោសគេយ៉ាងមិចហើយ!
កន្លងផុតទៅអស់ជាច្រើនម៉ោងការបង្រៀនក៏ត្រូវបានបញ្ចប់និស្សិតគ្រប់គ្នាប្រញាប់ប្រញាលរៀបចំការតាបដើម្បីចេញទៅញាុំអាហារថ្ងៃត្រង់តាមទម្លាប់។ខណៈដែលTaeឯណេះវិញ គ្រាន់តែរោទិ៍កណ្ដឹងភ្លាមទម្លាក់ប៊ិកចុះភ្លែតហើយក៏ខ្ទប់មុខគេងតែម្ដង ទ្រាំមកយូរហើយ><
«Taeហា៎ទៅញាុំអីទេ?»Ing ងាកទៅកេះហៅមិត្តសំណព្វស្រាលៗទាំងដែលស្នាមញញឹមជាប់នៅលើផ្ទៃមុខ ថ្ងៃនេះមិនដឹងថាK'ingកើតអីអោយប្រាកដទេ ញញឹមញញែមម្នាក់ឯងដូចមនុស្សឆ្កួត សង្ស័យតែគិតរឿងយប់មិញធ្វើអោយរោគShipចូលខ្លួនទេដឹង?
«យើងងងុយណាស់»Taeតបមកវិញដោយសំឡេងង៉ុលៗ អាគ្នាកំពុងតែងងុយដេកចង់ងាប់ហើយនៅមកដាស់ទេ
«តាមចិត្ត ប្រយ័ត្នសិស្សច្បងJung-»
«ហ៊ឺយ...យើងទៅ»Taeស្រាប់តែស្វាងចែសព្រោះតែលឺឈ្មោះនាយកម្លោះ គេចងចាំប្រយោគយប់មិញមិនទាន់ភ្លេចទេខ្លាចថាពេលនាយមកញាុំអាហារថ្ងៃត្រង់មិនឃើញមកដឹងតែត្រូវពិន័យមិនខានឡើយ។មាឌល្អិតប្រញាប់ប្រញាលងើបចេញពីតុយ៉ាងលឿនមុននិងបោះជំហ៊ានទៅរោងអាហារជាមួយIng អាមិត្តក្បត់*-*។ Wait..អាមិត្តក្បត់ហ្នឹងមិនមែនបានន័យថាIng ពិសពុលអីទេ គ្រាន់តែគ្នាចូលដៃចូលជើងជាមួយ Steal heart groupហ្នឹងណា!
VOUS LISEZ
Lovely Writer
Fanfiction«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡