EP 30 : ស្រឡាញ់!!

1.8K 131 1
                                    

    ក្រោយពេលដែលចេញមកពីភូមិគ្រឹះនោះមក Jungkookបានជិះឡានមកខុនដូររបស់Taeដើម្បីជួបផ្ទាល់ និយាយផ្ទាល់អំពីកិច្ចការផ្សេងៗកុំអោយស្មុគស្មាញ់គិតពីរឿងនាមជាគូរដណ្ដឹងរបស់គេទៀត។តែសម្រាប់ក្នុងកាលៈទេសៈមួយនេះកាន់តែបំភ្លេចវាកាន់តែឆេះឆួលហើយរីករាលដាលពេញទូទាំងសារពាង្គកាយនាយតែម្ដង នាយពិតជាតប់ប្រម៉ល់ខ្លាំងមែនទែនមិនដឹងថាតើគួររកវិធីយ៉ាងដើម្បីកុំអោយរឿងនេះលេចលឺមកដល់សំណព្វចិត្តរបស់គេ ព្រោះបើតាមមើលការស្លៀកពាក់និងការរៀបចំតែងខ្លួនរបស់In HaEun កូនស្រីតែម្នាក់នៃក្រុមហ៊ុនផលិតផលMake Up ធំជាងគេប្រចាំទូរទាំងប្រទេសនេះ គេគិតថានាងមិនមែនស្លូតឡើយ រឹតតែមិនមែនជាមនុស្សបរិសុទ្ធទៅទៀត កំឡុងពេលនេះនាយគិតអ្វីមិនចេញសោះឡើយ...:(

      Jungkookបើកឡានមកចតនៅខាងមុខ ខុនដូររបស់Taeទើបរហ័សពាំនាំរាងកាយធ្ងន់ដូចនាវា ឡើងទៅបន្ទប់មនុស្សសំណព្វចិត្ត។ នាយលើកដៃគោះទ្វារបន្ទប់បន្តិច មុនពេលដែលអាល្អិតដើរមកបើកទ្វារអោយគេ។

     មាណព្វស្រាប់តែស្ទុះចូលទៅឱបរាងកាយតូចស្ដើងខ្លាំងៗខ្ទប់មុខនិងសក់ទន់រលោងរបស់គេដែលមានក្លិនក្រអូបប្រហើរអាចធ្វើអោយទុកកង្វល់ទាំងប៉ុន្មាននិរាសព្រាត់ប្រាស់ចេញពីគ្នា ក្រោយពេលដែលTaeបើកទ្វារបន្ទប់អោយនាយរួចរាល់។រីឯTaehyungឯណេះវិញបើកភ្នែកធំៗ ហាក់ភ្ញាក់ក្រញាងជាមួយសកម្មភាពដែលអ្នកកំលោះបានផ្ដល់អោយ គេគិតហើយគិតទៀតតែនៅតែគិតមិនចេញថានាយមានរឿងអី ហេតុអ្វីធ្វើខ្លួនប្លែកៗបែបនេះ?

«Taeស្រឡាញ់បងទេ?» បន្ទាប់ពីស្ងប់ស្ងាត់អស់បន្តិច Jungkookចាប់ផ្ដើមសួរនាំទៅកាន់រាងតូច ទាំងដែលអារម្មណ៍គេពេលនេះពិតជាចង់អោយអាល្អិតនិយាយពាក្យថាស្រឡាញ់គេមកវិញខ្លាំងណាស់ គេចង់តែប្រាប់អោយត្រង់ៗថាគេកំពុងតែមានគូរដណ្ដឹងម្នាក់ដែលជាឧបសគ្គសម្រាប់ស្នេហារបស់គេ តែមនុស្សមាត់រឹងម្នាក់នេះមិនសូម្បីតែហ៊ានហើបមាត់និយាយផង ទាំងដែលកន្លងមកនាយជាមនុស្សឃើញបែបណាក៏និយាយបែបហ្នឹង។ ចំពោះខ្លួនអ្នកក្នុងរង្វង់ដៃផ្ទាល់ គេក៏ចង់និយាយពាក្យថាស្រឡាញ់ទៅនាយវិញដែរ គ្រាន់តែគេពិតជាអៀនប្រៀនខ្លាំងពិតមែន បើឱ្យគេសរសេរថាអូនស្រឡាញ់បង គេមិនរុញរាឡើយ តែបើឱ្យមកនិយាយដោយផ្ទាល់វិញនោះ វាពិបាកបំផុតសម្រាប់មនុស្សពូកែអៀនដូចជាគេ។

Lovely WriterOpowieści tętniące życiem. Odkryj je teraz