EP 18:ទុកអោយJeon Jungkookប្រដៅវា!

2.3K 158 0
                                    

Morning៚

    ត្របកភ្នែកតូចៗសន្សឹមៗបើកចេញពីគ្នាហើយរូបភាពដែលបានឃើញដំបូងគេនោះគឺពិដានពណ៌សរនៃបន្ទប់ ឈប់!វាហាក់បីដូចជាទីកន្លែងតែមួយដែលគេធ្លាប់មក?ឫមួយ..

«អូយ...»

«ភ្ញាក់ហើយមែនទេ?»Kitប្រញាប់ប្រញាលចូលមកជួយទប់អាល្អិតអោយអង្គុយបានស្រួលបួលមុននឹងដាក់ខ្លួនអង្គុយលើកៅអីជិតនោះ

«បាទ!នេះលោកជាយកខ្ញុំមកពេទ្យមែនទេ?ចុះ...»

«Mekគេទៅវិញបាត់ហើយ គេមកមើលឯងតែមួយភ្លែតប៉ុណ្ណោះ»Kitរហ័សឆ្លើយកាត់ព្រោះក៏ដឹងសំនួរដែលអាល្អិតHazardនេះចង់សួរដែរ នាយជ្រើសរើសយកការកុហកជាជាងយកការពិតមកប្រាប់នាំអោយគេអាក់អន់ស្រពន់ចិត្ត

«ហឹម..អរគុណលោកច្រើនហើយដែលមកអង្គុយកំដរខ្ញុំពេញមួយយប់»Hazard ញញឹមបន្តិចទើបពោពាក្យអរគុណតាមក្រោយ

«មិនអីទេ!និយាយចឹងក្បាលឯងមានឈឺអីដែរទេ?»Kit

«ដូចជា..លែងសូវអីហើយ លោកអាចទៅសម្រាកបាន អរគុណម្ដងទៀតបាទ»Hazard

«ចុះឯងបានអ្នកណាមើលថែ ចេះចុះថ្ងៃនេះជាថ្ងៃសៅរ៍នៅសកលវិទ្យាល័យគេរៀនតែមួយព្រឹកទេ ចាំយើងជាអ្នកមើលថែឯងចុះ»Kit

«តែ..»

«មិនបាច់តែស្ករទេ សម្រាកទៅឫឯងឃ្លាន?» មិនចាំអោយអ្នកខាងនោះឆ្លើយតប នាយកម្លោះរហ័សដើរទៅសាឡុងរបស់គេព្រោះនាយបានទិញបបរទុកមុនរួចជាស្រេចហើយ។ដើមឡើយនាយមានអារម្មណ៍ថាមិនសូវចូលចិត្តHazard ប៉ុន្មាននោះទេ តែតាំងពីពេលដែលឃើញអាល្អិតម្នាក់នេះចូលមករងដំបងជំនួសMekរួចមក គេចាប់ផ្ដើមចូលចិត្តHazardជាបណ្ដើរៗ ណាមួយបើតាមសង្កេតមើលទៅកំលោះតូចម្នាក់នេះប្រហែលមិនមែនជាមនុស្សអាក្រក់ដូចល្បងMek គាត់ធ្លាប់ប្រាប់ឡើយ។មើលពេលនេះចុះ Hazardទន់ភ្លន់ រួសរាយ ដឹងខុសដឹងត្រូវច្រើន ឫមកពីគេបែកក្បាលហើយផ្លាស់ប្ដូរខ្លួនឯងទៅជាបែបនេះ?តែបើវាបែបហ្នឹងពិតមែន វាក៏ប្រសើរជាជាងឃើញនាយទៅបង្ករឿងជាមួយអ្នកណាដែរ!

«ខ្ញុំមិនទាន់ឃ្លានទេ តែ..តែលោកអាចយកទូរស័ព្ទអោយខ្ញុំបន្តិចបានទេ?»Hazard , Kit ងក់ក្បាលបន្តិចមុននឹងឈានជើងដើរសម្ដៅទៅតុដែលនៅជាប់និងក្បាលគ្រែ នាយឈោងយកទូរស័ព្ទអោយHazardដោយមិនភ្លេចញញឹម

Lovely WriterDonde viven las historias. Descúbrelo ahora