ភាគទី13:វ៉ៃវាអោយសល់ត្រឹមដង្ហើមចង្រឹត

2.6K 200 4
                                    

ថ្ងៃដដែល៚

ក្រោយពេលដែលញាុំអាហារជុំគ្នារួចរាល់ ពួកគេក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនដោយTaekookទៅជាមួយគ្នា Kitត្រូវជូនរាងតូចទៅផ្ទះ Ingជិះម៉ូតូរបស់ខ្លួនឯងព្រោះតែមិនចង់រំខាននរណា។ឯMekគេក៏ទៅផ្ទះដូចគ្នា គ្រាន់តែគេត្រូវបំពេញកិច្ចការមួយទៀតសិនទៅអាចគេងលក់អោយសុខស្រួល។

ក្រោមផ្ទៃមេឃដ៏សែនធំល្វឹងល្វែងខ្យល់ត្រជាក់ធ្លាក់ចុះមកហាក់បណ្ដាលអោយរងារញ័រញាក់ទៅតាមមនុស្សវ័យក្មេង,កណ្ដាល,មនុស្សចាស់។ កំលោះតូចដើរស្ពាយកាតាបបំណងទៅផ្ទះរបស់គេវិញព្រោះតែថ្ងៃនេះអាម៉ាស់មុខខ្លាំងដែលមកត្រូវចាញ់ក្រុមSteal heat។ពេលដែលគេទាត់ជើងJiminនោះគេគ្មានចេតនាទេ ដំបូងគ្រាន់តែចង់ធ្វើអោយគេដួលតែប៉ុណ្ណោះ មានឯណាជ្រុលជើងដល់ថ្នាក់ជើងJiminឡើងហើម។

តុប..តុប*

សម្លេងស្បែកជើងនៅតែបន្តដើរទៅមុខជារឿយៗព្រមជាមួយនិងទុកកង្វល់ជាច្រើនដែលចូលមកជ្រៀតជ្រែកក្នុងប្រព័ន្ធខួរក្បាលដ៏ក្មេងខ្ចីរបស់គេ។ដើរកាន់តែយូរគឺកាន់តែព្រឺឆ្អឹងខ្នង ហាក់មានអារម្មណ៍ថាកំពុងតែមានមនុស្សម្នាក់ដើរតាមនិងលបមើលខ្លួនគ្រប់ពេល។នាយរហ័សបែរក្រោយមួយរំពេច តែអ្វីគ្រប់យ៉ាងគឺប្រក្រតី គ្មានអ្វីគួរអោយកត់សម្គាល់ឡើយ។Hazardបោះវាសគំនិតឆ្កួតឡប់នោះចោលទើបប្រញាប់បែរមកវិញតែ

«អូយ..ឯងជាខ្មោចមែនទេ?»Hazardដួលអុកគូថមួយទំហឹងមុននឹងស្រែកសម្លុតអ្នកដែលធ្វើអោយគេទៅជាបែបនេះ។ទ្រូងអាម្នាក់នេះសាងពីថ្មមែនទេ?បានជាគេត្រូវប៉ើងប្រៀបដូចជាក្រដាស់បែបនេះ?នាយកម្លោះងើបឈរមកទល់មុខទល់មាត់ជាមួយមនុស្សម្នាក់ដែលឈ្លោះគ្នាជាមួយគេតាំងពីព្រឹក។

«យើងជាខ្មោចដែលមកយកដួងព្រលឹងឯងនោះអី!»Mekស្ទុះទៅច្របាច់ករHazardខ្លាំងៗសឹងតែផុតដង្ហើមម្ដងៗទៅហើយ។ដៃមាំក្រាស់លេចចេញជាសសៃអោយច្បាស់ក្រឡែតស្របពេលដែលទឹកមុខដ៏សែនឃោឃៅបានបង្ហាញខ្លួនឡើងជាថ្មីក្រោយពេលដែលវាបានបាត់បង់អស់ជាង1ឆ្នាំមកហើយ។តើអ្នកណាជាអ្នកដាស់វាមកវិញ?បើមិនមែនHazardដែលហ៊ានយកជើងដ៏គម្រក់មកទាត់ធាក់លើមិត្តសម្លាញ់របស់គេទេ គេក៏មិនក្រេវក្រោធបែបនេះដែរ។

Lovely WriterHikayelerin yaşadığı yer. Şimdi keşfedin