ភាគទី16:ដេកមិនលក់ទេបើមិនបានឱបឯង

2.5K 169 0
                                    

    ក្រោយពេលដែលសម្រុះសម្រួលគ្នារួចរាល់ពួកគេទាំងពីរបានត្រឡប់ទៅខុនដូររបស់Tae វិញចំណែកឯនាយកម្លោះបានCallប្រាប់បងរបស់ខ្លួនហើយថាគេត្រូវគេងជាមួយប្រពន្ធ។ រឿងនាយនិងTaehyung Suminបានដឹងរួចមកហើយព្រោះJungkookបានប្រាប់រឿងនេះទៅនាង ណាមួយJungkookមិនដែលចេះលាក់បាំងរឿងអស់ទាំងហ្នឹងជាមួយនាងឡើយ។

«សម្លឹងមើលអី?»Taeងាកទៅសម្លក់នាយឥតព្រេចពេលដែលគេសម្លឹងមើលមកខ្លួនដូចជាចំណីរបស់គេអីចឹង

«មើលប្រពន្ធ»នាយញាក់ចិញ្ចើមម្ខាងបែបឌឺដងមុននឹងងើបឈរពេញកម្ពស់បោះជំហ៊ានទៅរករាងតូចដែលកំពុងអង្គុយលើកៅអីនៅតុរៀនរបស់គេ

«ឡប់សតិ!»Taeបែរខ្លួនមកវិញទើបចាប់ផ្ដើមធ្វើAssighmentរបស់គេបន្ត

«មិញនេះ-»

«ស្ងាត់មាត់ខ្ញុំត្រូវការធ្វើការងារអោយសាស្ត្រាចារ្យ បើទំនេរណាស់ដេកមុនទៅ»Taeរហ័សនិយាយកាត់គេអោយលឿនព្រោះខ្លាចថានាយម្នាក់នេះលើកយករឿងនៅខាងក្រោមអម្បាញ់មិញមកនិយាយ ទទួលស្គាល់ថាគេឆាប់មានអារម្មណ៍ល្អៗជាមួយនិងមនុស្សប្រុសម្នាក់នេះតែក៏មិនទាន់អាចសន្និដ្ធានពីចិត្តមួយនេះថាស្រឡាញ់នាយឫក៏អត់?គ្រាន់តែមិនចង់ឃើញនាយទៅស្និទ្ធស្នាលនិងនរណាម្នាក់ឡើយ វាដូចជាស្កាបបេះដូងជាខ្លាំង

«ដេកមិនលក់ទេបើមិនបានឱបឯង»បញ្ចប់ប្រយោគនាយចាប់លើកមាឌល្អិតឈរមុននឹងចូលទៅអង្គុយទើបទាញTaeមកអង្គុយលើភ្លៅតាមក្រោយ ដៃមាំក្រាស់សសៀរចូលទៅទាញចង្កេះអង្រងមកអឹបជាប់និងសាច់ដុំរបស់នាយដាក់ចង្ការលើស្មាររាងតូច ស្នាមញញឹមតូចមួយស្រាប់តែផុសឡើងភ្លាមៗរកតែប្រាប់មិនត្រូវ អារម្មណ៍មានក្ដីសុខជាខ្លាំងកាលបើបានឱប បានថើប បានរស់នៅជាមួយគ្នាបែបនេះប្រៀបដូចជា គ្រួសារមួយយ៉ាងអីចឹង។

«ឱបបែបនេះងាប់ខ្ញុំឥឡូវហើយ»Tae ដកដង្ហើមធំបន្តិចទើបនិយាយប្រាប់គេជាក្រោយ នៅសុខៗក៏មានអារម្មណ៍ថាកក់ក្ដៅព្រមជាមួយសុភមង្គលដែលបាត់អស់រយៈពេល2ឆ្នាំមកនេះ 2ឆ្នាំដែលគេត្រូវមករស់នៅទីក្រុងតែម្នាក់ឯងដើម្បីបន្តការសិក្សា ឃ្លាតឆ្ងាយពីអ្នកផ្ទះ អារម្មណ៍សោកសង្រែកម្ដងៗពេលដែលឃើញគ្រួសារអ្នកដទៃរស់នៅ សើចសប្បាយ ដើរលេងជុំគ្នា។

Lovely WriterDonde viven las historias. Descúbrelo ahora