ភាគទី7:ជម្លោះ!

3.6K 262 6
                                    

  ត្រឡប់ទៅយប់នោះ!

    នាយកម្លោះឈានជើងដើរទៅចូលទៅក្នុងផ្ទះក្រោយពីយកឡានសំណព្វទៅទុក។មកដល់ខាងក្នុងភ្នែកវាងវៃសម្លឹងឃើញប្អូនជីដូនមួយរបស់គេកំពុងតែអង្គុយនៅលើសាឡុងជាមួយអ្នកម្ដាយដែលមិនសូម្បីតែផ្ដល់ភាពកក់ក្ដៅដល់គេបានម្ដងឡើយ ព្រោះតែការងារច្រើនពេកទាំងក្នុងប្រទេសផងនិងក្រៅប្រទេសផង។ជុងគុករក្សាទឹកមុខមាំលើសដើមរួចបោះជំហ៊ានឡើងទៅខាងលើបន្ទប់របស់គេ តែក៏ត្រូវបង្អាក់ដំណើរព្រោះអ្នកស្រីMincold។

«មិនគិតរាក់ទាក់ម៉ាក់ខ្លះទេហេស?» អ្នកស្រីMincoldបន្លឺឡើងទាំងទឹកមុខត្រជាក់ស្រេបដោយមិនសម្លឹងទៅមើលកូនប្រុសទោលនៃត្រកូលJeonឡើយ។ជុងគុកបញ្ឈប់ដំណើរងាកក្រោយទៅមើលអ្នកស្រីMincold

«មានការអី?»Jungkookបោះជំហ៊ានមកឈរនៅជិតគាត់មុននឹងសួរកំបុតៗខណៈពេលដែលទឹកមុខហាក់ធុញទ្រាន់ជាពន់ពេក

«បើចង់យកវាលេងសើចក៏យកចុះ តែឯងត្រូវដឹងថាអនាគតរបស់ឯងត្រូវទៅណា កុំភ្លេចឱ្យសោះ» អ្នកស្រីMincoldឧទានឡើងច្បាស់ៗដាច់ខាតស្របពេលដែលទឹកមុខញញឹមប្រែជាឃោឃៅមួយរំពេច។អ្នកស្រីMincoldជាមនុស្សម្នាក់ដែលកាចសាហាវព្រៃផ្សៃតែមិនដល់ថ្នាក់ជាប្រភេទពួកម៉ាហ្វៀឡើយ

«ខ្ញុំមិនភ្លេច គ្រាន់តែខ្ញុំមិនចង់ចាំ»បញ្ចប់ប្រយោគJungkookឈានជើងដើរចេញទៅខាងក្រៅព្រោះតែខឹងជាមួយលោកស្រីMincold គាត់តែងតែបែបនេះអោយតែមកភូមិគ្រឹះម្ដងណារករឿងJungkookគ្រប់ ពេល ចំមនុស្សដូចជានាយកម្លោះនេះមិនសូវចូលចិត្តនិយាយច្រើនហើយណាមួយនាយក៏ស្អប់អ្នកស្រីនោះផងដែរ បង្កអោយអ្នកកំលោះតែងតែឈ្លោះប្រកែកជាមួយគាត់គ្រប់ពេល។

«Jungkookឈប់ភ្លាម..Jeon Jungkook» អ្នកស្រីប្រឹងស្រែកហៅអោយនាយឈប់តែសុំទោសចុះនាយកំពុងតែខឹងផងបើបញ្ឈប់ព្រោះតែការស្រែកជំទាលបែបហ្នឹង ច្រឡំធំបំផុតហើយ។មកដល់ខាងក្រៅJungkookបោះកាតាបចូលទៅក្នុងឡានមុននិងបើកចេញទៅដោយល្បឿនហួសពីការស្មាន។ឯអ្នកស្រី Mincoldក៏អង្គុយចុះខ្នក់ចិត្តជាមួយនិងនាយកម្លោះជាខ្លាំង ដឹងហើយ ឮហើយថាកូនមួយគ្រាប់នេះក្បាលរឹងនិងចចេសកម្រិតណាម៉េចក៏គាត់នៅតែចង់បង្ក្រាបគេទៀត?ម្យ៉ាងវិញទៀតវាក៏ជាកំហុសគាត់មួយដែរ ដែលតែងតែទុកគេចោលគ្រប់ពេលតាំងពីគេកើតបាន1ខែ រាល់ថ្ងៃកំណើតរបស់កូនទោលម្នាក់នេះ អ្នកស្រីMincoldនិងលោកប្រុសChusinដែលមកទាន់ពេលដែរទេ? ម្លោះហើយទើបJungkookមិនសូវចូលចិត្តលោកស្រីMincold តែគេបែរជាស្រឡាញ់និងគោរពលោកប៉ាគេទៅវិញ។លោកChusinដែលជាប៉ារបស់Jungkookបានឈឺធ្ងន់ហើយសម្រាកព្យាបាលនៅម៉ាកាវឯណោះ។ឡានដែលនាយកម្លោះជិះសព្វថ្ងៃជាកាដូរខួបកំណើតដែលប៉ាជុងគុកបានទិញ គាត់សុខចិត្តរំសាយការប្រជុំចោលមកទិញកាដូរអោយកូនប្រុសតែសម្រាប់អ្នកស្រី Mincoldវិញកុំថាឡើយខួបកំណើតសូម្បីតែពេលJungkookក្ដៅខ្លួនធ្ងន់ធ្ងរដាក់ថ្នាក់គេងនៅនិងពេទ្យអ្នកស្រីមិនមកផង បែបនេះហើយទើបធ្វើអោយJungkookស្អប់គាត់ដល់ឥឡូវ។

Lovely WriterWhere stories live. Discover now