ភ្លើងពណ៌ចម្រុះអមជាមួយសាច់ភ្លេងបុកបាស់ឡើងទ្រហឹងពេញទីធ្លាក្លឹបរាត្រីមួយកន្លែងដែលសម្បូរទៅដោយមនុស្សម្នាមិនតិចនោះទេ ខណៈដែលDJវ័យក្មេង មុខស្រស់ រហ័សរហួនMixសាច់ភ្លេងអោយបានពិរោះនិងញាក់កន្ត្រាក់អារម្មណ៍ដើម្បីកំដរអារម្មណ៍ភ្ញៀវអោយបានសប្បាយ ផុតទុក្ខកង្វល់ទាំងឡាយ។ រំពេចនោះសម្លេងស្រែកហ៊ោស្រាប់តែបន្លឺឡើងភ្លាមៗក្រោយពេលភ្លេងចប់ តែលេចចេញនារីរូបស្រស់ឆើតឆាយដែលភ្ញៀវជាច្រើនប៉ងប្រាថ្នាជាយូរ នាងស្អាត Sexy ពូកែរាំ ហើយសម្រាប់.... រឿងលើគ្រែក៏មិនអន់នោះទេ។នាងតូចញញឹមតាមទម្លាប់ទើបរាំតាមចង្វាក់ភ្លេងនៅលើសសរបង្គោលដែកខណៈដែលអាវរបស់នាងរបៀបជាអាវប៊ីហ្គីនីតែវាបិទបាំងជាងប៊ីហ្គីនីបន្តិចប៉ុណ្ណោះ សក់វែងពណ៌ទង់ដែងទម្លាក់ចុះមកក្រោមហើយមួលចុងតិចៗ។ស្រីស្អាតរូបស្រស់គ្រវីត្រកៀកធំប្លាយនោះអោយកកិតចុះឡើងជាមួយបង្គោលដែក ខាំមាត់បង្ហើបមុខមាត់សុិចសុីតាមរបៀបពង្វក់មនុស្សប្រុសរបស់នាង។
«គិតយ៉ាងម៉េចបានបបួលយើងមកក្លឹប?»Kit អង្គុយគងអន្ទាក់ខ្លានៅក្នុងសាឡុងVIPស្របពេលដែលនាយកម្លោះលើកកែវស្រាVineមកក្រេបបន្តិច។ជាធម្មតាMekកម្របបួលគេមកក្លឹបជាមួយណាស់ ព្រោះដឹងថាKitមិនលេងស្រី ចឹងវាមានអារម្មណ៍ថាទើសទាល់។
«ខ្លាចថាឯងអប្សុក!»នាយលើកកែវស្រាមួយអឹកដាច់ប៉ិចទើបលើកជើងគងអន្ទាក់ខ្លាតាមទម្លាប់របស់គេ ឯKitក៏សើចដើមករបន្តិចត្បិតខ្ជឹលតមាត់ជាមួយមនុស្សកំពូលព្រានដូចជាMek Junathy Lukakuម្នាក់នេះ។
មួយសន្ទុះភ្លេងនៅក្នុងក្លឹបត្រូវបានបញ្ចប់ ចំណែកឯអ្នករាំSexyម្នាក់នោះក៏បោះជំហ៊ានសម្ដៅទៅកាន់តុVIPរបស់កម្លោះមួយគូរ។
«មកយូរហើយមែនទេ?បងសម្លាញ់»Rumxn ឧទានឡើងដោយសម្លេងផ្អែមស្រទន់មុននឹងដាក់ខ្លួនអង្គុយលើភ្លៅរបស់ទាយាទម៉ាហ្វៀនៃត្រកូលLukaku។
«គួរសម»Mekញញឹមបន្តិចលូកដៃទៅក្រសោបចង្កេះនាងតូចអោយមកខិតកាន់តែជិតនិងអាអូនតូចរបស់គេ។មែនហើយ!Rumxn Rohyumi (រ៉ូមីន រូយីមី)នាងជាស្រីស្នេហ៍របស់នាងកម្លោះMek មូលហេតុដែលនាងអាចទាក់ទងMekបានយូរជាងគេក៏ព្រោះតែនាងមិនញិកញក់រករឿងពេលដែលMekបណ្ដើរស្រីមុខនាងឡើយ ផ្ទុយទៅវិញនាងមានតែញញឹមប៉ុណ្ណោះ ព្រោះនាងដឹងថាMekជាPlay boyលេងស្រីច្រើនក៏ជារឿងធម្មតា ហើយអ្វីដែលសំខាន់Mekមិនដែលយកខ្លួនមនុស្សស្រីដទៃមកប្រឡូកប្រឡាក់ជាមួយនាងឡើយ។ដូច្នេះអាចនិយាយបានថាពួកគេទាំងពីរជាសង្សារនិងគ្នាក៏បានដែរ តែMekអត់ដែលប្រច័ណ្ឌនាងម្ដងឡើយ។
ESTÁS LEYENDO
Lovely Writer
Fanfic«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡