EP 36 : ត្រឹមអនាគតសោះ មកប្រកូរប្រកាស់ប៉ុណ្ណឹងទៅហើយ

2K 172 13
                                    

ប្រអប់ដៃធំស្អាតសន្សឹមៗរាវកកាយពេញទីធ្លារបស់ពូកទន់ៗហាក់ដូចជាចាប់សង្កេតរកមើលមនុស្សបណ្ដូលចិត្តខណៈថ្ងៃត្រង់កម្ពស់ត្រឹមចុងត្នោតទៅហើយ។សម្លេងទឹករលកលាន់លឺបំពេរអារម្មណ៍ឱ្យកណ្ដោចកណ្ដែងដោយមិនដឹងខ្លួន អមជាមួយធម្មជាតិដ៏ស្រស់ត្រកាលបាននិងកំពុងតែទាក់ទាញចិត្តមនុស្សម្នាមិនតិចនោះទេ។

«Taehyung??»នាយកម្លោះឧទានហៅឈ្មោះម្ចាស់ចិត្តខ្លួនស្រាលៗស្របពេលដែលកែវភ្នែកស្រស់ស្អាតសម្លឹងមើលជុំវិញបន្ទប់ត្បិតក្នុងហឫទ័យពេលនេះកំពុងប្រជែងគ្នាតាមរកTaeឥតពេលល្ហែរ។មុននឹងប្រយោគបញ្ចប់នាយកម្លោះស្ទុះងើបចេញពីគ្រែដើរឆ្វែលពេញបន្ទប់សណ្ធាគារ តែសូម្បីស្រមោលTaeក៏គេមិនបានឃើញផង។នាយបន់ស្រន់កុំឱ្យអាល្អិតចាកចេញពីគេទើបប្រញាប់ដើរមកបើកទូរសម្លៀកបំពាក់ ព្រមជាមួយស្នាមញញឹមដ៏ឥតខ្ចោះព្រោះអ្វីគ្រប់យ៉ាងរបស់Taehyungគឺនៅក្នុងនេះ។

«ហ្វូ!!»Jungkookព្រូសខ្យល់ក្ដៅមួយដង្ហើមទើបទាញកន្សែងចូលបន្ទប់ទឹក ណាមួយនាយក៏លែងភ័យខ្លាចថាTaeរត់ចោលគេទៀតហើយ ហើយក៏សង្ឃឹមថារឿងយប់មិញនេះ កំលោះតូចអាចយល់ពីចិត្តគេនិងព្រមកាន់ដៃគ្នាដើរលើបន្ទាត់ខ្សែរជីវិតនេះទៅចុះ។

ខ្យល់ត្រជាក់ដែលបក់ចុះឡើងហាក់បង្កើតបានជាភាពរងារញ័រញាក់មួយនាពេលព្រឹក បើទោះបីជាមានពន្លឺមកចែងចាំងក៏មិនអាចទប់ស្កាត់ការត្រជាក់បាននោះដែរ។នាយកម្លោះតូចឈរសញ្ចប់សញ្ចឹងគិតពីរឿងរ៉ាវជាច្រើនដែលបានកើតឡើងកន្លងមក រួមជាមួយភាពជូរចត់ សប្បាយរីករាយ ទឹកភ្នែក គ្រប់ហេតុការណ៍ហាក់ដូចជាមានអ្នករៀបចំទុកមុន។

«Taehyung!!»សម្លេងមនុស្សប្រុសវ័យកណ្ដាលម្នាក់ស្រែកហៅសព្វនាមម្ចាស់រូបរាងកាយតូចស្រឡូនឱ្យបែរភ័ក្រសម្លឹងមើលទៅនាយកំលោះដោយការភ្ញាក់ផ្អើល។ មាឌមាំក្រាស់អមជាមួយទឹកមុខញញឹមមានមន្តស្នេហ៍ ខណៈដៃម្ខាងកំពុងកាន់ដៃកូនក្មេងតូចម្នាក់ ទំនងដូចជាកូនរបស់គាត់អីចឹង

«Aww!GaEun Hyung? ចៃដន្យដល់ហើយ»តាមទម្លាប់មនុស្សរួសរាយ អាល្អិតក៏ញញឹមតបវិញខណៈកែវភ្នែកសម្លឹងមើលទៅក្មេងប្រុសតូចល្អិតនោះឥតដាក់

Lovely WriterWhere stories live. Discover now