EP 32 : ដំណើរកម្សាន្តដ៏ព្រឺព្រួច

1.8K 138 3
                                    

    ពេលវេលាដែលទន្ទឹងរងចាំក៏បានមកដល់ ពួកគេទាំងអស់គ្នាបានមកជុំគ្នានៅសកលវិទ្យាល័យតាមដែលអ្នកផ្ដើមគំនិតចង់ទៅលេងសមុទ្រ។នៅសល់តែKitប៉ុណ្ណោះដែលមិនទាន់បង្ហាញខ្លួន គេទើបតែCallមកប្រាប់ថាឈៀងទៅយកមិត្តដែលបានប្រាប់លើកមុននោះទើបពួកគេមិននិយាយអីច្រើនឡើយ។ សម្រាប់ថ្ងៃនេះអ្នកដែលទៅលេងសមុទ្រមានច្រើនគួរសម ក្នុងនោះមានJungkook Taehyung Jimin  Yoongi Mek Ing Hazard and kit។

«យើងមកដល់ហើយ»សម្លេងគ្រលធំបន្លឺឡើងខ្លាំងៗខណៈដែលម្ចាស់សម្លេងកំពុងតែចតឡាននៅក្បែរៗនោះ។នាយបើកទ្វារឡានចុះមកជាមួយនឹងHazardបណ្ដាលឱ្យពួកគេទាំងអស់គ្នាគាំង ជាពិសេសគឺJungkookតែម្ដង នាយធ្លាប់មានរឿងជាមួយម្សៀរនេះម្ដងរួចមកហើយ ហេតុអ្វីបានជាKitទៅរាប់អានអាម្នាក់នេះជាមិត្តទៅវិញ?

«ឯងរាប់អានសត្រូវជាមិត្ត?»Jimin បន្លឺឡើងទាំងខឹងសម្បារ ខណៈដែលHazardកំពុងតែឱនមុខចុះហើយក្ដាប់ដៃចូលគ្នាតិចៗនៅក្រោយខ្នងMekមិនសូម្បីតែងើបមុខទៅមើល Jiminនឹងអ្នកឯទៀតឡើយ។

«មែនហើយ អាKitឯងយកស្អីមកគិត? ចុះបើវាត្បកមកឯងវិញ ឯងគិតយ៉ាងម៉េច?»Mek ធ្វើជានិយាយឡើងដោយអាការៈកម្រោល ទាំងដែលការពិតនាយញញឹមសមចិត្តទៅវិញទេ ដែលមិត្តសម្លាញ់គេយកអាល្អិតនេះមក

«គេមិនមែនជាមនុស្សអាក្រក់ដូចដែលឯងគិតឡើយ...Hazardចេញមកមិនបាច់ខ្លាចទេ និយាយប្រាប់ការពិតទៅ»Kitទាញអាល្អិតឱ្យមកឈរទន្ទឹមនឹងខ្លួន ព្រោះគេគិតតែពីឱនមុខចុះហើយឈរក្រោយខ្នងគេបែបនេះ ម៉េចនឹងអាចបកស្រាយរឿងជាច្រើនដើម្បីឱ្យមិត្តក្នុងក្រុមគេឈប់ខឹងបាននោះ?

«អឺគឺ...Jimin-sii ខ្ញុំសុំទោសផងដែលលើកមុននោះច្រឡំទាត់ជើងឱ្យដួល ការពិតទៅខ្ញុំរអិលទៅវិញទេ សុំទោសផងណា»កែវភ្នែកស្រទន់កំពុងតែដាក់កាយដាក់អារម្មណ៍របស់ខ្លួនមកនិយាយប្រាប់អ្នកខាងនោះដើម្បីឱ្យគេអភ័យទោសឱ្យខ្លួន រីឯJiminក៏ដកដង្ហើមធំបន្តិចត្បិតមិនដឹងថាត្រូវលើកលែងទោសឱ្យរឺអត់ទេ?អាល្អិតក្រឡេកមើលមុខMekនឹង Jungkookឆ្លាស់គ្នា ក្រែងលោគេអាចឱ្យយោបល់ខ្លួនបានខ្លះ តែមានឯណាពួកគេទាំងពីរងាកមុខទៅម្ខាងបាត់ទៅហើយ។បើតាមមើលទៅកែវភ្នែកស្រទន់នោះ គេក៏អាចដឹងថាពាក្យអម្បាញ់មិញដែលHazardនិយាយចេញមក អាចជាពាក្យពិត

Lovely WriterNơi câu chuyện tồn tại. Hãy khám phá bây giờ