EP 33 : យើងបញ្ចប់ត្រឹមហ្នឹងទៅ!

1.9K 151 3
                                    

បន្ត៚

« លែងដៃខ្ញុំភ្លាមទៅHaEun»Jungkook ប្រឹងបេះដៃនាងចេញពីដៃគេទាំងសម្លឹងមើលថេយ៉ុងដោយអាការៈស្លន់ស្លោរ នាយអាចរកពាក្យអីបកស្រាយទៀតប្រសិនបើHaEunប្រាប់ការពិតទៅTaehyungនោះ?

«នាងជាអ្នកណា?ហេតុអ្វីមកឱបរឹតមិត្តភក្តិយើងបែបនេះ?មិនខ្លាចសុីបាតដៃរន្ទះទេហេស?» ដោយឃើញថាស្ថានការណ៍រាងពិបាកពេក ទើបJiminដើរចូលមកនិយាយច្រែតៗដាក់នាងតូចដោយមិនខ្លាចរអាបន្តិចណាឡើយ

«ខ្ញុំIn HaEunជាគូរដណ្ដឹងJungkook យ៉ាងម៉េចប៉ុណ្ណឹងច្បាស់រឺនៅ?»

«គូរដណ្ដឹង?»Taeបន្លឺឡើងទាំងផ្ទួនពាក្យខណៈដែលទឹកភ្នែកដែលតាំងចិត្តថានិងមិនសម្រក់ក៏ស្រាប់តែហូរមកជារឿយៗព្រមជាមួយចិត្តឈឺចាប់ឥតឧបមា។គ្រាន់តែលឺនាងម្នាក់នោះថាជាគូរដណ្ដឹងគេនៅមិនទាន់ច្បាស់ការនៅឡើយទេ Taehyungជូតទឹកភ្នែកខ្លួនស្រាលៗសឹមរហ័សបោះជំហ៊ានសម្ដៅទៅកាន់នាយកម្លោះទាំងមុខមាត់ឡើងក្រហមព្រោះតែយំអម្បាញ់មិញនេះ គេគ្រាន់តែចង់លឺពាក្យថាគូរដណ្ដឹងនេះចេញពីមាត់នាយកម្លោះតែប៉ុណ្ណោះ ថាវាពិតរឺក៏មិនពិត ស្រនុកគេអាចត្រៀមកាយត្រៀមចិត្តក្នុងការទទួលយករឿងដ៏សែនទាន់ហន់ ថ្នាក់ម្ចាស់សមីខ្លួនគេមិនបានដឹងមុនផង

«នេះនាងនិយាយស្អីហ្នឹង?ពិតទេJungkook? នាងជាគូរដណ្ដឹងឯងមែនទេ?»Jimin និយាយឡើងដោយសម្លឹងមើលមុខJungkook ឆ្លាស់គ្នាជាមួយHaEun

«គឺ...អនាគតប៉ុណ្ណោះ ប៉ុន្តែ- Taeឈប់សិន» នាយបន្លឺឡើងទាំងសម្លឹងមើលទៅមុខTae បែបចង់បញ្ជាក់ថារឿងនេះជារឿងពិត តែវាកើតឡើងពីការបង្ខំប៉ុណ្ណោះ គេមិនបានស្រឡាញ់ មនុស្សដែលគេអាចស្រឡាញ់មានតែមនុស្សម្នាក់ប៉ុណ្ណោះ ហើយមនុស្សម្នាក់នោះកំពុងតែរត់គេចមិនព្រមស្ដាប់ហេតុផលខ្លួនទាល់តែសោះ គេចង់បកស្រាយ កុំឱ្យគ្រប់គ្នាយល់ច្រឡំទៀត។ Jungkookប្រមូលកម្លាំងខ្លួនទាំងប៉ុន្មានច្រាននាងចេញពីខ្លួនហើយក៏រត់ទៅតាមTae។

«ធ្វើជាមាជ្រៀតជ្រែកគេ សប្បាយណារឺ?» ក្រោយពីJungkookចេញទៅផុត Hazardចូលមកដល់ថាឱ្យនាងតូចដោយសម្ដីត្រជាក់ស្រេប គេស្អប់បំផុតមនុស្សដែលចូលចិត្តដើរជ្រៀតជ្រែកស្នេហាអ្នកដទៃបែបនេះ ហើយរឹតតែស្អប់ថែមមួយកម្រិតទៀតពេលដែលនាងមុខក្រាស់ជាថ្នល់កៅស៊ូទៅទៀត គេនិយាយប៉ុណ្ណាក៏មិនញិន កាន់តែនិយាយនាងកាន់តែផ្គើន នេះបើគេជាស្រីវិញគេប្រហែលជាទៅទះតប់នាងHaEunឱ្យជ្រុះធ្មេញចេញពីមាត់អស់ឥឡូវហើយ។រីឯKit MekនឹងYoongi អង្គុយមើលកំលោះតូចទាំងបីដែលកំពុងតែឈរសំញែងរឹកថាឱ្យHaEunជុំវិញនោះ គេក៏មិនចាប់ព្រោះចង់សកសឹកដែលហ៊ានមកធ្វើឱ្យក្ដីស្នេហារបស់មេក្រុមគេបែបបាក់បែបនេះ

Lovely WriterNơi câu chuyện tồn tại. Hãy khám phá bây giờ