សភាពស្ងប់ស្ងាត់នៅក្នុងភូមិគ្រឹះមួយបាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍អោយមនុស្សស្រីខ្លួនតូចម្នាក់ត្រូវបង្កើតចេញជាសំនួរសួរមកកាន់ខ្លួនឯងមិនចេះអស់។ភាពងងឹតសូន្យសុងដោយសារតែការមិនប្រើប្រាស់អំពូលអគ្គិសនី អ្នកបម្រើឆ្វេងស្ដាំក៏មិនបន្តសកម្មភាពដូចរាល់ដង សម្លេងខ្លាំងៗដែលមានប្រភពមកពីផ្ទះបាយក៏បាត់ទៅដូចគ្នា។ នាងតូចរូបស្រស់លូកដៃទៅបើកកុងតាក់ភ្លើងដែលនៅខាងឆ្វេងនៃខ្លោងទ្វារផ្ទះទើបរហ័សសម្លឹងមើលជុំវិញភូមិគ្រឹះព្រមជាមួយនិងចម្ងល់ជាច្រើនដែលចាក់ស្រេះពេញប្រព័ន្ធប្រសាទរបស់នាង។ដើមឡើយភូមិគ្រឹះមួយនេះមិនដែលបែបហ្នឹងឡើយ តែចម្លែកអីត្រង់ថ្ងៃនេះបានជាបាត់មនុស្សម្នាទៅណាអស់ទៅហើយ?បងSumin ដែលតែងតែអង្គុយមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវក៏មិនឃើញ Yijunដែលចូលចិត្តលាងឡាន10-20តែឯងនៅវេលាម៉ោងថ្មើរនេះក៏មិនបង្ហាញវត្តមានទៀត កំឡុងពេលនេះនាងមិនដឹងថាត្រូវទៅសួរអ្នកណានោះឡើយ បើសូម្បីតែស្រមោចមួយក្បាលក៏វាគ្មានស្រមោលនៅលើជញ្ជាំងដ៏សែនប្រណីតនៃភូមិគ្រឹះនេះផង។ស្រីស្រស់បោះជំហ៊ានតិចៗហាក់មានអារម្មណ៍ថាខ្លាចរអ៊ាតិចតួចតាមអារម្មណ៍រវើរវាយរបស់នាង បន្តិចក្រោយមកស្រាប់តែឃើញស្រមោលនរណាម្នាក់ដើរចេញពីទ្វារខាងក្រោយទំនងសម្ដៅមករកនាង។បើតាមការគន់គូរមើលទៅស្រមោលមនុស្សម្នាក់នោះអាចនិងជាអ្នកបម្រើនៅក្នុងភូមិគ្រឹះនេះក៏អាចថាបាន ទើបនាងតូចរហ័សរហួនចូលទៅសួរនាំដើម្បីអោយបានដឹងអំពីមូលហេតុដែលធ្វើអោយភូមិគ្រឹះមួយនេះប្រែជាស្ងាត់ជ្រងំខ្លាំងបែបនេះ បើទោះបីជានាងបានដឹងរួចមកហើយថាអ្នកបម្រើទាំងឡាយមិនសូវចូលចិត្តនាងក៏ដោយក៏នាងមិនអាចឈរឱបដៃឡើងទៅខាងលើបន្ទប់ហើយដេកសម្ញែងរឹកជាម្ចាស់ផ្ទះឡើយ យ៉ាងណាពេលនេះខ្លួនសុខចិត្តបន្ទាក់ទន់សិនចុះ ចាំបន្តិចទៀតពេលដែលនាងបានក្លាយជាលោកស្រីនៅក្នុងផ្ទះនេះរួចហើយនាងប្រាកដជាលត់ពួកនេះអោយស្គាល់នាងអោយបានច្បាស់ជាងនេះជាក់ជាមិនខាន។ ម៉្យាងវិញទៀតបើនាងCallទៅសួរJungkook ដោយផ្ទាល់ក៏វាមិនបានជួយអោយនាងប្រសើរបានវិញឡើយ ផ្ទុយទៅវិញមានតែសម្ដីគម្រោះគម្រើយប៉ុណ្ណោះ។ពីម្សិលមិញនាងក៏បានសារភាពស្នេហ៍អោយទៅនាយទៅហើយ បើនាយព្រមនិយាយហើយលើកទូរស័ទ្ទនាងប្រហែលផែនដីមួយនេះអាចនិងមានបាតុភូតចម្លែកៗកើតមកជាក់ជាមិនខាន។
KAMU SEDANG MEMBACA
Lovely Writer
Fiksi Penggemar«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡