ត្រឡប់ទៅមុននេះ!
ផ្ទៃមេឃកាន់តែអាប់អួរ ពពកខ្មៅបាននឹងកំពុងតែលេបត្របាក់ទ្វីបទាំងមូលដែលជាសញ្ញាបង្ហាញថាមេឃអាចនិងបង្អុរភ្លៀងចុះមក ខណៈដែលខ្យល់កន្ត្រាក់ខ្លាំងៗពាំនាំធូលីដីជាច្រើនអោយរសាត់ហោះហើយទៅតាមកន្លែងផ្សេងៗនៃកម្លាំងខ្យល់បក់ ដេរដាសអោយមនុស្សម្នាប្រញាប់ប្រញាលរៀបចំគ្រឿងប្រដាប់ដើម្បីទប់ទល់ទៅនឹងការធ្លាក់ភ្លៀង ស្របពេលនោះផងដែរអាល្អិតរូបស្រស់នៅតែអង្គុយរងចាំSumin មិនសូម្បីតែគិតថានិងរកកន្លែងជ្រកសោះ។ Taeងាកសម្លឹងរកមើលSuminឆ្វេងស្ដាំ ឆ្លាស់គ្នាជាមួយនិងនាឡិកាដែលបំពាក់លើដៃខាងឆ្វេងទាំងអារម្មណ៍ភ័យអររកថាមិនត្រូវ។
«អាល្អិត ឯងមិនគិតរកកន្លែងជ្រកកោនទេហេស?»លោកអ៊ំតាក់សុីប្រញាប់ប្រញាលដើរមកសួរTaeដែលកំពុងតែអង្គុយតែម្នាក់ឯងខណៈដែលទឹកមុខស្រងូតស្រងាត់ជាងពេលមកទីនេះទៅទៀត អម្បាញ់មិញគាត់បានដឹកគេមកម្ដុំនេះដូចគ្នាតែក៏ក្រឡេកភ្នែកទៅឃើញTaeកំពុងអង្គុយម្នាក់ឯងក៏ដើរទៅសួរនាំតែម្ដង
«អរ!លោកអ៊ំ ខ្ញុំចាំគេបន្តិចសិន អាចថាស្ទះផ្លូវក៏ថាបាន»Taeញញឹមយកគួរវិញមុននឹងបែរមុខទៅផ្លូវសាជាថ្មី
«មេឃរកភ្លៀងឥឡូវហើយ ហើយបន្តិចទៀតនេះវាប្រាកដជាមានព្យុះធំៗទៀត យល់ល្អអាល្អិតឯងរងចាំគេក្នុងឡានអ៊ំសិនទៅ បើពុំដូច្នេះទេវាអាចនិងមានគ្រោះថ្នាក់ក៏អាចថាបាន»
«តែ..ចឹងក៏បាន អរគុណអ៊ំហើយ» និយាយរួច Taeចុះពីលើថ្មនោះហើយដើរទៅអង្គុយក្នុងឡានតាក់សុីជាមួយនិងលោកអ៊ំចិត្តសប្បុរស មិនដឹងថាគាត់មកជួយគេក្នុងគោលបំណងអ្វីនោះទេ តែទង្វើមួយនេះវាហាក់បីដូចជាពួកគេទាំងពីរមាននិស្ស័យជាមួយគ្នាអោយប្រព្រឹត្តអំពើបែបនេះបាន ម្យ៉ាងវិញទៀតផ្ទះលោកអ៊ំតាក់សុីក៏នៅម្ដុំហ្នឹងដូចគ្នាទើបគាត់ចេះតែជួយយកអាសារតែម្ដងទៅ។
ក្រោយពេលដែលTaeនិងលោកអ៊ំបើកតាក់សុីចូលទៅក្នុងឡានរួចមក ភ្លៀងស្រាប់តែបង្អុរចុះមកបន្តិចម្ដងៗរហូតខ្លាំងឡើងៗដល់ថ្នាក់ឡានតាក់សុីមួយនេះសឹងតែប៉ើងទៅតាមខ្យល់ទៅហើយ តែក៏មិនមានអ្វីជាបញ្ហាដោយសារតែឡានរបស់គាត់ចតជិតភោជនីយ៍ដ្ធានធំៗមួយកន្លែងដែលអាចការពារពីខ្យល់កំណាចនោះបាន។
YOU ARE READING
Lovely Writer
Fanfiction«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡