ភាគទី6:ឯងធ្វើអោយយើងញញឹមម្ដងយើងថើបឯងម្ដង

4.2K 335 3
                                    

ក្រោយពេលដែលប្រកាសចប់មនុស្សគ្រប់គ្នាក្នុងរោងអាហារក៏ចាប់ផ្ដើមស្រែកហ៊ោកញ្ជ្រៀវលាន់កងរំពងហាក់បង្ហាញពីភាពត្រេកអរខ្លាំងជាពន់ពេក ចុងក្រោយថ្ងៃដែលពួកទន្ទឹងរងចាំក៏បានមកដល់ ដឹងទេពួកគេShip Taekook អស់2ឆ្នាំហើយ ទើបតែឆ្នាំនេះទេដែលពួកគេទាំងពីរផ្ដល់នូវភាពស្រស់ថ្លាមកកាន់Fan Fan ឡើងច្រើនលើសឡប់រហូតធ្វើអោយពួកគេដេកដើរឈរអង្គុយញញឹមជាប់រហូតតែក្នុងនោះក៏មានអ្នកឈ្នានីសTaeនិងJungkookក៏មិនមែនតិចដូចគ្នាព្រោះអី?ព្រោះតែJungជាប្រុសស្អាតម្នាក់មិនដែលនិយាយជាមួយអ្នកណាក្រៅពីមិត្តភក្តិរបស់ពួកគេឡើយតែវាចម្លែកអីនាយតែងមកនិយាយជាមួយTaeជាញឹកញាប់នៀក បើពួកនាងមិនក្តៅក៏មិនកើតដែរ ណាមួយពួកនាងអស់នោះខំCrushល្បងKookយើងចង់ងាប់បែរជាចាញ់K'Taeទៅវិញ វាមិនសម😔

«តោះទៅវិញ»នាងតូចរូបស្រស់Jeon Ounie ជាកូនកាត់ជប៉ុនបន្លឺឡើងទាំងខឹងសម្បារ នាងជាប្អូនជីដូនមួយនិងអ្នកកំលោះJeon Jungkook តែគិតហេសថានាងចាត់ទុកJungត្រឹមបងប្អូន? រូបសម្បត្តិស្រស់ស្អាតដូចជាទេវបុត្រ ជាកូនអ្នកមានទៀត អោយនាងចាត់ទុកត្រឹមបងប្អូនវាមិនកើត!

«លោកញញឹមហើយ»Taehyung លើកដៃចង្អុលមុខនាយសើចអោយកក្អឹកខណៈពេលដែលអ្នកកំលោះធ្វើខ្លួនមិនត្រូវ នាយមិនដែលបង្ហាញវាអោយអ្នកណាឃើញឡើយ តែពេលនេះបែរញញឹមទៅវិញ ហៃយ៉ា!!ខ្មាស់គេខ្លាំងណាស់លោកអើយ....។ដោយសារតែអ្វីៗកើតឡើងទាន់ហន់ពេក អ្នកកំលោះនឹកឃើញវិធីដើម្បធ្វើអោយTaeស្ងាត់មាត់ផង ហើយខ្លួននៀក៎ក៏វាចំណេញផង។ដៃមាំក្រាស់ចាប់ក្រសោបកញ្ចឹងករសស្អាតអោយមកជិតខ្លួនមួយវឹបមុននិងទម្លាក់បបូរមាត់លើបបូរមាត់រាងតូច។Taehyung បើកភ្នែកធំៗហាក់គាំងនិងសកម្មភាពដែល Jungkookបានផ្ដល់អោយមកខ្លួន មុននឹងបានស្មារតីមកវិញអ្នកកំលោះបឺតឡើងចង់ស្ទីកមាត់ទៅហើយ កម្លាំងដ៏ស្រួចស្រាលនោះចាប់រុញទ្រូងហាប់ណែនអោយចេញពីខ្លួន ឈរដង្ហក់ខ្យល់ព្រោះតែការចាប់ថើបដូចបឺតខ្យល់របស់គេ

«ម៉េចក៏លោកមកថើបខ្ញុំ?»

«ឯងធ្វើអោយយើងញញឹមម្ដងយើងថើបឯងម្ដង បើឯងធ្វើអោយយើងញញឹមច្រើនដងយើងអូសឯងឡើងលើគ្រែតែម្ដង»នាយបន្លឺឡើងខ្លាំងៗបង្កអោយសម្លេងស្រែកហ៊ោកញ្ជ្រៀវនៅតែមិនបាត់ទាល់តែសោះ មិញនេះគ្រាន់តែរូបដែលជុងគុកស្ទុះមកថើបថេយ៉ុង មិនដឹងថាក្នុងទូរស័ព្ទរបស់ពួកគេថតបានប៉ុន្មានរយប៉ុស្តិ៍ឡើយ អាចថាច្រើនជាងដែលរូបថតពួកគេថត4-5ថ្ងៃទៀត បើម្នាក់ៗលេងសុទ្ធតែចុចមិនដកបែបនេះ។ ស្របពេលដែលនាយបញ្ចប់ប្រយោគមាឌល្អិតឯណេះវិញយកដៃខ្ទប់មុខដើរចេញទៅយ៉ាងលឿន នេះជារោងអាហារមិនមែនកន្លែងស្ងាត់ឯណា លេងមកនិយាយរឿងលើគ្រែ អ្នកណាមិនខ្មាស់ គេជាBottomណាមិនមែនTopដែលគេងជាមួយស្រីក៏បានប្រុសក៏បានឯណា ចំជាឡប់សតិមិនចេះគិតមែន!

Lovely WriterTempat cerita menjadi hidup. Temukan sekarang