បន្ទាប់ពីសម្របសម្រួលគ្នារួចរាល់ហើយនាយកម្លោះJeon Jungkookក៏រហ័សនាំTae មកកាន់បន្ទប់សណ្ធាគារវិញ។ ការមកលេងសមុទ្រនេះគ្រាន់តែចង់បន្សល់ភាពផ្អែមល្ហែមរវាងគេនឹងTaeតែប៉ុណ្ណោះ ប៉ុន្តែវាផ្ទុយស្រឡះទាំងស្រុងព្រោះគ្រប់យ៉ាងវាហាក់ដីដូចជាពពកមួយដែលខ្មួញខ្មាញ់គ្របដណ្ដប់ពេញភពផែនដីទាំងមូលអីចឹង។រឺនេះក៏ដល់ពេលដែលនាយត្រូវតែប្រឈមមុខជាមួយម្ដាយចិត្តអប្រិយម្នាក់នោះហើយ?Jungkookធ្លាប់គិតមកថានឹងនិយាយរឿងនេះប្រាប់Taeដោយផ្ទាល់ ហើយក៏សង្ឃឹមថាគេនិងព្រមឆ្លងកាត់រនាំងគ្រួសារដែលប្រៀបដូចជាកំផែងនៃទ័ពចិនសម្រាប់ទប់ស្កាត់ពួកសត្រូវដែលចូលមកឈ្លានពាន បើទោះបីជាវារាំងមាំយ៉ាងណាក៏នាយមិនរាថយដែរ ប្រសិនTaeយល់ព្រមរួមសុខរួមទុក្ខជាមួយគ្នា។
មកដល់បន្ទប់សណ្ធាគារJungkookដាក់ឱ្យTaeគេងនៅលើគ្រែដោយមិននិយាយស្ដីអ្វីទាំងអស់។នាយដកដង្ហើមធំទាំងច្រើនលើកច្រើនសារ ខណៈដែលទ្រូងហាប់ណែនចាប់ផ្ដើមចុកចាប់ជាបណ្ដើរៗ គេក៏សុំបន់ព្រះសំពះទេវតាកុំឱ្យដូចមាត់ដែលTaeនិយាយទៅចុះ។មានតែTaeម្នាក់ប៉ុណ្ណោះដែលគេអាចយល់ពីសុភមង្គលគ្រួសារថាមានរូបរាងយ៉ាងម៉េច គេម៉េចនិងអាចឱ្យសុភមង្គលមួយនេះប្រែក្លាយជាអពមង្គលបានទៅ។គិតរួចJungkookឡើងទៅគេងនៅម្ខាងទើបទាញរាងកាយតូចច្រឡឹងមកក្រសោបជាប់ផែនទ្រូង ដោយប្រើកាយវិការថ្នាក់ថ្នមជាទីបំផុត ម្ដងជាពីរដងហើយគេធ្វើអោយអាល្អិតនេះយំ គេកំសាកណាស់មែនទេ?
ទឹកភ្នែកក្ដៅសើមក៏បាក់ទំនប់មកម្ដងទៀត គេយំតិចៗក្នុងចិត្តកំពុងតែគិតរឿងដែលស្រីម្នាក់នោះមកប្រកាសថានាងជាគូរដណ្ដឹងJungkook មិនត្រឹមតែប៉ុណ្ណឹងនាយក៏មិនបានបដិសេធទៀត តើគេមានមុខអីទៀតដែលត្រូវមកធ្វើជាឆ្អឹងទទឹងករគេនោះ? Taehyungគេងបែរខ្នងសម្លឹងមើលទៅក្រៅបង្អួច អារម្មណ៍រសាប់រសល់ក៏ថាមិនត្រូវ តើថ្ងៃស្អែកគេគួររៀបរឹកបែបណា?ប្រសិនបើនាងម្នាក់នោះនៅតែមកធ្វើរឹកពារដូចយប់មិញទៀត? គួរដើរចេញរឺស៊កសៀតឱ្យនាងវិញ? គេកំពុងតែគិតខុសដែលនិយាយពាក្យថាបញ្ចប់ជាមួយនាយកម្លោះ ទាំងដែលអ្នកខាងនោះសុំអង្វរយើងឱ្យតស៊ូជាមួយគេហាក់គ្មានខ្លាចរអាជាមួយឪពុកម្ដាយគេឡើយ តែហេតុអ្វីយើងចុះចាញ់? បើទោះបីជាគាត់មិនទទួលស្គាល់យើងគួរតែខំប្រឹង គ្មានម្ដាយឪពុកណាមិនស្រឡាញ់កូនឡើយ ណាមួយJungkookជាកូនប្រុសពៅប្រចាំគ្រួសារនេះទៀត?រឺមួយមានរឿងអ្វីផ្សេង?អាចថាគាត់គ្រាន់តែចង់ពិសោធន៍ស្នេហាគេនឹងអ្នកកំលោះ?មិនអាចទេដឹង Taeក៏ធ្លាប់ដឹងមកថាJungkookមិនដែលស្រក់ទឹកភ្នែកម្ដងណាឡើយ នេះទើបតែលើកទី1ប៉ុណ្ណោះដែលអាល្អិតបានឃើញវា។គេពិតជារំជើបរំជួលខ្លាំងណាស់ ខ្លាំងដល់ថ្នាក់ធ្វើខ្លួនមិនត្រូវ។គេត្រឹមជាក្មេងប្រុសធម្មតាម្នាក់ប៉ុណ្ណោះ តែបែរជាអាចឱ្យបុរសស្រស់សង្ហារ ជាកូនអ្នកមានម្នាក់នេះមកស្រឡាញ់គេបាន ហើយថែមទាំងហ៊ានសម្រក់ទឹកភ្នែក សុំអង្វរគេទៀត តើគេសំណាងរឺមានទុក្ខឱ្យប្រាកដ?
VOCÊ ESTÁ LENDO
Lovely Writer
Fanfic«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡