រាងកាយតូចស្ដើងដែលឃ្លុំជាប់ទៅដោយខោអាវបិទបាំងជិតឈឹង ពាក់មួយពណ៌ខ្មៅរួមជាមួយម៉ាសពណ៌ខ្មៅហាក់ចង់លាក់កំបាំងនៃមុខមាត់នាងក្រមុំឆ្នាស់ឆ្នើម។ ខណៈពេលនេះនាងតូចបាននិងកំពុងតែអង្គុយនៅក្នុងហាងកាហ្វេតម្លៃទាបមួយកន្លែង បើប្រៀបធៀបទៅវាដូចជាមិនសមជាមួយឋានៈដ៏ខ្ពង់ខ្ពស់ដូចជានាងនោះឡើយ ប៉ុន្តែដើម្បីកិច្ចការមួយនេះនាងត្រូវតែទ្រាំគ្រប់បែបយ៉ាង។
«ចាំយូរដែរទេ?»សម្លេងមនុស្សប្រុសសង្ហារម្នាក់ដើរមកអង្គុយទល់មុខនាងក្រមុំមុននឹងសួរមកកាន់នាងដោយមិនភ្លេចញញឹមតាមទម្លាប់រួសរាយ
«គួរសម ! និយាយចូលផែនការយើងតែម្ដងទៅ ខ្ញុំមិនចូលចិត្តសាុំញាុំច្រើននោះទេ»នាងក្រមុំបន្លឺឡើងញាប់ៗតាមនិស្ស័យតាំងពីក្មេងរបស់នាងដោយមិនបានដោះម៉ាសរឺមួកចេញដើម្បីបើកបង្ហាញមុខមាត់ពិតរបស់នាងឱ្យនាយកម្លោះខាងនោះបានឃើញសោះ
«ពិតជាលឿនមែន មិនសមជាប្អូនអាKookទេ» Rimonoញញឹមបន្តិចខណៈកែវភ្នែកខ្មៅមុតសម្លឹងធ្លុះចាក់ដោតដល់ក្រអៅដួងចិត្តនាងក្រមុំ។ នាមជាបងធំប្រចាំបក្ស‘BLACK SWAN’ បានឹងកំពុងតែខ្ចីដៃនាងសម្លាប់Jungkookតាមអ្វីដែលគេគិតឃើញយ៉ាងងាយបំផុត
«ធ្វើតាមអ្វីដែលខ្ញុំប្រាប់លោកទៅ តែសុំហាមលោករឿងមួយ កុំធ្វើអីបងJungទៅបានហើយ ចំណែកអាក្មេងចង្រៃនោះ លោកអាចធ្វើអ្វីតាមចិត្តចង់»នាងក្រមុំបញ្ចេញទឹកមុខឃោឃៅឱ្យតែបានគិតឃើញដល់Taehyungម្ដងៗ ចិត្តនេះវាពុះកញ្ជ្រោលចង់សម្លាប់អាល្អិតជាងស្អីទៅទៀត
«ល្អ!!ចុះ...»
«កុំបាច់បារម្មណ៍រឿងលុយអី នេះខ្ញុំឱ្យលោក50លានសិន ចាំផែនការជោគជ័យ លោកចង់បានប៉ុន្មានក៏បាន»នាងតូចហុចសែកដែលសុីដោយត្រកូលឱ្យទៅRimonoមួយសន្លឹក ក្នុងនោះមានដាក់ចំនួនទឹកប្រាក់ថា50លានដុល្លា។
«ចិត្តទូលាយណាស់»Rimono ទទួលយកវាមកកាន់ដោយភ្ជាប់ជាមួយស្មានញញឹមមានល្បិច នាងពិតជាល្ងង់បំផុតដែលមកឱ្យសត្រូវបងប្រុសនាងចាត់ការរឿងអស់នោះទៅវិញ
«ចឹងខ្ញុំទៅសិនហើយ លោកចាត់ការតាមអ្វីដែលលោកចង់ចុះ»និយាយរួចនាងតូចក្រោកឈរដើរចេញទៅខាងក្រៅខណៈទឹកមុខនៅតែរក្សាទម្រង់រឹងមាំដូចដើម ត្បិតនេះនាងនៅមិនទាន់បាត់កើតទុក្ខនៅឡើយទេ។
អេ!តើនាងមកកើតទុក្ខរឿងអីទៅ?

YOU ARE READING
Lovely Writer
Fanfiction«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡