ភាគទី4:នេះជាលិទ្ធផលដែលឯងគេចពីយើង!

4.2K 363 1
                                    

Afternoon៚

Taehyung's Pov*-*

ពេលនេះជាម៉ោងសម្រាកសម្រាប់អាហារថ្ងៃត្រង់ហើយ ខ្ញុំនេះវិញគ្មានអារម្មណ៍ញាុំសូម្បីតែបន្តិច អ្នកណាទៅញាុំចូលបើខួរក្បាលនេះចេះតែរលឹកពីអាប្រុសសម្អុយម្នាក់នោះឥតឈប់បែបនេះ។ខ្ញុំនិយាយតាមត្រង់ចុះណា ខ្ញុំនេះគិតយ៉ាងម៉េចក៏គិតមិនចេញថាហេតុអ្វីបានជាគេប្រែខ្លាំងយ៉ាងនេះ!?ទាំងដែលរាល់ដងខ្ញុំទទូចសុំអង្វរអោយថតជាមួយ អោយនិយាយជាមួយ ដើរទៅជិតគេ គេមិនដែលខ្វល់ពីខ្ញុំផង ខ្ញុំពិតជាចង់អោយខ្លួនឯងក្លាយជាធ្មប់ណាស់ ព្រោះវាងាយស្រួលនិងដឹងពីចិត្តអាបុិហ្នឹងអោយបានច្បាស់។

«Taeទៅញាុំអីទេ?»ខ្ញុំងាកទៅមើលអាល្អិតIng ទាំងមិនមាត់ ឃើញទេសូម្បីតែនិយាយក៏ខ្ញុំធុញដែរ

«ម៉េចមិនឆ្លើយ»ខ្ញុំនៅតែមិនឆ្លើយដូចដើម តែងក់ក្បាលបញ្ជាក់ថាទៅ ព្រោះគ្រាន់តែចង់កំដរវាប៉ុណ្ណោះ។បន្ទាប់មកពួកខ្ញុំទាំងពីរក៏ដើរទៅរោងអាហារដែលនៅផ្នែកខាងឆ្វេងនៃទីធ្លាសាលាបន្ទាប់ពីទ្វាររបងសាលា។

.........

រោងអាហារ~

នៅពេលនេះកន្លែងលក់អាហារចាប់ផ្ដើមជិតពេញហើយព្រោះតែនិស្សិតជាច្រើនមកញាុំជាច្រើសន្ធឹកសន្ធាប់។សម្លេងរញ៉េរញ៉ៃបន្លឺឡើងអោយទ្រហឹងរំខានប្រស័យប្រសាទរាងតូចខ្លាំងមែនទែន។អ្នកទាំងពីរដើរមកអង្គុយនៅតុមួយដែលឆ្ងាយពីកន្លែងលក់បាយគួរសម Ingក៏ងើបទៅកម្មង់ម្ហូបតាមទម្លាប់។មួយសន្ទុះសម្លេងហ៊ោកញ្រ្ជៀវក៏បានឮឡើងខ្លាំងជាងអម្បាញ់មិញទៅទៀត សាកគិតទៅបើឮបែបនេះគ្មានអ្នកណាក្រៅពីក្រុមSteal Heartមកទៀតទេ។Tae បែរក្រោយសម្លឹងមើលទៅតាមប្រភពសម្លេង បង្ហាញអោយឃើញកំលោះសង្ហារទាំង4នាក់ដើរមកទន្ទឹមគ្នា ទឹកមុខម្នាក់ៗខុសគ្នាដាច់ ជាពិសេសLeader of steal heartនិងតែម្ដង គ្មានចេះរីកនិងគេ។

«គិតយ៉ាងម៉េចទៅ?មែនហើយៗ លាក់ខ្លួនសិន» Taeផ្អើលឆោឡោខុសរឿងមុននិងងើបចេញពីកៅអីអង្គុយដើរទៅកន្លែងផ្សេងបាត់ បើនៅយូរតទៀតច្បាស់ជាអាបុិហ្នឹងលេងស្អីឆ្កួតៗទៀតឥឡូវហើយ

Lovely WriterDonde viven las historias. Descúbrelo ahora