+បន្ត~°-°
«គោរពសម្ដីពួកឯងផង»កំលោះតូចចូលមកជិតនាងៗដែលបានសន្យានិងគេ ទាំងទឹកមុខមាំគ្មានសូម្បីតែស្នាមញញឹម ទោះបីជាគេជាប្រុសពេញលក្ខណៈតែលេងសុទ្ធតែមកឱបចង្កេះខ្សឹបដាក់ត្រចៀកកណ្ដាលហ្វូងមនុស្សម្នាបែបនេះខ្លួនក៏ចេះអៀនដែរ នេះជាមនុស្សមិនមែនសត្វឯណា!ចាំមើលចុះច្បាស់ណាស់ថារូបទាំងនេះនិងពេញញូហ្វីតជាក់ជាមិនខានទេ អូសបាក់ដៃក៏មិនផុតផងមើលទៅ);
____________________________ព្រលប់យប់យន់ទន់សូរីយេ ចំណេរកាលនៃពន្លឺពណ៌មាសក៏សន្សឹមខ្លួនលេចបាត់។ជំនួសមកវិញនូវពន្លឺពណ៌សរស្ញាចបញ្ចាំងពេញទីក្រុង សព្វសត្វតូចធំកំពុងតែរកទីជម្រករៀងៗ ក៏ដូចជាកំលោះតូចនេះផងដែរ។រាងរូវតូចច្រឡឹងអង្គុយនៅតុរៀនរបស់គេស្មុគចិត្តគិតពីកំលោះមាឌឌាំងតែមិនដែលសើចឫញញឹមសូម្បីតែម្ដង នាយឆ្ងល់តាំងពីព្រឹកមកម្ល៉េះ រាល់ដងសូម្បីតែមុខគេJungkookមិនមើលផង ហើយចុះថ្ងៃនេះកើតស្អីនិយាយបញ្ចុះបញ្ចូលតែបន្តិចលេងសុទ្ធតែឱបចង្កេះទៀត ហុឺយ...អាបុិនេះកំពុងតែក្លាយជាទីចំណាប់អារម្មណ៍នៅក្នុងខួរក្បាលរបស់Taeហើយ!
ទីង~
សម្លេងសារលោតចេញពីទូរស័ព្ទម៉ាកទំនើបIphone 7 plus របស់កំលោះតូច។មាឌល្អិតរហ័សលើកមកមើលមុននិងចិញ្ចើមចាប់ផ្ដើមរួញចូលគ្នាភ្លាមៗ។
Unknow:Hi!
Taehyung kim:Hi!
Unknow:សិស្សច្បងចាំខ្ញុំទេ?ខ្ញុំជាអ្នកដែលសន្យាជាមួយសិស្សច្បងថាទិញសៀវភៅសិស្សច្បងនោះអី?
Taehyung kim:អរ!ចាំហើយ ចុះត្រូវការសៀវភៅអីខ្លះ?
Unknow:គឺខ្ញុំយករឿងMafia gruopនិងរឿងចង្វាក់ភ្លេងក្នុងបេះដូង!ឯមិត្តភក្តិខ្ញុំវិញយករឿងទារុណកម្មស្នេហ៍និងរឿងLove trangleហើយបីនាក់ទៀតយកតាមខ្ញុំផងនិងម្នាក់ដែលខ្ញុំនិយាយប្រាប់នេះផង
Taehyung kim:Ok!
កំលោះតូចចុចបិទទូរស័ព្ទចោលទៅលើតុលើកដៃញីសក់ក្បាលខ្លាំងៗមុននិងងើបដើរចូលទៅក្នុងបន្ទប់ទឹកខណៈដែលគ្មានកម្លាំងក្នុងខ្លួនសូម្បីតែបន្តិច។ខួរក្បាលស្ពឹកស្រពន់ពិបាកបរិយា ថ្ងៃនេះផ្អាកផុសរឿងមួយថ្ងៃទៅ ទាំងក្នុងហ្វេកប៊ុកនិង វ៉ាទផេទអ្វ៊សអាខោនចោលមួយយប់ទៅ អរ!អត់ទេគួរតែ2,3ថ្ងៃទៅ ខ្លាចថាពេលបើកហើយអូសឃើញរូបហ្នឹងក្ដៅចិត្តទៀតឥឡូវហើយ!
ESTÁS LEYENDO
Lovely Writer
Fanfic«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡