ភាគទី8:ប្រច័ណ្ឌខ្ញុំមែនទេ?

3.2K 253 4
                                    

Taehyung's Pov៚

ក្រោយពេលដែលពួកយើងទាំងពីរញាុំអាហារពេលព្រឹករួចរាល់ហើយនាយម្នាក់នោះក៏បើកឡានទៅសាលាដំបូងគេថាចង់ជូនខ្ញុំដែរតែមកពីខ្ញុំមិនព្រមទើបគេចេញឡានទៅតែម្នាក់ឯង តែខ្ញុំក៏ចម្លែកចិត្តជាមួយអត្តចរិកប្លែកៗបែបនេះ រាល់ដងអោយតែគេហៅខ្ញុំឫក៏ចង់អូសទាញខ្ញុំទៅណាមកណាគឺគេតែងតែអោយខ្ញុំសម្របតាមអោយបាន តែថ្ងៃនេះគេប្លែកខ្លាំងគ្រាន់តែខ្ញុំបដិសេធបន្តិចក៏សម្របបាត់ទៅហើយ។ហុឺយ..ខ្ជឹលគិតច្រើនណាស់ជិះម៉ូតូទៅសាលាវិញប្រសើរជាង~,~។នៅតាមផ្លូវខ្ញុំជិះម៉ូតូបណ្ដើរហួចនិងញញឹមបណ្ដើរ មិនដឹងយ៉ាងម៉េចទេដឹងត្រឹមថាថ្ងៃនេះខ្ញុំសប្បាយចិត្តជាខ្លាំង។កំពុងតែជិះសុខៗស្រាប់តែនរណាម្នាក់រត់មកមិនបានដឹងមុនធ្វើអោយខ្ញុំនេះភ័យតក់ស្លុតជាខ្លាំងដៃថានិងចាប់ហ្គាសតែមានឯណាខ្ញុំបន្ថែមល្បឿនទៀត។

ប៉័ង*

អឺស!ចប់ហើយខ្ញុំជិះបុកគេ?ងាប់មិនខានទេអាថេអើយ!!!ខ្ញុំសម្លឹងមើលទៅមនុស្សប្រុសដែលកំពុងអង្គុយនោះមុននឹងវៃជាទុលម៉ូតូទុកហើយរត់ទៅមើលគេ។

«លោកសុំទោសផង!មានត្រូវរបួសត្រង់ណាទេ?» ខ្ញុំដើរមកអង្គុយទល់មុខនិងគេទើបសួរសំនួរតាមក្រោម ឯបុរសម្នាក់នោះក៏ងើបមុខឡើងសម្លឹងមើលមកមុខរបស់ខ្ញុំតែបែរជាមិននិយាយទៅវិញ?គេគរទេដឹង?តែខ្ញុំអាចដឹងថាគេរបួសត្រូវបាតដៃព្រោះពេលដែលខ្ញុំបុកគេ គេផ្ងារទៅក្រោយហើយយកដៃទៅទប់ សង្ឃឹមថាដៃគេនិងមិនកើតអីធ្ងន់ធ្ងរទៅចុះ។

«អេ!លោក..»ខ្ញុំស្រែកមួយទំហឹងទើបមនុស្សប្រុសម្នាក់នោះព្រមភ្ញាក់ពីភ្លឹក ចំជាចម្លែកមែនចេះមកភ្លឹកទៅកើត។

«អឺ..គឺមិនអីទេ»បុរសម្នាក់នោះងើបឈរឡើងដោយមានខ្ញុំជាអ្នកជួយ យ៉ាងណាក៏ខ្ញុំមកដល់មុខសាលាទៅហើយ។

«លោកត្រូវរបួសហើយឡើងម៉ូតូមកនិងអាលខ្ញុំលាងរបួសអោយ»

«មិន-»

«ថាឡើងមក»ខ្ញុំជ្រុលមាត់ស្រែកដាក់គេបន្តិចទើបមនុស្សម្នាក់នោះព្រមឡើងម៉ូតូមកជាមួយខ្ញុំ។ពេលរួចរាល់ខ្ញុំបញ្ឆេះម៉ូតូជិះចូលទៅក្នុងសាលាដោយមាននិស្សិតជាច្រើនតាមសម្លឹងមើលមកខ្ញុំព្រៀត តែខ្ញុំគ្មានអីគួរអោយអៀនឫភ័យនោះទេព្រោះវាទម្លាប់ស្រាប់ទៅហើយ។មកដល់កន្លែងផ្ញើរម៉ូតូខ្ញុំក៏ឈប់នៅទីនោះមុននឹងដើរមកកាន់បង់មួយដែលមានជនរងគ្រោះដើរតាមខ្ញុំអោយទទ្រុកមើលទៅគេដូចជាខ្លាចខ្ញុំដល់ហើយ ធ្វើមើលតែខ្ញុំជាបិសាចអីចឹង។

Lovely WriterTempat cerita menjadi hidup. Temukan sekarang