2 Weeks ago
រយៈពេល2សប្ដាហ៍កន្លងផុតទៅយ៉ាងលឿន ការប្រឡងរបស់និស្សិតនៃសកលវិទ្យាល័យ ShiWaក៏ត្រូវបានបញ្ចប់ដូចគ្នា។រយៈពេលពីរសប្ដាហ៍មកនេះJungkookតែងតែមកនៅជាមួយTaehyungជានិច្ច មិនសូម្បីតែគិតថានិងឃ្លាត លុះត្រាណាតែពេលពួកគេចូលប្រឡងប៉ុណ្ណោះ តែពេលដែលប្រឡងហើយមិនថា Tae ឫJungkookដែលចេញមុននោះត្រូវមកចាំគ្នា ហាមដាច់ខាតដើរទៅណាមកណាម្នាក់ឯង បើទោះបីជាមានមិត្តសម្លាញ់នៅជាមួយក៏ដោយ។ ទង្វើបែបនេះវាធ្វើអោយចិត្តអ្នកនិពន្ធរូបស្រស់ ហាក់រំភើបក្រៃលែងតែពេលខ្លះក៏ធុញមិនតិចដែរ ដែលម្សៀរមុខងាប់នេះឃ្វាងគេជ្រុល មើលតែឃ្វាងក្របីទៅហើយ នរណាក៏ដោយអោយតែចូលមកសួរនាំTaeតែបន្តិចក៏Jungkook តែងតែដេញចេញរហូត ដល់ថ្នាក់អាល្អិតខឹងហើយក៏តាមលួង។ ទទួលស្គាល់ថាTaeចូលចិត្តពេលដែលនាយដើរតាមគេបែបហ្នឹង តែនេះវាហួសហេតុជ្រុលពេកហើយ:(
រសៀលបន្តិចនាយកម្លោះដែលថាមិនចង់ឃ្លាតពីមនុស្សបណ្ដូលចិត្តនោះក៏ត្រូវតែមកភូមិគ្រឹះដោយអាក់ខានមិនបាន ព្រោះនេះដោយសារតែបងSuminរបស់គេCallមកហៅប៉ុណ្ណោះ។2អាទិត្យមកនេះនាងតែងតែចាញ់កូនជាងស្អីទៅទៀត ដល់ថ្នាក់Jungkookដែលត្រូវជាប្អូនហើយមិនចូលចិត្តម្សៀរXu Lazhan នោះសុខចិត្ត បន្ទាក់ទុនCallហៅនាយអោយមកកូរ៉េដើម្បីជួយមើលបងរបស់ខ្លួនខ្លះ បើទោះបីជាពីមុនស្អប់ តែពេលនេះSuminកំពុងតែមិនស្រួល ហើយនៅមានកូនដែលជាប់សាច់ឈាមត្រកូលXuទៀត ដូច្នេះរឿងខឹងទុកមួយឡែកសិនទៅ។
JUNGKOOKបើកឡានចូលទៅកន្លែងចតឡានតែម្ដងព្រោះមិញនេះឃើញYijun អ្នកបម្រើចំណិតរបស់គេដូចជារវល់ទើបខ្ជឹលប្រើ។ភ្លាមៗចិញ្ចើមក្រាស់ខ្មឹកក៏ក្របួចចូលគ្នាដោយសារតែមានឡានខ្មៅក្រឹបមួយកំពុងតែចតនៅទីនោះដូចគ្នា នាយក៏អាចដឹងថាឡាននោះជារបស់អ្នកណាទើបទឹកមុខស្រស់ស្អាតអម្បាញ់មិញប្រែជាក្រញូវភ្លាមៗ គិតអោយបានល្អិតល្អន់ទៅប្រហែលជាSuminហៅអោយមកជួបមនុស្សម្នាក់នោះជាក់ជាមិនខាន លើកនេះអាចថានឹងកើតមានសង្គ្រាមផងក៏មិនដឹង។ Jungkookបញ្ឈប់ការគិតហើយយកឡានទៅចតអោយបានត្រឹមត្រូវសឹមបោះជំហ៊ានចូលទៅក្នុងភូមិគ្រឹះ។

أنت تقرأ
Lovely Writer
أدب الهواة«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡