Character Profile

3.8K 112 2
                                        

Main Character : តួអង្គឯក

* Jeon Jeongguk ( ចន ជុងហ្គុក) ជាកម្លោះ playboy វ័យ 22 ឆ្នាំដែលមានរូបសង្ហាឥតទាស់ជាមួយនឹងទឹកដមសម្តីដែលពូកែទាក់ទាញ បូករួមគេជាកូនប្រុសតែម្នាក់គត់របស់ត្រកូល Jeon ផ្នែកវិស័យអចលនទ្រព្យដែលឈានមុខទូទាំងប៉ែកអឺរ៉ុបនឹងអាសីុ មិនប្លែកដែលគេក្លាយមកជាកម្លោះសាច់ក្រអូបដែលមានស្រីតោងរាប់មិនអស់ ហើយគេក៏ត្រូវបានគេស្គាល់ថាជាមិត្តភក្តិជិតសិទ្ធិបំផុតជាមួយនឹងកម្លោះសង្ហា Kim Taehyung ផងដែរ។

*បើទោះបីជាខ្លួនគេជាកំពូល playboy យ៉ាងណា ក៏នៅតែមកចាញ់ស្នេហ៍នារីម្នាក់យ៉ាងងប់ងល់ លះបង់គ្រប់យ៉ាង សុខចិត្តឈឺចាប់ក៏ដោយឲ្យតែបាននៅក្បែរគេហើយនេះក៏ជាមូលហេតុធ្វើឲ្យគេកែប្រែខ្លួនពីអាក្រក់មកល្អហើយពីល្អមកអាក្រក់ជាងមុនទៅទៀត ។

*Song Soojin ( សុង ស៊ូជីន ) ជានារីមានចរិតមហាលោតផ្លោះ ដែលគ្រប់គ្នាទទួលស្គាល់ថានាងជាបងធំប្រចាំសាកលវិទ្យាល័យ មិនថានរណាឲ្យតែលឺឈ្មោះនាងគឺញ័រតែម្តង តែនារីដ៏មហាខ្លាំងក្លាម្នាក់នេះមិនមែនចេញមកពីត្រកូលអ្នកមានអំណាចណាទេ គឺនាងជាកូនអ្នកក្រីក្រ ហើយនាងក៏កំព្រាឪពុកម្តាយតាំងពីក្មេងនៅសល់តែបងប្រុសចោលម្សៀតម្នាក់ដែលនាំតែទុក្ខរាល់ថ្ងៃក៏ព្រោះវិបត្តិច្រើនយ៉ាងនឹងទើបនាងប្រែមកជាមានចរិតកោងកាច វៃគេឯងគ្រប់គ្នាទាំងប្រុសទាំងស្រីឲ្យតែឈ្លើយដាក់នាងហើយនឹងធ្វើបាបអ្នកដទៃចំពោះមុខនាងហើយនាងក៏ជាមនុស្សចូលចិត្តនិយាយត្រង់ៗ ពូកែខាងប្រណាំងឡាន ល្បែង ស្រា គឺថា perfect តែម្តង កម្លោះ playboy ល្មមៗគឺលើកទង់សសុំចាញ់នាងតែម្តង។

*តែបើទោះជាកាចហើយខ្លាំងក្លាយ៉ាងម៉េច! នាងក៏បដិសេធអារម្មណ៍ស្នេហ៍ជាមួយកម្លោះ Jeon Jeongguk មិនបានហើយមិនខ្វល់ថាត្រូវគេជេរស្តីនាងយ៉ាងណាក៏នាងនៅតែមុខក្រាស់តាមស្រឡាញ់គេដែរបើទោះជាដឹងថា Jeongguk គ្មានថ្ងៃមើលឃើញនាងក៏ដោយ។

*Song Eunwoo ( សុង អ៊ុនវ៉ូ ) ជាកម្លោះវ័យ 25 ឆ្នាំដែលមានមុខរបរមិនពិតប្រាកដ ហើយក៏ជាពពួកដែលស្ថិតក្នុងជំពូកអ្នកលេងដែរ ចូលចិត្តផឹកស្រា ភ្នាល់ល្បែង ហើយក៏ធ្វើបានគ្រប់យ៉ាងដើម្បីបានប្រាក់។

*គេក៏បានសម្រេចទៅបោកប្រាស់នារីម្នាក់ដើម្បីប្រាក់ តែចុងក្រោយក៏បាក់ចិត្តស្រឡាញ់នាងមែនទែន តែគេក៏គេចវេសពីបេះដូងខ្លួនឯងព្រោះគិតថាមនុស្សចោលម្សៀតដូចគេពុំគួរមានស្នេហាឲ្យអ្នកណាឡើុយ ក៏ប៉ុន្តែមិនថាគេចោលម្សៀតយ៉ាងណាគេក៏នៅតែមានទឹកចិត្តស្រលាញ់បារម្ភប្អូនស្រីដែរ។

*Han Jaehee ( ហាន ជេហីុ ) ជានារីដែលស្ថិតក្នុងក្តីស្រមៃបុរសគ្រប់រូប ដោយសារនាងគឺជាកូនលោកឧត្តមសេនីយ៍មានឋានៈខ្ពង់ខ្ពស់ក្នុងជួរមន្ត្រីរាជការនៅកូរ៉េនេះ ទ្រព្យសម្បត្តិហូរហៀរ រូបសម្រស់ស្រស់ស្អាតមិនទាស់ ហើយមានចរិតសុភាពរុំទម ជាទីស្នេហារបស់កម្លោះគ្រប់គ្នាដែលប្រាថ្នាចង់បានមកជាគូគាប់ ហើយនាងក៏ជានារីម្នាក់ធ្វើឲ្យ Jeon Jeongguk លង់ស្នេហ៍ងើបមិនរួច តែនាងបែរជាមិនដែលអើពើនឹងនាយកម្លោះនោះសូម្បី 1% ។

*ដែលមិនបានខ្វល់ពីនាយកម្លោះ Jeon Jeongguk ដែលមានស្រីៗចង់កន្លះប្រទេសតាមតោងនោះ ក៏ដោយសារបេះដូងនាងត្រូវបានកម្លោះបាតសង្គមម្នាក់គឺ Song Eunwoo នឹងឯងដែលឆក់យកតាំងពីជួបគ្នាក្នុងហេតុការណ៍មួយដែលគេបានចូលមកជួយនាងនឹងឯង ធ្វើឲ្យនាងលង់នឹងគេមិនថាគេជាមនុស្សយ៉ាងម៉េចក៏នាងនៅតែស្រឡាញ់គេ ទោះដឹងថាគេបោកនាងយកលុយក៏នាងព្រមឲ្យតែបានក្បែរគេ។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now