"បងចេញទៅរកធ្វើការហើយណា៎!!! អូននៅផ្ទះមើលថែខ្លួនផងណា៎ Jaehee !! ជុប!"។ នាយកម្លោះម្នាក់ដែលបានរកការងារធ្វើរួចរាល់ហើយនោះក៏ចាប់ផ្តើមស្លៀកពាក់ទៅបំពេញការងារដូចសព្វដងមិនភ្លេចថើបថ្ងាសនារីជាទីស្រលាញ់ផងដែរ។
"ចា៎!!! យប់នេះអូននឹងធ្វើគីមបាប់ញាំុជាមួយបងណា៎ Eunwoo !!"។ នាងក្រមុំក៏អង្អែលមុខគេហើយគេក៏សម្លឹងមើលនាងដោយមុខពេញដោយក្តីស្រលាញ់តែក៏ជ្រួញចិញ្ចើមបន្តិច។
"នេះអូនគេងមិនបានគ្រប់គ្រាន់រឺបានជាមុខអូនឯងស្លេកៗបែបនឹង? អូនឈឺរឺ?"។ នាយកម្លោះក៏សួរហើយ Jaehee ក៏ប្រញាប់ញញឹមតប។
"អូនមិនមានអីទេ!!! បងកុំបារម្ភច្រើនអី!! ទៅ!! ឆាប់ទៅធ្វើការចុះ! ប្រយ័ត្នថៅកែស្តីឲ្យណា៎!!"។ នាងក្រមុំក៏រុញគេហើយនាយកម្លោះក៏ចេញដោយក្តីបារម្ភខ្លះដែរ។
គ្រាន់តែនាយកម្លោះចេញទៅផុតភ្លាម Jaehee ក៏ស្ទុះទៅក្អួតតែម្តងព្រោះនាងខំទ្រាំមិនបង្ហាញអាការៈមុខនាយកម្លោះខ្លាចថាគេបារម្ភ។
"នេះរដូវខ្ញុំបាត់ 1 អាទិត្យហើយ!!? រឺក៏ខ្ញុំ-"។ នាងក្រមុំនិយាយប៉ុន្នឹងក៏យកដៃមកខ្ចប់មាត់ហើយយកដៃស្រឡូនខ្លួនឯងអង្អែលពោះ។
ដើម្បីដោះស្រាយចម្ងល់ខ្លួនឯងទើបនាងរៀបចំខ្លួនស្លៀកពាក់ហើយចាកចេញទៅទិញឧបករណ៍ពិនិត្យទឹកនោមមកពិនិត្យនៅផ្ទះដោយខ្លួនឯង។
"ចាត់ការទៅ!"។ បន្ទាប់ពីនាងក្រមុំម្នាក់នេះទិញរួចរាល់ក៏ចាកចេញមកផ្ទះវិញតែនៅតាមផ្លូវនេះក៏មានឡានខ្មៅវែងមួយរង់ចាំមើលជាស្រេចក៏បើកទ្វារចេញហើយស្ទុះទៅយកកន្សែងខ្ទប់មាត់នាងពីក្រោយហើយក៏ទាញនារីខ្លួនស្រាលនោះចូលរថយន្តតែម្តង។
"ចៅហ្វាយពួកខ្ញុំចាប់នាងបានហើយ!!!"។ បុរសមាឌធំពាក់វ៉ែនតាខ្មៅម្នាក់ក៏ call ទៅរកចៅហ្វាយគេ។
( ល្អណាស់!! យកនាងទៅដាក់កន្លែងដែលយើងរៀបចំទៅ! ) ។ សម្លេងត្រជាក់មកបានបន្លឺឡើងពីក្នុងទូរស័ព្ទហើយក៏ចុចផ្តាច់ទើបពួកគេបើករថយន្តចេញទៅជាមួយនារីរាងស្តើងដែលសន្លប់ស្តូកស្តឹងនេះតែម្តង។
Jeon's Condo...
"អ៊ួក អ៊ួក!!"។ សម្លេងក្អួតចង្អោរពីក្បាលព្រលឹមរបស់ Soojin បានបន្លឺចេញពីបន្ទប់ទឹកហើយនេះក៏ជាមិនមែនក្អួតលើកទីពីរឡើយធ្វើឥ្ឲ្យនាងក្រមុំខ្សោះអស់ពីខ្លួនទន់ជើងចង់តែឪបបង្គន់ទៅហើយ។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
