ព្រះអាទិត្យបានជះពន្លឺពាសពេញផែនពសុធាបំភ្លឺលោកឲ្យស្រស់ថ្លាជាមួយពន្លឺហើយវាក៏បានដាស់មនុស្សសត្វឲ្យក្រោកពីដំណេកដែលលង់លក់រាប់ម៉ោងឲ្យក្រោកឡើងដើម្បីបំពេញការងារខ្លួនដូចគ្នានឹងកម្លោះសង្ហាកាយក្រាស់នេះដែរ។
គេបានប្រះខ្លួនហើយបើកភ្នែករួចក៏ងាកមកសម្លឹងនារីម្នាក់នៅក្នុងរង្វង់ដៃដែលគេឪបក្រសោបពេញមួយយប់នេះដោយស្នាមញញឹមជាប់មាត់គេមុននឹងអោនទៅថើបសៀតថ្កានាងបន្តិចហើយឃើញថានាងក៏រើខ្លួនបន្តិចទើបនាយកម្លោះសើច។
"នាងច្រមក់ក្រោកឡើង!!!! ព្រឹកហើយណា៎!!! នេះមិននឹកសាលាខ្លះទេរឺ?"។ នាយកម្លោះយកដៃម្ខាងមកវាសសក់នាងចេញមុននឹងនិយាយដាស់នាងក្រមុំតែនាងក៏ប្រែខ្លួនមកចេញពីរង្វង់ដៃគេដោយងងុយទៅវិញ។
"សុំច្បាប់មួយថ្ងៃទៀត! តែមួយថ្ងៃទៀតទេនឹងទៅរៀនវិញហើយ!!! លោកទៅរៀនម្នាក់ឯងចុះ!"។ នាងក្រមុំតបដោយភ្នែកបិទជិតហើយនាយកម្លោះក៏ទៅឪបនាងពីក្រោយយ៉ាងណែនហើយដាក់មាត់ជិតត្រចៀកនាង។
"ទេ! ហាមលួចខ្ជិល!!! មកទៅរៀនក្មេងខូច!!! ថ្ងៃនេះនាងទៅសាលាជាមួយខ្ញុំណា៎!!! មិនចង់ទេរឺ! ហឺម? នេះលួចខ្ជិលច្រអូសចឹងពីកាលណាទៅ Song Soojin !! មកក្រោកឡើងនាងកម្ជិល! "។ នាយកម្លោះនិយាយហើយក៏លួចផ្តិតស្នាមថើបលើនាងសក់ជាច្រើនខ្សឺតហើយលើកដៃមកទះដៃគូថរបស់នាងតិចៗធ្វើឲ្យនាងក្រមុំក៏ងាកមកសម្លឹងគេដោយជ្រួញចិញ្ចើម។
"ហើុយ! លោកនេះនិយាយច្រើនដូចតាចាស់ចឹង!!! ទៅក៏បាន! តែខ្ញុំសុំអនុញ្ញាតដើរវិញអត់ជិះជាមួយ Jeong !!"។ នាងក្រមុំក៏បែរមកនិយាយជាមួយនាយកម្លោះដែលជ្រួញចិញ្ចើមតែម្តងហើយក៏លូកដៃចូលក្រោមខ្នងនាងមុននឹងទាញមកឪបនាងឲ្យផ្អឹបខ្លួននឹងដើមទ្រូងគេ។
"ហេតុអី? មានបញ្ហាអីបានមិនចង់ជិះឡានជាមួយខ្ញុំ? ហឺម?"។ នាយកម្លោះក៏សួរហើយនាងក្រមុំហើយក៏ចាប់ជាយអាវសាមីដែលជារបស់ Jeongguk ដែលនាងកំពុងពាក់មកលេងបន្តិច។
"គឺមិនចង់ឲ្យអ្នកនៅសាកលវិទ្យាល័យគេផ្អើលនឹងណា៎!!! អ្នកណាក៏ដឹងថាយើងពីរនាក់ឈ្លោះគ្នា!!! ស្រាប់តែបាត់បីបួនថ្ងៃក៏មកឃើញជិះឡានជាមួយគ្នានោះនឹងមិនផ្អើលគេឯងទេហី? ខ្ញុំថាអត់អីទេណា៎! Jeong ទៅមិនចុះ! យើងគង់តែជួបគ្នានៅផ្ទះវិញតើ! ហឺម?"។ នាងក៏សួរគេហើយលើកដៃមកត្រកងមុខគេតែនាយកម្លោះក៏ធ្វើមុខជូរហើយឪបនាងណែនមុននឹងដាក់មុខជ្រប់ចូលដើមទ្រូងរបស់នាងធ្វើដូចជាមិនចង់យល់ព្រមនឹងសំណើរនាង។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
