"សូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញមកចូលរួមកម្មវិធីដេញថ្លៃដីធ្លីនៅថ្ងៃនេះ!!!! ដូចជាភ្ញៀវកិត្តិយសទាំងអស់គ្នាបានជ្រាបហើយថាកម្មវិធីនេះគឺបាននាំមកនូវទីកន្លែងដីធ្លីមួយដែលមានឥទ្ធិពលអាចស្រូបទាញអតិថជនមកចូលកន្លែងរបស់អ្នកជំនួញដែលជាម្ចាស់កម្មសិទ្ធិដីធ្លីនៅទីនោះដោយមិនបាច់ប្រឹងប្រែងខ្លាំងនោះទេ!!! តំបន់នេះជាតំបន់ស្រូបមាសស្រូបពេជ្រហើយជាកន្លែងល្អបំផុតសម្រាប់អ្នកជំនួញគ្រប់គ្នាប្រាថ្នាចង់បាន!!! ឥឡូវកុំឲ្យនិយាយខាតពេលយូរ! ខ្ញុំបាទសុំបើកកម្មវិធីដេញថ្លៃក្នុងពេលនេះតែម្តង!!! ការដេញថ្លៃចាប់ផ្តើម!!!"។ សម្លេងជួរគោះក៏វៃហើយមនុស្សម្នានៅទីនេះការនាំគ្នាលើកស្លាកដំណាងលេខរៀងរបស់ខ្លួនហើយចាប់ផ្តើមដេញថ្លៃដីធ្លាដោយឲ្យតម្លៃខ្ពស់ៗហួសពពក។
"ស្តាប់សម្តីវានិយាយហើយក៏ចង់ក្អួត!!! តំបន់ស្រូបទាញ!!! បើរកសីុមិនមានយុទ្ធសាស្តរកសីុឲ្យបានត្រឹមត្រូវនឹងមានក្បួនខ្នាតច្បាស់ណាស់ថាក្រមិនបាច់ចាំជាតិក្រោយបើរវល់តែជឿសម្តីពួកនេះ!!! នែអា Jeong !! ស្តាប់យើងខ្លះទេនឹង?"។ Taehyung ដែលជាអ្នកសិក្សាផ្នែកជំនួញច្បាស់លាស់កំពុងតែជ្រេញសម្តីបោកប្រាស់របស់ម្ចាស់កម្មវិធីនេះហើយក៏ងាកមកមើលសម្លាញ់គេដែលងាកមុខទៅសម្លឹងអ្នកណាម្នាក់មិនដាក់ភ្នែកទើប Taehyung ត្រូវសម្លឹងតាម។
ក្រសែភ្នែកកាចៗមាំៗពីរគូកំពុងបាញ់តម្រង់មករកគ្នាដូចជាក្តៅគគុកហើយស្រេកឃ្លានដូចជាម្នាក់ៗចង់លេបត្របាក់គ្នាឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
Jeongguk កំពុងតែបាញ់ក្រសែភ្នែកសម្លាប់របស់គេទៅភ្ជាប់ Christian អតីតសម្លាញ់តែពេលនេះជាសត្រូវសីុសាច់ហុតឈាមហើយខាងនោះវិញក៏សម្លឹង Jeongguk មិនចាញ់គ្នាដោយកែវភ្នែកត្រជាក់ស្រិបគែមមាត់ញញឹមតែបង្កប់នូវការស្អប់ពេញក្នុងចិត្ត។
"50 លានដុល្លារ លើកទីមួយ!!! 50 លានដុល្លារលើកទីពីរ!!! តើមានអ្នកណាចង់ដាក់តម្លៃលើសពីនេះទេបើមិនមានទេដីនេះនឹងក្លាយជា-!"។ អ្នកកាន់កម្មវិធីក៏ប្រកាសតែក៏ត្រូវកាត់ដោយមានកម្លោះពីរនាក់នៅខាងក្រោយលើកស្លាកព្រមគ្នា។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
