ពេលនេះឡានប្រណីតខ្មៅរលោងបានមកចតនៅចម្ងាយមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ Jaehee នោះទេហើយក្នុងនោះក៏មានកាយសង្ហាដែលក្តាប់ចង្កូតឡានយ៉ាងណែនកែវភ្នែករំពៃសម្លឹងមើលរបងភូមិគ្រឹះនោះជាប់។
"មានអ្វីដែលធ្វើ Jaehee ត្រូវមកលុបចោលការណាត់ជួបរវាងខ្ញុំនឹងនាងរាល់លើកបែបនេះ? ថ្ងៃនេះខ្ញុំត្រូវតែដឹងឲ្យបានថាអាចង្រៃណា៎! នេះហួសហេតុពេកទេដឹង Jaehee ដែលនាងត្រូវបានមកបញ្ឈឺចិត្តខ្ញុំម្តងហើយម្តងទៀត!"។ នាយកម្លោះបន្ទាប់ពីត្រូវនាងក្រមុំលុបចោលការណាត់ជាមួយគេនោះក៏ធ្វើដំំណើរការតាមដាននាងតែម្តងព្រោះក្នុងចិត្តគេក៏ដៅដឹងថានាងប្រាកដជាមានណាត់ជាមួយអ្នកដទៃជាមិនខានបានជាសម្រេចលុបចោលការណាត់ជាមួយគេ។
មួយសន្ទុះក្រោយក៏ឃើញបុរសម្នាក់ដែលជិះម៉ូតូធំមកឈប់នៅមុខរបងផ្ទះរបស់នាងក្រមុំហើយដោះមួកចេញរួចក៏រលាស់សក់ហើយលើកដៃជ្រោងឡើងលើបង្ហាញនូវមុខមាត់ច្បាស់ៗពេញភ្នែករបស់នាយកម្លោះនៅក្នុងរថយន្តដែលសម្លឹងនេះឃើញថាជានរណាច្បាស់ក្រឡែត។
"ក្រែងគេជាប្រុសដែលខ្ញុំយល់ច្រឡំជាមួយ Soojin ថាជាប្តីមែនទេ? គេមកទីនេះធ្វើអី?"។ នាយកម្លោះក៏កាន់តែយកចិត្តទុកដាក់បន្ថែមទៅលើគេទៀត។
ពេលនោះទ្វាររបងក៏របើកចេញបង្ហាះនូវកាយតូចច្រឡឹងក្នងសម្លៀកបំពាក់ធម្មតាត្រឹមអាវយឺតសនឹងខោខូវប៊យតែក៏បង្ហាញរាងរ៉ូវជាស្រីស្អាតពេញទីដែលមើលទៅមិនច្រឡំអ្នកណាទេកំពុងដើរចេញមកដោយទឹកមុខញញឹមខុសប្លែកពីពេលដែលនាងនៅក្បែរគេគឺមិនដូចជាញញឹមស្រស់ស្រាយអីថ្នាក់នឹងដែលធ្វើឲ្យកម្លោះក្នុងរថយន្តហាក់ច្រាសច្រាលក្នុងចិត្តខ្លាំងឡើងហើយ។
ពេលនោះនាងក៏ញញឹមដាក់បុរសដែលអង្គុយលើម៉ូតូធំនោះហើយកបុរសនោះក៏ពាក់មួកសុវត្តិភាពឲ្យនាងរួចនាងក៏ឡើងទៅអង្គុយពីក្រោយមិននឹងមិនភ្លេចបោះដៃរបស់នាងមកឪបចង្កេះបុរសនោះយ៉ាងណែនមើលទៅមានសេចក្តីសុខខ្លាំងសម្បើមណាស់ដែលធ្វើ Jeongguk នេះស្ទើរក្អួតឈាមទាំងដុំ។
"នេះ...នេះជាស្អី?? ហឹស! Jaehee ! នាងប្រមាថខ្ញុំមិនតិចទេ! ហេតុអីក៏មកស្រលាញ់អាប្រុសថោកទាបម្នាក់នេះ? ហឹស! ហេតុអី!!!!!! ហើុយ!!!!"។ នាយកម្លោះក៏វៃចង្កូតឡានខ្លាំងៗក្នុងចិត្តគឺឆេះឆួលដោយកំហឹងខាំធ្មេញលឺសូរគ្រឺតៗសម្លក់សម្លឹងគូស្នេហ៍ដែលបើកម៉ូតូចេញទៅដោយក្តីសុខ។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
